ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីឆេះ«ខេធីវី យេស» ផ្អើល​ព្រឹកមិញ​

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ «ខេធីវី យេស » ចំនួន១បន្ទប់អស់​ទាំងស្រុង ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ ចេញរថយន្ត។ ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០ទី​ព្រឹក​ថ្ងៃទី៩…

រាជធានីភ្នំពេញ ៖ មានករណី​ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ «ខេធីវី យេស » ចំនួន១បន្ទប់អស់​ទាំងស្រុង ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ ចេញរថយន្ត។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០ទី​ព្រឹក​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅចំណុចបន្ទប់ខេធីវីជាន់ទី៤ យីហោ« ខេធីវី យេស » តាមបណ្តោយផ្លូវលេខ ១៣៩ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពពីពលរដ្ឋបានអោយដឹងថា គេបានឮសម្លេងផ្ទុះ ស្រាប់តែភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ មានផ្សែងហ៊ុយចេញមកខាងក្រៅ ចេញពីជាន់ទី៤ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋប្រញាប់រាយការណ៍ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន រករថយន្តពន្លត់អគ្គិភ័យមកជួយពន្លត់ ។ ភ្លាមៗ លោក វរេសនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជារអោយកម្លាំងនគរបាលបង្ការ ពន្លត់ និងសង្គ្រោះអគិ្គភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញរថយន្តជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍បាញ់ពន្លត់កុំអោយរាលដាលបន្ថែមទៀតផងដែរ ។

បន្ទាប់ពីមានករណីឆេះភ្លាមៗ លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ រួមជាមួយ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា នឹងមន្រ្តីក្រោមឪវាទ បានចុះមកដល់ទីតាំង ដើម្បីត្រួតពិនិត្យផងដែរ ។

អគ្គិភ័យនេះបានឆាបឆេះបន្ទប់ខេធីវីចំនួន០១បន្ទប់រួមទាំងសម្ភារៈអស់ទាំងស្រុង ក្នុងនោះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរថយន្តការិយាល័យបង្ការនឹងពន្លត់អគ្គិភ័យ ចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៥៤ឡាន , រថយន្តជំនួយ របស់ក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ឡាន , រថយន្តទីក្រុងកោះពេជ្រ ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន០២​ឡាន , រថយន្តទីក្រុងអូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន , រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ចំនួន ០២ឡាន បាញ់អោយរលត់ជាស្ថាពរ ។ ចំណែកមូលហេតុសមត្ថកិច្ចបានស្រាវជ្រាវរកឃើញថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនីចេញពីពិដាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ