ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរ​រើស​អេ​ត​ចាយ រអិល​ជើង​ធ្លាក់ទឹក​ប្រឡាយ លង់ទឹកស្លា.ប់នៅ​ក្រុង​ស្វាយ​រៀង

4 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ មាន​ករណី​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ នាំ​គ្នា​ផ្អើល​ចោមរោម​ឈរ​មើល​ដោយ​ក្រុម​ក្មេង​ៗ អ្នក​រើស​អេ​ត​ចាយ​ស្រែក​ប្រាប់​ថា មាន​មនុស្ស​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ បង្ហៀ​ទឹកទន្លេ​វ៉ៃ​គោ​ក្រោម ក៏​ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់ ចុះ​ទៅ​ជួយ​ស្រង់​ក្មេង​លង់ទឹក​នោះ​ទេ…

ខេត្តស្វាយរៀង ៖ មាន​ករណី​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ នាំ​គ្នា​ផ្អើល​ចោមរោម​ឈរ​មើល​ដោយ​ក្រុម​ក្មេង​ៗ អ្នក​រើស​អេ​ត​ចាយ​ស្រែក​ប្រាប់​ថា មាន​មនុស្ស​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ បង្ហៀ​ទឹកទន្លេ​វ៉ៃ​គោ​ក្រោម ក៏​ប៉ុន្តែ​គ្មាន​អ្នក​ណា​ម្នាក់ ចុះ​ទៅ​ជួយ​ស្រង់​ក្មេង​លង់ទឹក​នោះ​ទេ បាន​តែត្រឹម​មក​ឈរ​មើល​ត្រៀប​ត្រាតែ​ប៉ុណ្ណោះ ។

ករណី​ក្មេង​ប្រុស​ធ្លាក់ទឹក​ប្រឡាយ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ២០២៥ នៅ​ចំណុច​ក្បាលហុង​ប្រឡាយ​បង្ហៀ​ទឹកទន្លេ​វ៉ៃ​គោ​ក្រោម ខាងកើត​ស្ពាន​តា​ហោ ចម្ងាយ​ជាង​១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ពោធិ​តា​ហោ ក្រុង​ស្វាយ​រៀង ។

បើ​តាម​ប្រជាពលរដ្ឋ ដែល​នៅ​ជិត​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ក្មេង​ៗ​ប្រុស អាយុប្រមាណ​ជា​០៧ ដល់​១០​ឆ្នាំ ចំនួន​០៤​នាក់ ដើរ​រើស​អេ​ត​ចាយ (​សំបក​ដប សំបក​កំប៉ុង​) តាម​មាត់​ប្រឡាយ ស្រាប់តែ​មាន​ក្មេង​ប្រុស​ម្នាក់ ក្នុង​ចំណោម​០៤​នាក់ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ប្រឡាយ​ទឹក លេច​បាត់​ឈឹង ខណៈនោះ​ក្មេង​ៗ ស្រែក​ប្រាប់​ថា អា​អូន​លេច​ទឹក​បាត់​ហើយ រត់​ទៅ​ហៅ​ឪ មក​! ខណៈនោះ ក្មេង​ម្នាក់​បានរ​ត់ទៅ​ផ្ទះ ហៅ​ឪពុក​ម្តាយ ហើយ​ពេល​មក​ដល់​វិញ ចំណាយពេល​ជិត​កន្លះ​ម៉ោង​ទៅ​ហើយ​។ រីឯ មនុស្ស​ម្នា អ្នក​ភូមិ​និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ បាន​ត្រឹមតែ​នាំ​គ្នា​មក​ឈរ​មើលទៅ​ក្នុង​ទឹក​ប្រឡាយ ពុំ​ឃើញ​មាន​អ្នក​ណា​ម្នាក់ ចុះ​ទៅ​រាវរក ឬ​ស្រង់​ក្មេង​រង​គ្រោះ​ឡើយ ។

ប្រភព​បន្ត​ថា ខណៈនោះ គេ​ឃើញ​មាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ពោធិ​តា​ហោ មក​ដល់​ដែរ ក៏​ប៉ុន្តែ​មិន​ហ៊ាន​ចុះ​ទៅ​រាវ រក​ជន​រង​គ្រោះ​ទេ បាន​ត្រឹម​ហៅ​គេ​ហៅ​ឯង ឲ្យ​ជួយ រយៈពេល​ជិត​១​ម៉ោង ទើប​រកបាន​អ្នកចេះ​ហែល​ទឹកបាន​២​នាក់ មក​ជួយ​ចុះ​រាវ អស់​រយៈពេល​កន្លះ​ម៉ោង ទើប​រក​ឃើញ ប៉ុន្តែ​ពេល​រក​ឃើញ​ស្រង់​ឡើង គឺ​អ្វី​ៗ​ហួសពេល​ទៅ​ហើយ ដោយ​ក្មេង​រង​គ្រោះ លង់ទឹក​ជិត​២​ម៉ោង​ទៅ​ហើយ ។

សមត្ថកិច្ច​បាន​ប្រាប់​ថា ជន​រង​គ្រោះ អាយុ​៧​ឆ្នាំ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។
ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កោសល​វិច័យ​រួច បាន​ប្រគល់​សព ឲ្យ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ