កាន់កា.ប់ដីអាស្រ័យផលតាំងពីដូនតាមក នៅតែអត់មានប្លង់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីមានឈ្មោះ សៀង ណាង អាយុ៤៤ឆ្នាំ ប្រពន្ធមានឈ្មោះ អ៊ុង ឡាត់ អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ…
ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីមានឈ្មោះ សៀង ណាង អាយុ៤៤ឆ្នាំ ប្រពន្ធមានឈ្មោះ អ៊ុង ឡាត់ អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ…
ខេត្តកំពង់ស្ពឺ៖ បុរសជាប្តីមានឈ្មោះ សៀង ណាង អាយុ៤៤ឆ្នាំ ប្រពន្ធមានឈ្មោះ អ៊ុង ឡាត់ អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិអន្លង់លាក់ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ លើកម្រាមដៃដប់ស្នើសុំឱ្យអាជ្ញាធរ ឃុំ ស្រុក ខេត្ត និងជំនាញពាក់ជួយធ្វើប័ណ្ណកម្មសិទ្ធស្របច្បាប់(ប្លង់រឹង)ឱ្យពួកគាត់ផង ខណៈដែលដីរបស់គាត់មានទំហំជាង១ហិកតា កាន់កាប់អាស្រ័យផលតាំងពីជីដូនជីតា ឪពុកម្តាយ រហូតមកដល់កូនថែមទៀតផង។
អ្នកស្រី អ៊ុង ឡាត់ អាយុ៤៥ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកថា គាត់មានការតូចចិត្តខ្លាំងណាស់ គាត់ជាកូនមន្ត្រីយោធាមួយរូបដែលបានពលីសាច់ស្រស់ឈាមស្រស់នៅក្នុងសមរភូមិក្នុងអំឡុងឆ្នាំ១៩៩៨-១៩៩៩ ក្នុងភ្លើងសង្គ្រាម ដែលមានដីកាន់កាប់អាស្រ័យផលទំហំ១៣៨០០ម៉ែត្រការ៉េ ដែលជីដូន ជីតា លោកឪពុកអ្នកម្តាយបន្សល់ទុកឱ្យគ្រាន់បានរស់នៅអាស្រ័យផល ចិញ្ចឹមជីវិត។ ក្នុងអំឡុងឆ្នាំ២០១២~២០១៣ ក្រុមនិស្សិតស្ម័គ្រវាស់វែងដីធ្លីជូនប្រជាពលរដ្ឋរូបគាត់ក៏បានសុំលោកមេឃុំស្វាយចចិបចាស់ឱ្យធ្វើការវាស់វែងដីធ្លីដែរ ប៉ុន្តែលោកមេឃុំនិយាយថា មិនចាំបាច់វាស់វែងអីទេដីនៅតែជាដី។ ការរស់នៅចេះតែបន្តរហូតដល់ក្រុមការងាររបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី ចុះវាស់វែងជាលក្ខណៈប្រព័ន្ធ រូបគាត់បានធ្វើការស្នើសុំលោកមេឃុំស្វាយចចិបថ្មីដែលមានឈ្មោះ អ៊ិន វុធ ប៉ុន្តែលោកមេឃុំ និយាយបែបឌឺខ្លាំងៗ មិនសមជាអ្នកបម្រើរាស្ត្រសោះថា បើគាត់ចង់បានប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ទាល់តែទៅសុំដល់ព្រះមហាក្សត្រទៅ។
អ្នកស្រី អ៊ុង ឡាត់ បានបន្តទាំងទឹកភ្នែកអួលដើមករថា គាត់ពិតជាក្តុកក្តួលខ្លាំងណាស់មានដីតែប៉ុណ្ណឹង ហើយជីដូនជីតា លោកឪពុកជាអតីតយោធាបានពលីជីវិតក្នុងសម័យសងគ្រាមថែមទៀតផង គ្រាន់តែគាត់ស្នើសុំអស់លោកអាជ្ញាធរ និងជំនាញពាក់ព័ន្ធឱ្យធ្វើប្លង់ដីសោះ ហេតុអ្វីក៏លំបាកវេទនាម្លេះ។ អ្នកខ្លះមានអំណាច មានបុណ្យសក្តិ ឈានទៅដល់រុករានទន្ទ្រានដីលើភ្នំដាំដំណាំ អ្នកខ្លះហ៊ុំព័ទ្ធយកភ្នំ បែរជាអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធបែរជាចេញប្លង់ឱ្យគេ តើយុត្តិធម៌នៅត្រង់ណា?។
លោក សៀង ណាង អាយុ៤៤ឆ្នាំ ជាប្តីរបស់អ្នកស្រី អ៊ុង ឡាត់ បានរៀបរាប់ថា ដីរបស់គាត់ដែលមានទំហំ១៣៨០០ម៉ែត្រការ៉េនេះ ជីដូនជីតា ឪពុកម្តាយក្មេករបស់គាត់បានកាន់កាប់អាស្រ័យផលតាំងពីអំឡុងឆ្នាំ១៩៧៩មកម្លេះ ធ្វើស្រែ ចំការ បានចិញ្ចឹមជីវិតកូនចៅហើយពួកគាត់សុទ្ធសឹងជាមន្ត្រីយោធាអ្នកស្នេហាជាតិ។រហូតមកដល់បច្ចុប្បន្ននេះពួកគាត់បានស្លាប់នៅក្នុងសម័យសង្គ្រាម គ្មានទាំងបានយកសពមកបូជាផង ដោយសាតែខ្មាំងវាយប្រហាគាត់ខ្ទេចសាច់អស់ទៅហើយ។ បន្សល់ម្តាយក្មេកជាស្ត្រីមេម៉ាយ និងកូនកំព្រារចំនួន៣នាក់ និងបន្សល់ទុកដីបន្តិចបន្តួចនេះឱ្យកូនៗបានរស់នៅមកដល់សព្វថ្ងៃ ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់ខកចិត្តនោះគឺ ពួកគាត់ស្នើសុំអស់លោកអាជ្ញាធរ និងជំនាញពាក់ព័ន្ធធ្វើប្លង់រឹងមិនបានទៅវិញ។ ក្នុងនាមពួកគាត់ជាអ្នកកាន់កាប់នៅលើដីនេះធ្វើការស្នើសុំដល់អស់លោក មន្ត្រីជំនាញពាក់ព័ន្ធធ្វើការស្នើសុំដល់ឯកឩត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាពិសេសសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាជួយអន្តរាគមន៍ជួយចេញប័ណ្ណប្លងរឹងដល់ពួកគាត់ផង។
ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ឈ្មោះ កឺយ ផល្លី ភេទស្រី អាយុ៤២ឆ្នាំ ឈ្មោះញៀន ពៅ ភេទប្រុស អាយុ៥៦ឆ្នាំ ឈ្មោះ សាន់ ភឿក ភេទប្រុស អាយុ៧៤ឆ្នាំ ឈ្មោះ សៀង ណូន អាយុ៦៩ឆ្នាំ ឈ្មោះ យ៉ត រីម ភេទស្រី អាយុ៣៥ឆ្នាំ និងឈ្មោះ ហេង ស្រីពៅ អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិអន្លង់លាក់ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ស្រដៀងគ្នាថា បុរសពីរនាក់ប្តីប្រពន្ធខាងលើនេះពិតជាបានកាន់កាប់អាស្រ័យផលនៅលើទីតាំងដីនេះ តាំងពីជីដូនជីតា ឪពុកម្តាយ ក្នុងអំឡុងឆ្នាំ១៩៧៩(បែកប៉ុលពត) តាអ៊ុង ដែលជាជីតារបស់ឈ្មោះ អ៊ុង ឡាត់ បានកាប់ឆ្កា ដីធ្លីនេះដើម្បីធ្វើស្រែចំការ ចិញ្ចឹមកូនចៅ ក្រោយមកគាត់ចាស់ទៅ ឱ្យកូនដែលស្លាប់ក្នុងសង្គ្រាម ហើយបន្សល់ទុកដល់កូនចៅពិតប្រាកដមែន។ ប្រជាពលរដ្ឋយល់ឃើញថា បុរសពីរនាក់ប្តីប្រពន្ធខាងលើនេះគួរតែទទួលបានប្លង់ដីពីអាជ្ញាធរ និងជំនាញហើយ ក៏ព្រោះតែ ពួកគាត់កាន់កាប់អាស្រ័យផលនេះ តតាំងពីជីដូនជីតា ឪពុកម្តាយ រហូតដល់កូន គឺ៣ជំនាន់ហើយ ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ