រាជធានីភ្នំពេញ ៖ អនុវត្តន៍ចាប់បញ្រ្ចាសតាំងពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឃាត់ម៉ូតូមករក្សាទុកនៅប៉ុស្ដិ៍សរុបម៉ូតូ៥៤គ្រឿង និងកង់បីផាសអាប់០២គ្រឿង ។ នេះបើយោងតាមផេកសាលាសង្កាត់ ស្ទឹងមានជ័យបានបង្ហោះមុននេះ ។

ជាក់ស្តែង នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង គណ:បញ្ជាការឯកភាពខណ្ឌមានជ័យ និងសង្កាត់ស្ទឹងមានជ័យទី១ ដឹកនាំដោយ លោក ជា សារ៉េត ចៅសង្កាត់ស្ទឹងមានជ័យទី១ បានធ្វើការអនុវត្តន៍ ច្បាប់ចរាចរណ៍ចំពោះអ្នកជិះបញ្រ្ចាសទិស នៅលើកំណាត់ផ្លូវ ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ។

ជាលទ្ធផល ឃាត់បានមធ្យោបាយជិះបញ្ច្រាសមាន ៖ ម៉ូតូចំនួន០៥គ្រឿង យកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ រង់ចាំចំណាត់ការជំនាញបន្ដ ។
សូមបញ្ជាក់ថា ការអនុវត្តន៍ចាប់បញ្រ្ចាសតាំងពីថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ មកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឃាត់ម៉ូតូមករក្សាទុកនៅប៉ុស្ដិ៍សរុប ៖ ម៉ូតូ៥៤គ្រឿង និងកង់បីផាសអាប់០២គ្រឿង ។

ដោយឡែក ! ចំពោះយានយន្តខាងលើនេះ គឺឃាត់រក្សាទុកនៅប៉ុស្តិ៍០១ថ្ងៃ ដើម្បីធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា រួចប្រគល់ជូនម្ចាស់យានយន្តវិញដោយពុំមានការ ផាកពិន័យឡើយ ៕


ចែករំលែកព័តមាននេះ