ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែសម្រួល​តម្រាយ​ខ្សែ​រត់ និង​បន្ថែម​ម៉ោង​សម្រាប់​រថយន្តក្រុង​ចំនួន​៣​ខ្សែ ដែល​ពាក់ព័ន្ធ​ជាមួយ​ផ្លូវ​ថ្មើរជើង (Walk Street)

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ រដ្ឋបាលរាជធានី​ភ្នំពេញ បាន​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ នូវ​គម្រោង​ផ្លូវ​ថ្មើរជើង (Walk Street) ចាប់ពី​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ…

រាជធានី​ភ្នំពេញ ​៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ រដ្ឋបាលរាជធានី​ភ្នំពេញ បាន​បើក​ឱ្យ​ប្រើប្រាស់​សាកល្បង​ នូវ​គម្រោង​ផ្លូវ​ថ្មើរជើង (Walk Street) ចាប់ពី​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ផ្លូវ​លេខ​៩៤ រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៃ​ស​ប្តា​ហ៍ ចាប់ពី​ម៉ោង ៦:០០ នាទី​ល្ងាច រហូត​ដល់ ម៉ោង ១១:០០ នាទី​យប់​ ។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ការ​បើក​ដំណើរការ​សាកល្បង គម្រោង​ផ្លូវ​ថ្មើរជើង (Walk Street) នេះ ទទួល​បានការ​គាំទ្រ និង​ចូលរួម​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ដើរ​លេង​កម្សាន្ត​ជា​ច្រើន ពោល​គឺ បាន​កើន​ឡើងជា​បន្តបន្ទាប់​។ ក្នុង​ន័យ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​កែសម្រួល​តម្រាយ​ខ្សែ​រត់ និង​បន្ថែម​ម៉ោង​ប្រតិបត្តិការ​របស់​រថយន្តក្រុង សាធារណៈ ខ្សែ​ទី​២A, ខ្សែ​ទី​៣ និង​ខ្សែ​ទី​៤A ដើម្បី​គាំទ្រ​ដល់​គម្រោង​ផ្លូវ​ថ្មើរជើង (Walk Street) រាជធានី​ភ្នំពេញ នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៃ​ស​ប្តា​ហ៍ ឱ្យ​មានដំណើរ​ការ​រហូត​ដល់​ម៉ោង​១១:០០ នាទី​យប់​ដូច​ខាងក្រោម​ ៖

១- ខ្សែ​ទី​២A មាន​គោលដៅ​ចេញដំណើរ​ពី​ស្ថានីយ​រថយន្តក្រុង​រង្វង់​មូល​គួ​ច​កាណុង និង​ពី​ស្ថានីយ​រថយន្តក្រុង ព្រែក​សំរោង (​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​) ដែល​ឆ្លងកាត់​តាម​ផ្លូវ​លេខ​៤៧ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ បន្ត​រត់​តាម មហាវិថី​ព្រះ​នរោត្តម វិ​ថី​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ (​ផ្លូវ​លេខ​១០៨) វិ​ថី​ព្រះ​អង្គអេង (​ផ្លូវ​លេខ​១៣) ផ្លូវ​លេខ​១៧២ តាម​មហាវិថី​ព្រះ​នរោត្តម ឆ្លងស្ពាន​អាកាស​ក្បាលថ្នល់ កាត់​តាម​ផ្លូវជាតិ​លេខ​២ ដល់​ស្ថានីយ​រថយន្តក្រុង​ព្រែក​សំរោង (​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​)​ ។

កំណត់សម្គាល់​ ៖ មាន​ចំណត​រង់ចាំ​រថយន្តក្រុង​នៅ​ក្បែរ​តំបន់​ផ្លូវ​ថ្មើរជើង (Walk Street): BO៧ (​ចំណត ផ្សារ​ចាស់​លើ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១០៨), BO៩ (​ចំណត​សមាគម​ចិន​ទៀជីវ ផ្លូវ​លេខ​១៣ កែង​ផ្លូវ​១៤០), B១០ (​ចំណត​សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន ផ្លូវ​លេខ​១០៦), B១១ (​ចំណត​ផ្សារ​កណ្តាល ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ ១៥៤), B១២ (​ចំណត​ផ្សារ​ចាស់ លើ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១០៨), B១៤ (​ចំណត​សមាគម​ចិន​ទៀជីវ ផ្លូវ​លេខ​១៣ កែង​ផ្លូវ​១៤០), B១៦ (​ខាងក្រោយ​វត្ត​ឧណ្ណាលោម ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១៥៤)​។

២- ខ្សែ​ទី​៣ មាន​គោលដៅ​ចេញដំណើរ​ពី​ស្ថានីយ​រថយន្តក្រុង​គីឡូម៉ែត្រ​លេខ​៩ និង​ពី​ស្ថានីយ​រថយន្តក្រុង​បុរី​សន្តិភាព​២ តាម​ផ្លូវជាតិ​លេខ​៥ រួច​រត់​តាម​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ តាម​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វត្ត​ភ្នំ បន្ត​រត់​តាម​មហាវិថី​ព្រះ​នរោត្តម វិ​ថី​ឧកញ៉ា អ៊ុ​ង អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ (​ផ្លូវ​លេខ​១០៨) វិ​ថី​ព្រះ​អង្គអេង (​ផ្លូវ​លេខ​១៣) វិ​ថី​រចនា (​ផ្លូវ​លេខ​៦១៦) រត់​តាម​មហាវិថី​ព្រះ​នរោត្តម តាម​វិ​ថី​ខេមរៈភូមិន្ទ (​ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី​) មហាវិថី​កម្ពុជា​ក្រោម ឆ្លងស្ពាន​អាកាស​៧​មក​រា មហាវិថី​សហព័ន្ធ​រុ​ស្សី ស្ពាន​អាកាស​ចោម​ចៅ បន្ត​រត់​មក​ផ្លូវជាតិ​លេខ​៣ បត់​ឆ្វេង​តាម​ផ្លូវ ៣០​ម៉ែត្រ (​ភូមិ​ដំណាក់​ត្រ​យឹ​ង​)​។

កំណត់សម្គាល់​៖ មាន​ចំណត​រង់ចាំ​រថយន្តក្រុង​នៅ​ក្បែរ​តំបន់​ផ្លូវ​ថ្មើរជើង (Walk Street): B១០ (​ចំណត សារមន្ទីរ​ព្រះ​ស្រី​ឦសាន​វរ្ម័ន ផ្លូវ​លេខ​១០៦), B១២ (​ចំណត​ផ្សារ​ចាស់ លើ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១០៨)​។

៣- ខ្សែ​ទី​៤A មាន​គោលដៅ​ចេញដំណើរ​ពី​ស្ថានីយ​រថយន្តក្រុង​សួនច្បារ​ឬ​ស្សី​កែវ និង​ពី​ស្ថានីយ​រថយន្តក្រុង​បុរី​សន្តិភាព​២ ដែល​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៥ រហូត​មក​ដល់​រង្វង់​មូល​គួ​ច​កាណុង តាម​ផ្លូវ​លេខ​៤៧ រហូត​ដល់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វត្ត​ភ្នំ បន្ត​រត់​តាម​មហាវិថី​ព្រះ​នរោត្តម វិ​ថី​ឧកញ៉ា អ៊ឹ​ង ប៊ុ​ន​ហ៊ូ​វ (​ផ្លូវ​លេខ​១០៨) វិ​ថី​ព្រះ​អង្គអេង (​ផ្លូវ​លេខ​១៣) វិ​ថី​រចនា (​ផ្លូវ​លេខ​៦១៦) បន្ត​រត់​តាម​មហាវិថី​ព្រះ​នរោត្តម វិ​ថី​ខេមរភូមិន្ទ (​ផ្លូវ​លេខ​១៣០ ផ្សារ​ធំ​ថ្មី​) បន្ត​រត់​តាម​មហាវិថី ហ្សា​ល​ដឺ​ហ្គោ​ល រួច​បន្ត​រត់​តាម​មហាវិថី​ព្រះ​មុនី​រ៉េ​ត ឆ្លងស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រត់​តាម​មហាវិថី​ចោម​ចៅ តាម​ផ្សារ​ទួល​ពង្រ តាម​ផ្លូវ​៣០​ម៉ែត្រ (​ភូមិ​ដំណាក់​ត្រ​យឹ​ង​)​។

កំណត់សម្គាល់​៖ មាន​ចំណត​រង់ចាំ​រថយន្តក្រុង​នៅ​ក្បែរ​តំបន់​ផ្លូវ​ថ្មើរជើង (Walk Street): B១០ (​ចំណត​សារមន្ទីរ ព្រះ​ស្រី​ឦសាន​វរ្ម័ន ផ្លូវ​លេខ​១០៦), B១២ (​ចំណត​ផ្សារ​ចាស់ លើ​ផ្លូវ​លេខ​១៣ កែង​ផ្លូវ​លេខ​១០៨)​។

អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់ ដែល​មាន​បំណង​ទៅ​ដើរ​កម្សាន្ត​នៅ​ផ្លូវ​ថ្មើរជើង (Walk Street) មេត្តា​ជ្រាប និង​ចូលរួម​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​សាធារណៈ​របស់​រដ្ឋាករ​ស្វយ័ត​ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង (City Bus) រាជធានី​ភ្នំពេញ ដើម្បី​រួមចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ការ​បំពុលបរិស្ថាន និង​រក្សា​បាន​នូវ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ព្រមទាំង​ទទួល​បាន​សុវត្ថិភាព ផាសុកភាព និង​លើកកម្ពស់​ការ​ប្រើប្រាស់​សេវា ដឹក​ជញ្ជូន​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ