ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​១​គ្រឿង ដឹក​អីវ៉ាន់​បញ្ញើ​ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង

19 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ដឹក​អីវ៉ាន់​បញ្ញើ​មួយ​គ្រឿង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​រថយន្ត​របស់​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ មួយ​គ្រឿង​នេះ ធ្វើ​ដំណើរ​ទិស​ដៅ​ពី​ភ្នំពេញ មក​កាន់​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០…

ខេត្ត​ព្រះ​សីហ​នុ ៖ រថយន្ត​ដឹក​អីវ៉ាន់​បញ្ញើ​មួយ​គ្រឿង ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ខណៈ​រថយន្ត​របស់​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ មួយ​គ្រឿង​នេះ ធ្វើ​ដំណើរ​ទិស​ដៅ​ពី​ភ្នំពេញ មក​កាន់​ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោងជាង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ ។

អ្នកបើកបរ​មានឈ្មោះ ចាន់ ថូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​បឹង​ជើង ឃុំ​មៀន ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ​។
ចំពោះ​មូលហេតុ តាម​ការ​បញ្ជាក់​ពី​អ្នកបើកបរ​ខាងលើ បាន​ប្រាប់​ថា បណ្ដាល​មក​ពី​ការ​ឆ្លង​ប្រព័ន្ធ​ភ្លើង​នៅ​ក្នុង​រថយន្ត ពេល​កំពុង​បើកបរ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច បាន​បង្ហាញ​ថា ករណី​អគ្គិភ័យ​នេះ កម្លាំង​នគរបាល​បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ចំនួន​០១​គ្រឿង បាន​ប្រើប្រាស់​ទឹក​អស់​០៥​ឡាន ស្មើ​១០​ម៉ែត្រគូប ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច បានអោយ​ដឹង​ទៀត​ថា រថយន្ត​ម៉ាក យី​ហុ​ន​ដាយ ពណ៌​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 3G-7197 ជា​រថយន្ត​ដឹក​អីវ៉ាន់​របស់​ក្រុមហ៊ុន វី​រៈ​ប៊ុ​ន​ថាំ (​ទិស​ដៅ​ពី​ភ្នំពេញ​មក​ខេត្ត​ព្រះ​សីហ​នុ​) ត្រូវ​ឆេះ​ខូចខាត​អស់ទាំង​ស្រុង ។

របាយការណ៍​របស់​សមត្ថកិច្ច​ដដែល បាន​បញ្ចា​ក់ថា ករណី​អគ្គិភ័យ​ខាងលើ​នេះ គ្មាន​មនុស្ស​ស្លាប់ រឺរ​ងរ​បួស​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ