ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ៖ កូនបំណុលដែលខ្ចីប្រាក់នៅតាមមូលដ្ឋានទទួលការប្រាក់ខ្ពស់ មានសិទ្ធិប្តឹងទទួលបានការប្រាក់តាមច្បាប់កំណត់

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ករណី​ម្ចាស់បំណុល​នៅ​តាម​មូលដ្ឋាន​ទទួល​យកការប្រាក់​ហួស​ច្បាប់​កំណត់​កូនបំណុល​មាន​សិទ្ធ​ប្តឹង​ម្ចាស់បំណុល​ខ្លួន​បាន ដើម្បី​ទទួល​បានការ​ប្រាក់​ទៅ​តាម​ច្បាប់​កំណត់​បាន ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។ លោក​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ករណី​ម្ចាស់បំណុល​នៅ​តាម​មូលដ្ឋាន​ទទួល​យកការប្រាក់​ហួស​ច្បាប់​កំណត់​កូនបំណុល​មាន​សិទ្ធ​ប្តឹង​ម្ចាស់បំណុល​ខ្លួន​បាន ដើម្បី​ទទួល​បានការ​ប្រាក់​ទៅ​តាម​ច្បាប់​កំណត់​បាន ។ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។

លោក​ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ប្រសិនបើ​ការ​ខ្ចីបុល​ប្រាក់​ស្របច្បាប់ ការ​ផ្តល់​ប្រាក់​កម្ចី​ស្របច្បាប់ ទោះបី​តាម​អន​ឡាញ ឬ​ផ្ទាល់​ក្តី បើ​គេ​ធ្វើ​ស្របច្បាប់​នោះ ហើយ​ម្ចាស់​ដែល​ឲ្យ​ខ្ចី​មិន​បាន​ប្រើ​អំពើ​ហិ​.​ង្សា ឬ​ដាក់​សម្ភា​ធ ឬ​អុកឡុក ឬ​ធ្វើ​អ្វី​ផ្តេសផ្តាស​នោះ​ទេ អ្នក​ដែល​ខ្ចីប្រាក់​គេ​ត្រូវ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ទូទាត់​បំណុល​ឲ្យ​គេ​ឲ្យ​អស់ពី​លទ្ធភាព​ខ្លួន ។

ជាង​នេះ​ត្រូវធ្វើ​ការ​សង​តាម ខណៈ​ដែល​ខ្លួន​អាច​ធ្វើ​បាន ។ អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា សារ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ពេល​កន្លង​មកនេះ ពាក់ព័ន្ធ​នឹង​ការ​ខ្ចីប្រាក់ គឺ​ចង់​ប្រាប់​ទៅ​កាន់​អ្នក​ដែល​ផ្តល់​ប្រាក់​កម្ចី​តាម​អន​ឡាញ និង​ក្រុម​ដែល​ផ្តល់​ប្រាក់​កម្ចី​ដល់​មូលដ្ឋាន​ឲ្យ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ។ ព្រោះ​កន្លង​មកនេះ​សមត្ថកិច្ច​បាន​ធ្វើ​កិច្ច​ការងារ​នេះ​ជា​បន្តបន្ទាប់​ដោយ​មិន​មានការ​យោគយល់​នោះ​ទេ គ្រាន់តែ​មិន​បាន​បង្ហាញ​ជា​សាធារណៈ ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ក៏​បាន​លើក​ឡើង​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ សមត្ថកិច្ច​បាន​ចាប់ផ្តើម​អនុវត្ត និង​ធ្វើការ​ផ្សព្វផ្សាយ​ជា​ចំហ​ដល់​អ្នក​រកស៊ី​អន​ឡាញ​ខុសច្បាប់ រាល់​ជនបរទេស​ដែល​ដើរ​ផ្តល់​ប្រាក់​កម្ចី​ដល់​ខ្នង​ផ្ទះ​ខុសច្បាប់ ។ លោក​បញ្ជាក់​ថា ៖«​ពេល​នេះ​យើង​និយាយ​ជា​ចំហ​បង្ក្រាប​ជា​ចំហ និង​ផ្សព្វផ្សាយ​បន្ថែម​តែ​ម្តង ។

ចំពោះ​ករណី​ខ្ចីបុល​នេះ​ជា​គោលការណ៍​ទូ​ទាំង​ធនាគារ គ្រឹះស្ថាន​ហិ​រ​វត្ថុ បុគ្គល ឯកជន តាម​មូលដ្ឋាន គឺ​ការ​ប្រាក់​ដែល​សម​ស្រប គឺ​ក្នុង​រង្វង់​១៨% ក្នុង​មួយ​ឆ្នាំ ។ ហើយ​គិត​ជា​ខែ គឺ​ប្រហែល​១.៥% ។ អី​ញ្ចឹ​ង​រាល់​ការ​ប្រាក់​ដែល​យក​លើស​ពី នេះ គឺ​មិន​សម​ស្រប​ទេ ប៉ុន្តែ​ទោះបីជា​ការ​ប្រាក់​មិន​សម​ស្រប​យើង​ត្រូវ​បែងចែក​ឲ្យ​បាន​ច្បាស់ គឺ​មួយ​ជា​តួអង្គ​ដែល​បើក​ដោយ​មានច្បាប់​ទទួលស្គាល់ ឬ​គ្មាន​ច្បាប់​នុ​ញ្ញាត ។ មួយ​មានច្បាប់​អនុញ្ញាត​ត្រឹម​» ។

បើ​តាម​លោក ទូច សុ​ឃៈ បាន​លើក​ឡើង​ភាគច្រើន​អ្នក​បើ​ការ​ចងការ​ប្រាក់ ឬ​ឥនទាន​ដែល​ស្របច្បាប់ គឺ​មិន​ហ៊ាន​ធ្វើ​ខុស​ពី​ច្បាប់​កំណត់​នោះ​ទេ ។ ដោយ​យក​ចំនួន​១៨%​ក្នុង​មួយ​ឆ្នាំ ឬ​ខ្លះ​ទាប​ជាង​នេះ​ក៏​មាន ។ អ្នកនាំពាក្យ​បាន​បន្ថែម​ចំពោះ​បុគ្គល​ដែល​ផ្តល់​ប្រាក់​ក​ម្ចូ​ល​នៅ​តាម​មូលដ្ឋាន​ដែល​អាច​និយាយ​ជា​មុខ​របស់​គាត់​តាម​ពី​ប្រពៃណី​យ​ដើម​មក​គាត់​អាច​យកការប្រាក់​លើស​បន្តិចបន្តួច ប៉ុន្តែ​មិន​អាច​ទុក​ថា លើ្ម​ស ឬ​ក៏​រំ​លោ​.​ភ​ច្បាប់​ធ្ងន់ធ្ងរ ដែល​យើង​មិន​អាច​និយាយ​គ្នា​ឬ​សម្រុះសម្រួល​គ្នា​បាន​នោះ​ទេ ហើយ​មាន​ន័យ​ថា មិនមែន​មិន​សង​គ្នា​នោះ​ទេ ។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា ៖«​តាម​ច្បាប់​ទាក់ទង និង​ការ​ខ្ចីប្រាក់​តាម​មូលដ្ឋាន​អ្នក​ដែល​ខ្ចី​អាច​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​អំពី​ការ​ប្រាក់​បាន​ក្នុង​ករណី​ការ​ប្រាក់​លើស​ម្ចាស់​អាច​ធ្វើការ​ទូទាត់​ការ​ប្រាក់​ដែល​លើស​នោះ​សង​អ្នក​ខ្ចី ឬ​កូនបំណុល​ទៅ​តាម​ច្បាប់​កំណត់​បាន​» ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ក្នុង​ការ​ករណី​ដែល​អ្នក​ដែល​បានដឹង​អ្នក​ដែល​ធ្វើការ​ចងការ​ប្រាក់​តាម​អន​ឡាញ ឬ​ក្រុម​ជនបរទេស​ដែល​ចងការ​ប្រាក់​ដល់​ផ្ទះ​ខុសច្បាប់​ហើយ​នាំ​គ្នា​ចងការ​ប្រាក់​នោះ​មាន​ន័យ​ថា អ្នក​ដែល​ចងការ​ប្រាក់​នោះ​ក៏​ខុសច្បាប់ ហើយ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ច្បាប់​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ