ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តួលថៃជាគោលដៅទេសចរណ៍កំពូលសម្រាប់ភ្ញៀវចិន អំឡុងថ្ងៃបុណ្យចូលឆ្នាំចិន

9 ម៉ោង មុន

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនវ៉ាដាច់ប្រទេសថៃ ដើម្បីក្លាយជាគោលដៅទេសចរកំពូលសម្រាប់ភ្ញៀវជនជាតិចិន អំឡុងពេលថ្ងៃសម្រាកពិធីបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៥។ កត្តាជំរិញកំណើនដ៏សំខាននេះ កើតឡើងដោយសារតែគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ និងការធ្លាក់ចុះតម្លៃប្រាក់យ៉េនជប៉ុន។ យោងតាមទិន្នន័យពីទីភ្នាក់ងារទេសចរណ៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន…

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនវ៉ាដាច់ប្រទេសថៃ ដើម្បីក្លាយជាគោលដៅទេសចរកំពូលសម្រាប់ភ្ញៀវជនជាតិចិន អំឡុងពេលថ្ងៃសម្រាកពិធីបុណ្យចូលឆ្នាំចិនឆ្នាំ ២០២៥។ កត្តាជំរិញកំណើនដ៏សំខាននេះ កើតឡើងដោយសារតែគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការ និងការធ្លាក់ចុះតម្លៃប្រាក់យ៉េនជប៉ុន។

យោងតាមទិន្នន័យពីទីភ្នាក់ងារទេសចរណ៍តាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន Trip.com ចំនួននៃការកក់ជើងហោះហើរពីអ្នកទេសចរចិនទៅកាន់ប្រទេសជប៉ុន អំឡុងពេលវិស្សមកាលរយៈពេល៨ថ្ងៃរហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានកើនឡើងទ្វេដង បើប្រៀបធៀបទៅរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ទន្និន័យពីទីភ្នាក់ងារទេសចរណ៍ដដែលនេះ ក៏បានឱ្យដឹងថា គោលដៅពេញនិយមផ្សេងទៀតរួមមានប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី និងអូស្ត្រាលី។

ប្រភពពីកាសែត South China Morning Post បានរាយការណ៍ថា កត្តាជំរុញសំខាន់រួមបញ្ចូលគ្នារួមមាន តម្លៃសំបុត្រយន្តហោះទាប ប្រាក់យ៉េនជប៉ុនធ្លាក់ថ្លៃចុះ និងការបន្ធូរបន្ថយទិដ្ឋាការបានរួមចំណែកដល់ការកើនឡើងចំនួនភ្ញៀវទេសចរចិន ដែលសម្រេចជ្រើសរើសដំណើរកម្សាន្តមកកាន់ប្រទេសជប៉ុន។

កាលពីខែធ្នូ ឆ្នាំ២០២៤ ប្រទេសជប៉ុនបានបន្ធូរបន្ថយទិដ្ឋាការសម្រាប់អ្នកទេសចរចិន ដោយបានពង្រីករយៈពេលអតិបរមានៃទិដ្ឋាការចូលមកកាន់ប្រទេសជប៉ុនចាប់ពី ៥ទៅ១០ឆ្នាំ និងបង្កើនរយៈពេលស្នាក់នៅអតិបរមាសម្រាប់អ្នកទេសចរជាក្រុមចាប់ពី ១៥ទៅ ៣០ថ្ងៃ។

កាលពីឆ្នាំមុន ប្រទេសថៃ គឺជាគោលដៅទេសចរណ៍បរទេសកំពូលសម្រាប់ភ្ញៀវទេសចរចិន អំឡុងពេលថ្ងៃសម្រាកពិធីបុណ្យចូលឆ្នាំចិន។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីកើតមានករណីពង្រត់តារាសម្ដែងចិន លោក Wang Xing នៅជិតព្រំដែនថៃ-មីយ៉ាន់ម៉ា កាលពីខែមករា ដែលក្លាយខ្លួនជាជនរងគ្រោះ នៃការជួញដូរមនុស្សនោះ បានធ្វើឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព ហើយជំរុញឱ្យអ្នកទេសចរបរទេស ពិសេសអ្នកទេសចរចិនជាច្រើនពិចារណាឡើងវិញ នូវផែនការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសថៃ។

ជាការឆ្លើយតបនឹងការព្រួយបារម្ភនេះ រដ្ឋាភិបាលថៃ ក្រោមដឹកនាំដោយអ្នកស្រី ផែតុងថាម ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានសន្យាជាច្រើនលើកច្រើនសាថានឹងអនុវត្តវិធានការសុវត្ថិភាពបន្ថែមទៀត ដើម្បីការពារភ្ញៀវទេសចរចិន នៅពេលមកកាន់ប្រទេសថៃ៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ