បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនក្មេងទំនើ.ង៣នាក់ ជិះម៉ូតូដាក់កាំបិតផ្គាក់ និងដាវតាមខ្លួន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4f4fccd03730adfcb7e3a2d419d6e2d3-9.jpg)
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ៖ ជនសង្ស័យ៣នាក់មាន ១.ឈ្មោះ ជី ភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ២.ឈ្មោះ ហុង ដា ភេទប្រុស អាយុ២២ឆ្នាំ ៣.ឈ្មោះ រឿន ចាន់រ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/a8432a5f31d8815dd6142b454035f722-6.jpg)
លោកបានបញ្ជាក់ថា ៖ ពេលឃាត់ខ្លួនកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចេញល្បាតការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋបានប្រទះឃើញក្មេងទំនើ.ង១ក្រុម បានស្ទាក់ចាប់ខ្លួនបានចំនួន៣នាក់ និងកាំបិតផ្គាក់២ ដែលឃាត់ កាលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចមណ្ឌល៥ស្ថិតភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/e58de70e1c39b2d85cf4c18910b5f83b-1.jpg)
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ក្រោយឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើ.ង៣នាក់ និងវត្ថុតាងកាំបិតផ្គាក់២ដើម ត្រូវបាននាំយកសាកសួរបានសារភាពថា ខ្លួន និងបក្ខបានដាក់កាំផ្គាក់ជាប់ខ្លួន គឺការពារខ្លួនខ្លាចក្មេងទំនើ.ងផ្សេងទៀតកា.ប់ទើបដាក់តាមត្រូវសមត្ថកិច្ចចាប់ខ្លួន ៕
ចែករំលែកព័តមាននេះ