សម្តេចតេជោ ៖ សូមកុំចាក់សាំងបន្ថែមលើភ្លើង រឿងបណ្ឌិត សុខ ទូច ជាមួយប៉ូលិសចរាចរណ៍
- ភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានស្នើអោយគ្រប់គ្នាឈប់ចាក់សាំងបន្ថែមលើភ្លើង រឿងរបស់លោក សុខ ទូច…
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានស្នើអោយគ្រប់គ្នាឈប់ចាក់សាំងបន្ថែមលើភ្លើង រឿងរបស់លោក សុខ ទូច…
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី១៩ ខែកុម្ភៈ បានស្នើអោយគ្រប់គ្នាឈប់ចាក់សាំងបន្ថែមលើភ្លើង រឿងរបស់លោក សុខ ទូច និង នគរបាលចរាចរចណ៍ដោយសម្តេចមានប្រសាសន៍បន្ថែមទៀតថា វាគ្មានផលចំណេញទេ ។
សម្តេចបានសរសេរនៅលើហ្វេសប៊ុករបស់សម្តេចថា ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរណ៍បានក្លាយជាអាជីវកម្មដោយមិនដឹងខ្លួន ។
សម្តេចបន្ថែមទៀតថា អ្នកមិនចូលចិត្តបណ្ឌិត សុខ ទូច បានថែមអំបិលប្រហុកដើម្បីទាញទម្លាក់ បណ្ឌិត សុខ ទូច ។ ឯអ្នកមិនចូលចិត្តនគរបាលចរាចរណ៍ក៏ប្រឹងថែមទឹកត្រី និងប៊ីចេង ដើម្បីវាយប្រហារនគរបាលចរាចរណ៍ ។
សម្តេចបានចោទសួរថា តើអ្នកណាជាអ្នកទទួលផលចំណេញលើហេតុការណ៍នេះ0x017d7 គ្មានអ្នកណាចំណេញនោះឡើយ តែផ្ទុយទៅវិញ គឺខាតទាំងអស់គ្នា ។
សម្តេចបានសរសេរបន្ថែមថា «ខ្ញុំសូមបងប្អូនជនរួមជាតិក៏ដូចជា អ្នកពាក់ពន្ធ័សូមបញ្ចប់រឿងនេះ ត្រឹមនេះតាមរបៀបឈ្នះឈ្នះ និងសហការគ្នាបន្តការងាររៀងៗខ្លួន ។ អ្នកថែមអំបិលប្រហុកទឹកត្រីប៊ីចេងបញ្ឈប់ថែម សាំងចាក់លើភ្លើងរាប់ទាំងអ្នកផ្តល់សារមកខ្ញុំវាយប្រហារម្ខាងៗ ។ បើលុបសារនោះចោលខ្លួនឯងជាការល្អ ព្រោះខ្ញុំបានមើលរួចហើយ» ៕
ចែករំលែកព័តមាននេះ