ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​គ្រឿងញៀ.ន​ក្នុង​ការដ្ឋាន​មួយ​នៅ​ស្រុក​ពញាក្រែក ឃាត់ខ្លួន​ជនសង្ស័យ​០៧​នាក់

1 អាទិត្យ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោមការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ដោយ​មានការ​សម្របសម្រួល​ដឹកនាំ​នីតិវិធី​ពី​លោក សួន ទី ព្រះរាជអាជ្ញា​រង…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោមការបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ដោយ​មានការ​សម្របសម្រួល​ដឹកនាំ​នីតិវិធី​ពី​លោក សួន ទី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃ​ទី​១៣-១៤ ខែកុម្ភៈ ឆ្នាំ​២០២៥ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក សហការ ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពញាក្រែក កម្លាំង​ផ្នែក​សឹក​រង​ពញាក្រែក បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប ករណី​រក្សា​ទុក ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ក្នុង​ចំណុច​ការដ្ឋាន​កំពុង​សាងសង់ ស្ថិត​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​០៧​នាក់ (​ស្រី​០១​នាក់​) ។

សមត្ថកិច្ច ដកហូត​វត្ថុ​តាង រួម​មាន ៖
-​ម្សៅ​ក្រាម ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន ៣០​កញ្ចប់
-​ឧបករណ៍​សម្រាប់​ជក់​ថ្នាំ​ញៀន ចំនួន​០៤​សម្រាប់
-​ដែកកេះ សម្រាប់​ជក់​ថ្នាំ​ញៀន ចំនួន​១៦​ដើម
-​ថង់​ផ្លា​ស្ទិ​ក សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀន មួយ​ចំនួន
-​ជញ្ជីង​អេ​ឡិច​ត្រូ​និក សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន ០១​គ្រឿង
-​កែវបំពង់​ខ្សៀ សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​០៦
-​កន្ត្រៃ ចំនួន​០៥​ដើម
-​ដាវ​កែ​ច្នៃ ចំនួន​១៤​ដើម
-​ទូរ​សព្ទ​ដៃ ចំនួន​០២​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៧​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ