ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឃាត់​ក្រុម​ក្មេ​.​ង​.​ទំ​.​នើ​.​ង​.១០​នាក់​បង្ហោះ​ម៉ូតូ​​ហើយ​អួត​នៅ​លើ​បណ្តាញ​សង្គម

7 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០២៥ បាន​បង្ហាញមុខ​ក្មេង​ទំនើង​ចំនួន​១០​នាក់ ​ដែល​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ហើយ​ត្រូវ​បាន​បណ្ដាញ​សង្គម​ថត​បង្ហោះ​ជា​សាធារណៈ ដោយ​ទាមទារ​ឲ្យ​នាំ​ក្មេង​ទាំងនោះ​មក​ធ្វើការ​អប់រំ…

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​១២ កុម្ភៈ ឆ្នាំ​២០២៥ បាន​បង្ហាញមុខ​ក្មេង​ទំនើង​ចំនួន​១០​នាក់ ​ដែល​បាន​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​វាង​ក្រុង ហើយ​ត្រូវ​បាន​បណ្ដាញ​សង្គម​ថត​បង្ហោះ​ជា​សាធារណៈ ដោយ​ទាមទារ​ឲ្យ​នាំ​ក្មេង​ទាំងនោះ​មក​ធ្វើការ​អប់រំ ។

សូម​រំលឹក​ថា កាលពី​ពេល​ថ្មី​ៗ​នេះ មាន​ផេ​កមួយ​ឈ្មោះ Mun​កំប្លែង បាន​បង្ហោះ​ខ្លឹមសារ​និង​រូបភាព​វី​ដេ​អូ​ស្តី​ពី​សកម្មភាព​ក្មេង​មួយ​ក្រុម​បង្ហោះ​ម៉ូតូ​អម​ដោយ​ខ្លឹមសារ​ថា (​ខំ​បន្តិចទៀត​អា​អូន ទំពាំង​ស្អុយ​នៅ​ខាង​ខេត្តកំពង់ឆ្នាំង​បងប្អូន ឥលូវ​បន្តិចទៀត​បាន​វាស់កម្ពស់​ហើយ ។ លេង​បង្ហោះ​ម៉ូតូ​នៅ​លើ​ផ្លូវជាតិ​បងប្អូន​អើយ​នៅ​ខាង​ខេត្តកំពង់ឆ្នាំង មន្ត្រី​ប៉ូលិស​បើ​ឃើញ​ហើយ​ចុះ​ទៅ​បង្ក្រាប់​ផង​បងប្អូន​អើយ​មើល​ៗ​ផងអោយ​សុទ្ធតែ​ទំពាំង​ស្អុយ​ទេ​នៀក នៅ​ស្រុក​ខ្មែរ​យើង​មាន​ច្រើន​ណាស់​) ។

លោក ប៉ុ​ល វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ក្រោយ​ឃើញ​ការ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​បែប​នេះ លោក​ឧត្តមសេនីយ៍ត្រី តេ​ង ចាន់​ណាត ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ចេញ​បទបញ្ជា​ឱ្យ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី​១១​និង ១២​ខែកុម្ភៈ ទើប​សម្រេច​ឃាត់ខ្លួន​បាន​ចំនួន​១០​នាក់ និង​ម៉ូតូ​ចំនួន​៩​គ្រឿង ។

ក្រោយ​ធ្វើការ​សាកសួរ​ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​៥​និង​៣០​នាទី​រសៀល នៅ​ចំណុច​ផ្លូវ​កោង​វាង​ក្រុង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ពួក​គេ​បាន​ដាក់​ម៉ូតូ​តំរៀប​គ្នា​លើ​ផ្លូវជាតិ​លេខ​៥ ក្នុង​គន្លង​ផ្លូវ​ម៉ូតូ ដើម្បី​ថតរូប​និង​ថត​ជា​វី​ដេ​អូ ។ នៅ​ពេល​នោះ​ស្រាប់តែ​ពួក​គេ​២​នាក់ ក្នុង​ចំណោម​ជាង​១០​នាក់​បាន​ជិះ​ម៉ូតូ​បង្ហោះ ពិតប្រាកដ​មែន​គឺ​ឈ្មោះ ថូ សា​វី និង​ឈ្មោះ រះ (​មិន​ស្គាល់​អា​ស័​យ​ដ្ឋា​ន​កំពុង​គេចខ្លួន​)​។

លោក ប៉ុ​ល​វុ​ទ្ឋី បាន​បន្ត​ថា ក្រោយ​ធ្វើការ​អប់រំ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត និង នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៅ​ចំពោះ​មុខ ឪពុក​ម្តាយ និង​អាណាព្យាបាល​ក្រុម​កេ្ម​ង​ទាំងនោះ បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ហើយ​បាន​អនុញ្ញាត​អោយ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​រក្សា​ទុក​តែ​ម៉ូតូ​ចំនួន​២​គ្រឿង ដែល​ធ្វើ​សកម្មភាព​បង្ហោះ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​រយៈពេល​៣​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ