ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ក្មេង​ទំ​.​នើ​.​ង​.​ម្នាក់​ដកហូត​កាំ.ភ្លើ.ង.ខ្លី​.ប្រើ​ហ្គា​ស​១​ដើម​ពេល​កំពុង​ដេញ​វា​.​យ​.​គ្នា

1 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្មេង​ទំនើង​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ថែម​ទាំង​ដកហូត​បាន​កាំភ្លើងខ្លី ម៉ាក LOCK ប្រើ​ហ្គា​ស​០១​ដើម ពេល​ដែល​ជន​នេះ​និង​បក្សពួក​កំពុង​ដេញ​កាប់​គ្នា​ជាមួយ​គូសត្រូវ​ម្ខាង​ទៀត កាលពី​វេ​ល​ម៉ោង​ជិត​១២​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ…

ខេត្តបាត់ដំបង ៖ ក្មេង​ទំនើង​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ថែម​ទាំង​ដកហូត​បាន​កាំភ្លើងខ្លី ម៉ាក LOCK ប្រើ​ហ្គា​ស​០១​ដើម ពេល​ដែល​ជន​នេះ​និង​បក្សពួក​កំពុង​ដេញ​កាប់​គ្នា​ជាមួយ​គូសត្រូវ​ម្ខាង​ទៀត កាលពី​វេ​ល​ម៉ោង​ជិត​១២​យប់​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ស្ថិត​នៅ​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។

បើ​តាម​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​អន្ធពាល​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ឈាន សេង​ហាត ហៅ លី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។ ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ជន​អន្ធពាល​ម្នាក់​ជាមួយនឹង​បក្សពួក​បាន​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​ហិង្សា ជាមួយ​ជនពាល​មួយ​ក្រុម​ទៀត តែ​ត្រូវ​កន្លង​អធិការ​ស្រុក​កំ​រៀង ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជន​នេះ​បាន​ម្នាក់ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ កន្លង​សមត្ថកិច្ច ដកហូត​បាន​អាវុធ​ខ្លី​មួយ​ដើម​ម៉ាក​LOCK ប្រើ​ហ្គា​ស បង់​ចំនួន​០១, គ្រាប់​ពណ៌​.​ស​០៨​លី ចំនួន​១០​គ្រាប់ និង​ម៉ូតូ​ចំនួន​០១​គ្រឿង ។ មន្ត្រី​ជំនាញ​បាន​និង​កំពុង​សួរ​ក្មេង​ពាល​ម្នាក់​នៅ​អធិការ​នគរបាល​ស្រុក​កំ​រៀង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ