រាជធានីភ្នំពេញ ៖ ជនសង្ស័យមានគ្នា២នាក់បានធ្វើសកម្មភាពចូលទៅលួចកា.ច់កម៉ូតូម៉ាក zoomer x ដល់មុខផ្ទះពលរដ្ឋបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវ២០០២ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពពីបុរសជាជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនរួមទាំងមិត្តភក្កិផ្សេងទៀតបាននាំគ្នាយកម៉ូតូចតទុកចោល នៅខាងមុខផ្ទះចំនួន៣គ្រឿង រួមទាំងរថយន្តមួយគ្រឿងទៀតផងដែរ ក្នុងនោះម៉ូតូជនរងគ្រោះយកទៅចតនៅកៀនមុខមាត់ទ្វារផ្ទះបន្តិច ហើយពួកគេនាំគ្នាអង្គុយផឹកស៊ីតិចតួច និងជជែកគ្នាលេងនៅខាងក្នុងផ្ទះ ក្រោយមក ពួកគេក៏បានឭសំឡេងម៉ូតូបញ្ឆេះបាននាំគ្នារត់ចេញពីក្នុងផ្ទះមកក្រៅ ស្រាប់តែឃើញជនសង្ស័យមានគ្នាចំនួន២នាក់បានជិះម៉ូតូយកចេញបាត់ទៅហើយ ក្រោយមកពួកគេបានទាក់ទងទៅសមត្ថកិច្ចឲ្យចុះមកទីតាំងកើតហេតុជួយអន្តរាគមន៍ភ្លាមៗ ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុនិងធ្វើការសាកសួរទៅលើជនរងគ្រោះរួចក៏បាននាំជនរងគ្រោះទៅប៉ុស្តិ៍នគបាលសង្កាត់អូបែកក្អម ដើម្បីទួទួលពាក្យបណ្តឹង ចំណែកឯជនសង្ស័យសមត្ថកិច្ច និងធ្វើការស្រាវជ្រាវតាមឃាត់នៅពេល
ក្រោយ ៕


ចែករំលែកព័តមាននេះ