គ្រឿងញៀ.នកន្លងមកបង្ក្រាបមិនចេះអស់ ។ រដ្ឋាភិបាលកាន់តែទ្រាំលែងបាន និងប្រើកណ្តាប់ដៃកាន់តែធ្ងន់នៅក្នុងកិច្ចការនេះ ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាដាច់ណាត់ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដាច់ខាត បិទ ឬដកហូតអាជ្ញាបណ្ណអាជីវកម្មចំពោះក្លិបកម្សាន្ត ខុនដូ…
គ្រឿងញៀ.នកន្លងមកបង្ក្រាបមិនចេះអស់ ។ រដ្ឋាភិបាលកាន់តែទ្រាំលែងបាន និងប្រើកណ្តាប់ដៃកាន់តែធ្ងន់នៅក្នុងកិច្ចការនេះ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញបញ្ជាដាច់ណាត់ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដាច់ខាត បិទ ឬដកហូតអាជ្ញាបណ្ណអាជីវកម្មចំពោះក្លិបកម្សាន្ត ខុនដូ បារ ខារ៉ាអូខេ ផ្ទះសំណាក់ណាក៏ដោយដែលបណ្ដែតបណ្ដោយឲ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន ។ ប៉ុន្តែសមត្ថកិច្ចកុំត្រីងៀតឆ្លៀតពង ដូចដែលពលរដ្ឋចោទប្រកាន់ពីមុន ប្រយ័ត្នអស់ស័ក្តិដោយសារពលរដ្ឋឥឡូវមានម៉ាស៊ីនឃោសនានៅដៃផ្ទាល់របស់ពួកគេគ្រប់គ្នា ។

នេះ គឺជាបទបញ្ជាដែលនាយករដ្ឋមន្ត្រីបានដាក់ចេញតាមរយៈការណែនាំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់តាំងពីសមត្ថកិច្ចដល់ឃុំ/សង្កាត់ តាមរយៈផែនការស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀ.នលើកទី១០ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់នៅក្នុងផែនការនោះថា សភាពការគ្រឿងញៀ.ននៅកម្ពុជានៅមិនមាននិន្នាការថយនៅឡើយទេ ដោយនៅក្នុងនោះការចែកចាយ ការជួញដូរ ការកៃច្នៃផលិតគ្រឿងញៀ.ន និងការប្រើប្រាស់នៅតែបន្តកើតមាននៅក្នុងសង្គមកម្ពុជានៅឡើយ ។
កាលពីឆ្នាំ២០២៤ កន្លងទៅនេះ គេដឹងថា អាជ្ញាធរបានបិទទីតាំងអាជីកម្មជិត៥០កន្លែង និងបានបង្ក្រាបបទល្មើសគ្រឿងញៀ.ននេះ ដោយឃាត់ខ្លួនជនសង្ស័យជាច្រើនម៉ឺននាក់ ។ សមត្ថកិច្ចក៏បានរឹបអូសគ្រឿងញៀ.នគ្រប់ប្រភេទជិត៤៣ពាន់គីឡូក្រាម និងសារធាតុគីមី ចំនួន៥៩៦ពាន់គីឡូក្រាម ។

នៅក្នុងរយៈពេលនោះ សមត្ថកិច្ចបានស្រាវជ្រាវ និងបង្ក្រាបទល្មើសគ្រឿងញៀ.នចំនួន ៦២៧ ករណីដោយឃាត់ខ្លួនជនជាមេខ្លោងជិត២០០នាក់ និងបណ្តាញខ្សែរយៈប្រមាណជាជាង១.៤០០នាក់ ក្រៅពីនោះ គឺបានបញ្ជូនអ្នកញៀ.នគ្រឿងញៀ.នទាំងនោះទៅទទួលការព្យាបាល និងស្តារនីតិសម្បទាសរុបជិត១៤៦ពាន់នាក់ ។
សម្តេចមហាបវរធិបតី បានកំណត់គោលដៅថា កម្ពុជាគួរតែជាប្រទេសគ្មានគ្រឿងញៀ.នដោយផ្តើមចេញពីបុគ្គលទៅគ្រួសារ ស្របតាមទស្សនៈវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀ.ន» ។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យអាជ្ញាធរធ្វើរដ្ឋបាលក្នុងមូលដ្ឋាន ជាពិសេសកន្លែងមិនទាន់រៀបរយផ្សេងៗ រួមទាំងក្នុងក្លិបកម្សាន្ត ខុនដូ បារ ខារ៉ាអូខេ ផ្ទះសំណាក់ ដោយត្រូវធ្វើការតាមដានត្រួតពិនិត្យ និងចាត់វិធានការម៉ឺងម៉ាត់ដាច់ខាត ដើម្បីបិទ ឬដកហូតអាជ្ញាបណ្ណអនុញ្ញាតធ្វើអាជីវកម្មជាបណ្តោះអាសន្ន ឬជាស្ថាពរចំពោះទីតាំងអាជីវកម្មណាដែលបណ្ដែតបណ្ដោយឲ្យមានសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀ.ន ។

សម្តេចមហាបវរធិបតី ក៏បានព្រមានផងដែរថា ការបោសសម្អាតគ្រឿងញៀ.ន គឺត្រូវធ្វើដូចជាសម្អាតចកចេញពីផ្ទៃបឹង និងរក្សាទឹកបឹងឲ្យថ្លា ស្របតាមទិសស្លោក «៣កុំ ១រាយការណ៍ ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងរាយការណ៍គ្រប់បទល្មើសគ្រឿងញៀ.ន ។ ដោយយល់ថា គ្រឿងញៀ.នវា គឺជាជំងឺសង្គមរ៉ាំរ៉ៃ ដូច្នេះហើយកិច្ចការនេះទាមទារពេលេវេលា និងការប្តេជ្ញាចិត្តខ្ពស់ និងវិធានការតឹងរ៉ឹង មិនស៊ុំគ្រលំ ហើយក៏មិនឆ្លៀតឱកាសត្រីងៀតឆ្លៀតពង ។
ពាក់ព័ន្ធនឹងបញ្ហាបង្ក្រាបនេះ កន្លងមកពលរដ្ឋតែងតែលើកឡើងជាបន្តបន្ទាប់ថា អោយតែមានបទបញ្ជាឬក៏គោលនយោបាយណាមួយ គឺរមែងមានមន្ត្រី ដែលធ្វើលើសក្រោមហេតុផលបានប្រយោជន៍តបស្នងដែលពេលខ្លះក៏មានមន្ត្រីដែលខិលខូចឆ្លៀតឱកាសប្រើប្រាស់យុទ្ធនាការនេះ ដើម្បីតែបក្សពួក ហើយកែច្នៃស្ថានការណ៍ ។ ប៉ុន្តែឥឡូវ សូមកុំផ្តេសផ្តាស ពីព្រោះពលរដ្ឋឥឡូវឆ្លាត ហើយក៏មានមធ្យោបាយច្រើនទប់ទល់ដែរ ។ ពួកគេមានទូរស័ព្ទដៃដែលអាចថត ហើយក៏អាចផ្សព្វផ្សាយវិញភ្លាមៗ ។
ដូច្នេះកុំផ្តេសផ្តាស ហើយតែរឿងបែកការ អ្នកប្រពឹត្តិកន្លងមកក៏អស់ស័ក្តិច្រើនដែរ ។ កុំលេងសើចជាមួយពលរដ្ឋសម័យនេះពីព្រោះនៅពេលនេះ ពួកគេមានមធ្យោបាយផ្សព្វផ្សាយភាពមិនប្រក្រតីដែលពួកគេជួបបានយ៉ាងងាយស្រួលដោយខ្លួនឯងតែម្តង ។ នៅសម័យនេះអត់ចាំគេទៅផ្សាយអោយទេ ។ ពលរដ្ឋម្នាក់ៗ គឺមានបណ្តាញសង្គមផុសថ្មីៗក្តៅៗនៅនឹងម្រាមដៃរបស់ពួកគេ ហើយការផ្សព្វផ្សាយទាំងនេះក៏អាចនឹងចេញដល់ថ្នាក់ដឹកនាំ ។ ដូច្នេះសូមប្រុងប្រយ័ត្ន ។
សរុបទៅ នៅពេលដែលមានបទបញ្ជាក៏ដូចជា សេចក្តីណែនាំនោះ សមត្ថកិច្ចត្រូវយកចិត្តទុកដាក់អនុវត្ត ឬប្រតិបត្តិតាម ហើយកុំឆ្លៀតឱកាសរកផលប្រយោជន៍ ។ ម្យ៉ាងវិញទៀតនៅពេលដែលចុះប្រតិបត្តិការក៏ចុះ គឺចុះអោយព្រមគ្នាដោយកុំចុះហាងមួយចំណែកហាងមួយទៀតអត់ ។
ក្នុងរឿងគ្រឿងញៀ.ននេះ ផល និងកម្ម អាចនឹងវិលមកដល់យើងវិញ ប្រសិនបើយើងចេះតែបណ្តែតបណ្តោយឲ្យវាចេះតែកើនឡើងៗជាបន្តបន្ទាប់នោះ ។ សូមយកចិត្តទុកដាក់បង្ក្រាប និងអនុវត្តតាមបទបញ្ជា ហើយយើងជាពលរដ្ឋក៏គួរតែនាំគ្នាចូលរួមយុទ្ធនាការនេះផងដែរ ។ រឿងបង្ក្រាប និងលុបបំបាត់គ្រឿងញៀ.ន គឺជាភារកិច្ចរបស់យើងទាំងអស់គ្នា ។ យើងទាំងអស់គ្នា គឺមានកាតព្វកិច្ចត្រូវតែនិយាយ និងធ្វើព្រមគ្នាថា គ្រួសារ និងសហគមន៍គឺត្រូវតែគ្មានគ្រឿងញៀ.ន ៕
ចែករំលែកព័តមាននេះ