ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណា​ដា​, អឺរ៉ុប​កំពុង​ជិះ​លើ​​ទូក​តែ​១​ក្នុង​ជម្លោះ​ពា​ណិជ្ជ​កម្ម​ជា​មួយ​ត្រាំ

1 ថ្ងៃ មុន

ទី​ក្រុង​ប្រ៊ុច​សែល​៖ សហ​ភាព​អឺរ៉ុប និង​ប្រទេស​​កាណាដា​ចាប់​ផ្ដើម​ខិត​ជិត​គ្នា​​នៅ​ពេល​ដែល​ខ្លួន​កំពុង​ជិះ​នៅ​លើ​ទឹក​តែ​មួយ​នៅក្នុង​ជម្លោះ​ពាណិជ្ជ​កម្ម​ជា​មួយ​អាមេរិក​បន្ទាប់​ពី​លោក​ត្រាំ​ចាត់​ការ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ទំនិញ​របស់​កាណាដា​ដោយ​ដំឡើង​ពន្ធ​២៥%​។ គ្រាន់​តែ​ថា​ពន្ធ​នេះ​ព្យួរ​ទុក​រយៈ​ពេល​៣០​ថ្ងៃ​សិន​។ អ្នក​វិភាគ​យល់​ថា​កាណាដា​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ខ្នោះ​ឃ្នាង​នៃ​អន្ទាក់​ពាណិជ្ជ​កម្ម​ដែល​កំពុង​រួប​រឹត​យ៉ាង​ធ្ងន់​ធ្ងរ​។ មិន​ធម្មតា​ទេ​ ពន្ធ​២៥%​បាន​អី​នឹង​ចំណេញ​ទៀត​?​ ម៉្លោះ​ហើយ​ អ្នក​វិនិយោគ​នឹង​រើ​រោង​ចក្រ​របស់​ខ្លួនទៅ​ប្រទេស​ផ្សេង​ជា​មិន​​ខាន​ឡើយ​។ ​អឺរ៉ុប…

ទី​ក្រុង​ប្រ៊ុច​សែល​៖ សហ​ភាព​អឺរ៉ុប និង​ប្រទេស​​កាណាដា​ចាប់​ផ្ដើម​ខិត​ជិត​គ្នា​​នៅ​ពេល​ដែល​ខ្លួន​កំពុង​ជិះ​នៅ​លើ​ទឹក​តែ​មួយ​នៅក្នុង​ជម្លោះ​ពាណិជ្ជ​កម្ម​ជា​មួយ​អាមេរិក​បន្ទាប់​ពី​លោក​ត្រាំ​ចាត់​ការ​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ទំនិញ​របស់​កាណាដា​ដោយ​ដំឡើង​ពន្ធ​២៥%​។ គ្រាន់​តែ​ថា​ពន្ធ​នេះ​ព្យួរ​ទុក​រយៈ​ពេល​៣០​ថ្ងៃ​សិន​។ អ្នក​វិភាគ​យល់​ថា​កាណាដា​ចង់​រំដោះ​ខ្លួន​ចេញ​ពី​ខ្នោះ​ឃ្នាង​នៃ​អន្ទាក់​ពាណិជ្ជ​កម្ម​ដែល​កំពុង​រួប​រឹត​យ៉ាង​ធ្ងន់​ធ្ងរ​។

មិន​ធម្មតា​ទេ​ ពន្ធ​២៥%​បាន​អី​នឹង​ចំណេញ​ទៀត​?​ ម៉្លោះ​ហើយ​ អ្នក​វិនិយោគ​នឹង​រើ​រោង​ចក្រ​របស់​ខ្លួនទៅ​ប្រទេស​ផ្សេង​ជា​មិន​​ខាន​ឡើយ​។ ​អឺរ៉ុប និង​កាណាដា​ធ្លាប់​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នាំ​២០១៧​។ តាម​រយៈ​នេះ ភាគី​ទាំង​២​អាច​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ច្រើន​ជាង​មុន​៦៥%​ និង​​​បង្កើត​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​ខាង​​​ផ្គត់​ផ្គង់​វត្ថុ​ធាតុ​ដើម​​​កាល​ពី​ឆ្នាំ​២០២១​។

កាល​ពី​ថ្ងៃសៅរ៍​ រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​កាណាដា​ លោក​ស្រី​ម៉ារី ​ង៉ (Mary Ng)​ បាន​ជួប​ពិភាក្សា​​ជា​មួយ​ប្រធាន​កិច្ច​ការ​ពាណិជ្ជ​កម្ម​របស់​​សហ​ភាព​អឺរ៉ុប​បន្ទាប់​ពី​លោ​ក និង​លោក​ស្រី​ជួប​ប្រជុំ​ជា​មួយ​​នាយក​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​នៅ​ទី​ក្រុង​ហ្សឺ​ណែវ​ ប្រទេស​ស្វីស​។​ លោក​ស្រី​​បញ្ជាក់​ថា​ដំណើរ​ការ​ចរ​ចា​គ្នា​ដើម្បី​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀង​រវាង​ភាគី​ទាំង​២​កំពុង​បន្ត​។

អ្វី​ដែល​សំខាន់​គឺ​ភាគី​ទាំង​២​ខិត​ខំ​ជួយ​វិស័យ​ធុរ​កិច្ច​របស់​កាណាដា​ដើម្បី​​បណ្ដាក់​ទុន​វិនិយោគ​នៅ​​អឺរ៉ុប​។ ក៏​ដូច​គ្នា​ យើង​ត្រូវ​ខិត​ខំ​ជួយ​វិស័យ​ធុរ​កិច្ច​របស់​អឺរ៉ុប​ដើម្បី​វិនិយោគ​នៅ​កាណា​ដាវិញ​។ លោក​ស្រី​ថ្លែង​ថា​បញ្ហា​ធន​ធាន​រ៉ែ​សំខាន់​ៗ​ និង​​អាជីវ​កម្ម​ខ្នាត​តូច​ជា​ប្រធាន​បទ​សំខាន់​ដែល​កាណា​ដា​ត្រូវ​ជជែក​គ្នា​ជា​មួយ​អឺរ៉ុប​។ ជា​ពិសេស អឺរ៉ុប​ចង់ចាប់​ដៃ​គូ​ជា​មួយ​កាណាដា​ដើម្បី​​ផ្គត់​ផ្គង់​លោហ​​ធាតុ​សំខាន់​ៗ​​​​​ដូច​ជា​កូបាល់​, លី​ចូម​ និង​នីកែល​​ (cobalt, lithium & nickel)​ ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​​​ប្រទេស​ចិន​។

​កាណា​ដា​​កំពុង​ធ្វើ​ពិពិធ​កម្ម​​លើ​មុខ​ទំនិញ​ដែល​នាំ​ចេញ​​​ និង​ធ្លាប់​បាន​កំណត់​គោល​ដៅ​កាល​ពី​ឆ្នាំ​២០១៨​​ដើម្បី​ធ្វើ​យ៉ាង​ណា​​​ជំរុញ​អត្រា​នាំ​ចេញ​​​ទៅ​​ប្រទេស​ផ្សេង​​ពី​អាមេរិក​ឱ្យ​បាន​លើស​មុន​៥០%​ត្រឹម​ឆ្នាំ​២០២៥​។ ដើម្បី​សម្រេច​គោល​ដៅ​នេះ កា​ណា​ដាទើប​តែ​​ចុះ​​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​ឥណ្ឌូណេស៊ី​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤ និង​ជា​មួយ​អេក្វា​ឌ័រ​កាល​ពី​សប្ដាហ៍​មុន​។

ឥឡូវ​នេះ​ណាដា​កំពុង​ដាក់​ជើង​ចូល​តំបន់​ឥណ្ឌូ-​ប៉ាស៊ី​ហ្វិច​​យ៉ាង​ពេញ​ទំហឹង​ទៀត​។ នៅ​សប្ដាហ៍​ក្រោយ, កាណាដា​ត្រៀម​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ និង​​ថ្នាក់​ដឹក​​នាំ​ធុរ​កិច្ច​ជាង​២០០​នាក់​ទៅ​អូស្ត្រាលី, សិង្ហ​បុរី និង​ប្រ៊ុយ​ណេ​។ ​តាម​មើល​ទៅ​ កាណាដា​ប្រហែល​ជា​មិន​អាច​រំពឹង​ថា​ចាប់​ដៃ​ឱ្យ​បាន​ស្អិត​ល្មួត​ជា​មួយ​អាមេរិក​នៅ​ក្នុង​សម័យ​កាល​របស់​លោក​ត្រាំ​បាន​ឡើយ​។​

កាណាដា​ព្រមាន​ថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​ទៅ​លើ​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។ រដ្ឋ​មន្ត្រី​ពាណិជ្ជ​កម្ម​កាណាដា​ថ្លែង​ថារដ្ឋាភិបាល​របស់​លោក​ស្រី​ត្រៀម​ដាក់​ពាក្យ​ប្ដឹង​​​ទៅ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​​បើ​សិន​ផុត​​កំណត់​​៣០​ថ្ងៃ​​ លោក​​ត្រាំ​ចាប់​ផ្ដើម​ដំឡើង​ពន្ធ​។ ​ប្រទេស​ចិន​បាន​ដាក់​ពាក្យ​ប្ដឹង​រួច​ហើយ​​​។​ ប៉ុន្តែ​ WTO ​ប្រហែល​ជា​មិន​អាច​ធ្វើ​​អ្វី​បាន​ទេ​នៅ​ចំពោះ​មុខ​នៃ​សង្គ្រាម​ពាណិជ្ជ​កម្ម​ដ៏​ក្ដៅ​គគុក​រវាង​ប្រទេស​មហា​អំណាច​​។ ជា​គោល​ការណ៍​ បើ​ WTO មាន​ចៅ​ក្រ​ម​តិច​ជាង​៣​រូប​ មាន​ន័យ​ថា​មិន​អាច​កាត់​សេចក្ដី​បាន​ឡើយ​។ អាមេរិក​តាំង​ពី​ជំនាន់​លោក​ត្រាំ​អាណត្តិ​ទី​១​ ឆ្លង​ចូល​ដល់​ជំនាន់​លោក​បៃដិន​ បាន​បិទ​ខ្ទប់​ស្ថាប័ន​មួយ​នេះ​មិន​ឱ្យ​តែង​តាំង​ចៅ​ក្រម​ថ្មី​ទេ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ