រាជធានីភ្នំពេញ ៖ បន្ទាប់ពីរូបភាពបង្ហោះលើបណ្តាញសង្គមដែលអ្នកទោសស្លៀកពាក់ពណ៌លឿនទុំ ដូចនឹងស្បង់ចីវរព្រះសង្ឃ នាពេលបច្ចុប្បន្ននេះ ព្រះគ្រូធម្មាចារ្យ ផលធរោ ផុន ភក្តី បានស្នើបិណ្ឌបាត្រ ក្រសួងពាក់ព័ន្ធធ្វើការកែប្រែពណ៌សម្លៀកបំពាក់អ្នកទោស ។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក របស់ព្រះគ្រូធម្មចារ្យ ផលធរោ ផុនភ្តី នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ព្រះបានសរសេរ និងព្រមទាំងបង្ហោះរូបអ្នកទោសដែលស្លៀកពាក់ខោអាវ និងកោសក់ មើលទៅអាចច្រឡំព្រះសង្ឃយ៉ាងដូច្នេះថា ៖«អាត្មាភាព សូមបិណ្ឌបាត្រ ក្រសួងពាក់ព័ន្ធ ជាពិសេសសម្តេចក្រឡាហោម ស ខេង និងសម្តេចអភិសន្តិបណ្ឌិត ស សុខា អាត្មាសូមចម្រើនពរបិណ្ឌបាត្រពីចម្ងាយ សូមចម្តេចជួយឱ្យមន្ត្រីយើងកែប្រែពណ៌ អាវ ខោ នេះផង វាដូចពេកនាំឱ្យប្រទេសកាន់ព្រះពុទ្ធសាសនាផ្សេងទៀតគេមើលងាយយើងព្រោះអាចយល់ច្រឡំតែម្តង ក្បាលកោ ហើយពណ៌ទៅទាំងព្រមពីលើដល់ក្រោម វាដូចពេក» ។

ព្រះអង្គមានព្រះសង្ឃដីកាថា ៖«ពណ៌ ខោ អាវ មានច្រើនណាស់ សម្តេចជួយកែប្រែ១ចំណុចនេះផងចុះពរ!» ។ សូមសម្តេច និងក្រុមគ្រួសារកូនចៅ មានសុខភាពល្អ ជន្មាវែង ដើម្បីដឹកនាំជាតិមាតុភូមិយើង ឆ្ពោះទៅរកវឌ្ឍនភាពជានិច្ចនិរន្តរ៍ ។ អាត្មាធ្វើការរួចរៀបចំសឹងហើយមិញ ដល់បើកមកឃើញភ្ញាក់ស្មានតែព្រះសង្ឃ ៕

ចែករំលែកព័តមាននេះ