ខេត្តសៀមរាប ៖ ម្ចាស់រថយន្តបើកបរសុខៗប្រហែលឆ្លងចរន្តភ្លើង បណ្តាលឱ្យឆេះភ័យស្លន់ស្លោ បើកទ្វារចុះគេចខ្លួនបាត់ធ្វើឱ្យផ្អើលពេញផ្លូវ រហូតដល់សមត្ថកិច្ច។ ករណីរថយន្តឆេះ ដោយខ្លួនឯងនេះ បានកើតឡើងនៅវេលាម៉ោង ២៣ និង ៤០ នាទី យប់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចស្តុបព្រះសីហមុនី ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប លើវិថីខេមរៈភូមិន្ទ ។

បើតាមប្រភពពីសមត្ថកិច្ចជំនាញ បានប្រាប់នូវព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះថា មានករណីរថយន្តឆាប ឆេះដោយខ្លួនឯង ពិតប្រាកដមែនដែល មាន- រថយន្តម៉ាក Hyundai ATOZ ពណ៌ទឹកមាស ពាក់ផ្លាកលេខ 2N-5980 ភ្នំពេញ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ គេចចេញពីកន្លែងកើត ហេតុ បើកបរក្នុងទិសដៅពីលិចទៅកើតបណ្ដាលឱ្យ ខូចខាតរថយន្ត ០១គ្រឿង
ទាំងស្រុង ប៉ុន្តែ ម្ចាស់រថយន្ត បើកទ្វារ ចុះគេចខ្លួន ដោយ គ្មានអ្នករបួស ឡើយ។លហេតុ សង្ស័យឆ្លងប្រពន្ធ័ភ្លើង។

ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញបានចុះធ្វើការវាស់វែង រួចយកវត្ថុតាងបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប រង់ចាំ ឱ្យម្ចាស់ រថយន្ត ចូលខ្លួនមកបំភ្លឺ។ បច្ចុប្បន្ន ម្ចាស់រថយន្ត មកដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ មិនទាន់ចូលខ្លួនមកស្រាយយករថយន្ត នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅឡើយទេ ខណៈកំពុងគេចខ្លួន ៕
ចែករំលែកព័តមាននេះ