ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមកញ្ឆាជិត៨ពាន់ដើម លួ.ចដាំនៅជ្រលងភ្នំខ្នងរាំង ត្រូវដុ.តកម្ទេ.ចចោល

3 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ដើមកញ្ឆាប្រមាណ៧៧៥៥ដើម ត្រូវបានដុតកម្ទេសចោលខណៈដែលក្រុមជនខិលខូចឆ្លៀតឱកាសលួចដាំក្នុងព្រៃហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ចុះទៅដក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចជ្រលងភ្នំខ្នងរាំង ស្ថិត​នៅ​ភូមិ​ពស់វែក​ ឃុំរស្មីសាមគ្គី​ ស្រុកឱរ៉ាល់​…

ខេត្តកំពង់ស្ពឺ៖ ដើមកញ្ឆាប្រមាណ៧៧៥៥ដើម ត្រូវបានដុតកម្ទេសចោលខណៈដែលក្រុមជនខិលខូចឆ្លៀតឱកាសលួចដាំក្នុងព្រៃហើយត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ចុះទៅដក កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចជ្រលងភ្នំខ្នងរាំង ស្ថិត​នៅ​ភូមិ​ពស់វែក​ ឃុំរស្មីសាមគ្គី​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​។

មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់បានឱ្យដឹងថា កាលពីវេលាម៉ោង​ ៧និង៣៦នាទី​ព្រឹក​ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ២០២៥​ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុកឱរ៉ាល់​ ចំនួន​ ០៧នាក់​ ដឹកនាំដោយលោក​ វសេនីយ៍ទោ​ សោម​ ពុទ្ធតារា​ មេបញ្ជាការស្រុក​ បានសហការកម្លាំង​មន្ទីរ​ស្រាវជ្រាវ​ និង​បង្ក្រាប​បទល្មេីស​ អាវុធហត្ថខេត្ត​ ចំនួន​ ០៨នាក់​ ដឹកនាំដោយលោក​ ណុល​ ដារ៉ា​ ប្រធាន​មន្ទីរ​ បានចុះបង្ក្រាបការដាំដុះដេីមកញ្ឆា​ នៅចំណុចជ្រលងភ្នំខ្នងរាំង ស្ថិត​នៅ​ភូមិ​ពស់វែក​ ឃុំរស្មីសាមគ្គី​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ដែល​មាន​ ០៣ចម្ការ​ ផ្ទៃដី​ ស្មេី​០១ហិកតា​ ដែល​មាន​៖ ចម្ការ​ទី​០១:​ មាន​ចំនួន​ ១៥រង​ ក្នុង​មួយ​រងស្មេី​ ២០៥ដេីម​ សរុប​ស្មេី​ ៣០៧៥ដេីម​។ ចម្ការ​ទី​០២ :មាន​ចំនួន​ ៧៤រង​ ស្មើ​ ៣៤២០ដេីម​ ។ ចម្ការ​ទី​៣:​ មាន​ចំនួន​ ២០រង​ ស្មើ​ ១២៦០ដេីម​
សរុប​រួម​ស្មើ​ ៧៧៥៥ដេីម​។

​ ក្រោយពីកម្លាំងកងរាជអាវុធហត្ថដក ដេីម​កញ្ឆា​ទាំងអស់​ត្រូវ​បាន​កម្លាំង​យេីង​ និងមាន​ការចូលរួមពីអាជ្ញាធរមូលដ្ឋានបានដុតកម្ទេចដេីមកញ្ឆាចោលនៅហ្នឹងកន្លែង​ រីឯជនសង្ស័យ​ ជា​ម្ចាស់ចម្ការមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយ​ កម្លាំង​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវ​ជាបន្ត ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ