ខេត្តកណ្តាល ៖ ពលរដ្ឋឆ្ងល់នោះឆ្ងល់ថា ហេតុអ្វីបានជាឡានដឹកស្រូវមកលក់អោយឈ្មួញវៀតណាម ពេលមកដល់កុងត្រួលជជុះនៅច្រកព្រែកជ្រៃ សង្កាត់បាក់ណាម ចេះតែឈប់ឡានលោតចុះយកលុយមកបង់អោយមន្ត្រីឈរជើងនៅទីនោះក្នុង១ថ្ងៃៗ រាប់សិបឡាន តើបង់លុយថ្លៃអ្វីទៅ ? ហើយលុយនោះគេយកទៅអោយរដ្ឋឬអោយមេៗ ?

បើតាមសម្តីតៃកុងឡានបានអោយដឹងថា គ្រប់ឡានដឹកស្រូវទាំងអស់ដែរ ដឹកយកមកលក់នៅទីនេះ ត្រូវតែឈប់ដើម្បីបង់លុយសិន តែពួកគាត់មិនដឹងថា បង់ថ្លៃអ្វីហើយយកទៅណានោះទេព្រោះពួកគាត់មិនបានទទួលវិកីយបត្រ ដើម្បីបញ្ជាក់នោះទេ ។

ពួកគាត់លើកឡើងទៀតថា ពួកគាត់មិនបានស្គាល់ថា អ្នកអង្គុយចាំយកលុយជាអ្នកណាទេ ដឹងតែ ជាកងកំលាំងសមត្ថកិច្ចហើយនៅទីនេះ មានប៉ុស្តិ៍ជាប់គ្នាចំនួនបីក្នុង១ឡានត្រូវចំណាយលុយ៥០០០០ម៉ឺនរៀល សម្រាប់ប៉ុស្តិ៍យាមទាំងបីនៅទីនេះ ។

ជុំវិញករណីខាងលើ លោកអេង សុចិត្រ បានអោយដឹងថា លោកមិនបានដឹងរឿងបារ៉ាសដាក់នៅចំនុចនោះយកលុយនោះទេ បើចង់ដឹងច្បាស់ សូមសួរទៅខាងអ្នកដាក់បារ៉ាស់និងទៅដឹងហើយ ។
មានព័ត៌មានបន្ថែមកោះសន្តិភាពនឹងផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ