ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​បង្ហោះ​វី​ដេ​អូ​ចាស់​នាំ​ឲ្យ​មានការ​យល់​ច្រឡំ ករណី​មន្ត្រី​ប៉ូលិស​ឈប់​ម៉ូតូ​ហួស​គំនូស​ផ្លូវ​អ្នកដំណើរ​ថ្មើរជើង

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​សង្កេត​ឃើញ​មាន​ផេ​កមួយ​ឈ្មោះ Honey Lim បាន​ធ្វើការ​បង្ហោះ​វី​ដេ​អូ​ចាស់ ជុំវិញ​ករណី​មន្ត្រី​នគរបាល​ចរាចរណ៍​ឈប់​ម៉ូតូ​ហួស​គំនូស​ផ្លូវ​អ្នកដំណើរ​ថ្មើរជើង​កាត់​ទទឹង​ផ្លូវ ដែល​វី​ដេ​អូ​នេះ កើតឡើង​តាំងពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២៣…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ​សង្កេត​ឃើញ​មាន​ផេ​កមួយ​ឈ្មោះ Honey Lim បាន​ធ្វើការ​បង្ហោះ​វី​ដេ​អូ​ចាស់ ជុំវិញ​ករណី​មន្ត្រី​នគរបាល​ចរាចរណ៍​ឈប់​ម៉ូតូ​ហួស​គំនូស​ផ្លូវ​អ្នកដំណើរ​ថ្មើរជើង​កាត់​ទទឹង​ផ្លូវ ដែល​វី​ដេ​អូ​នេះ កើតឡើង​តាំងពី​អំឡុង​ខែកក្កដា ឆ្នាំ​២០២៣ មក​ធ្វើការ​ផុស​ឡើង​វិញ នាំ​ឱ្យ​សាធារណជន មានការ​យល់​ច្រឡំ និង​មាន​បំណង​ចង់​បំពុលសង្គម ។

យោង​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ករណី​នេះ​ដែរ មន្ត្រី​នគរបាល​ចរាចរណ៍​រូប​នោះ ដែល​ឈប់​ល្មើស​គំនូស​សញ្ញា​ចរាចរណ៍ អង្គភាព​បាន​កោះហៅ​ធ្វើការ​អប់រំ​ណែនាំ និង​អនុវត្ត​តាម​វិន័យ​កងកម្លាំង​នគរបាល​ជាតិ​រួច​ហើយ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​ឱ្យ​ម្ចាស់​ផេ​ក ឬ​ក៏​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​យក​ករណី​ខាងលើ​មក​បង្ហោះ​ឡើង​វិញ​នោះ ត្រូវ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ សមត្ថកិច្ច​នឹង​ស្រាវជ្រាវ ដើម្បី​អនុវត្ត​តាម​វិធានការ​ជំនាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ