ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ថៃ​អបអរសាទរ​ខួប​គម្រប់៧៥ឆ្នាំ​នៃ​ការ​ស្ថាបនា​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជាបាន​រៀបចំ​កម្មវិធី​ពិ​ព័រ​ណ៌​ការ​សិក្សា និង​ការងារ ដើម្បី អបអរសាទរ​ខួប​គម្រប់៧៥ឆ្នាំ​នៃ​ការ​ស្ថាបនា​ទំនាក់ទំនង​ការទូត​ រវាង​ព្រះរាជាណាចក្រ​ថៃ និង​កម្ពុជា ។ នៅ​ព្រឹក​ថ្ងៃ​ទី៨…

រាជធានី​ភ្នំពេញ​ ៖​ ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជាបាន​រៀបចំ​កម្មវិធី​ពិ​ព័រ​ណ៌​ការ​សិក្សា និង​ការងារ ដើម្បី អបអរសាទរ​ខួប​គម្រប់៧៥ឆ្នាំ​នៃ​ការ​ស្ថាបនា​ទំនាក់ទំនង​ការទូត​ រវាង​ព្រះរាជាណាចក្រ​ថៃ និង​កម្ពុជា ។

នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា រួម​សហការ​ជាមួយ Go Study Thailand និង​បណ្តាញ​អតីត​និស្សិត ​ដែល​បញ្ចប់​ការ​សិក្សា​ពី​ប្រទេស​ថៃ បាន​រៀបចំ​កម្មវិធី​ពិព័រណ៍​ការ សិក្សា និង​ការងារ «Thailand Education and Jobs Fair 2025 181 Connexion កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។

ថ្លែង​បើក​កម្មវិធី លោកស្រី អេក​អរ ឃុ ណា​ចា​វឿ​ន ភារធារី នៃ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា​៖”​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ប្តេជ្ញា ចិត្ត​យ៉ាង​មុតមាំ​នូវ​ក្នុង​ការ​ជំរុញ​គាំទ្រ​យុវជន​កម្ពុជា​ដែល​មាន​បំណង​រួមចំណែក​ក្នុង​ការ​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​ក្នុង​វិស័យសេដ្ឋកិច្ច និង​ការ​បង្កើន​ទំនាក់ទំនង​ស្ថិត​អួត​រវាង​ប្រជាជន​នៃ​ប្រទេស​យើង ទាំង​ពីរ»​​។

លោកស្រី​បាន​បន្ថែម​ទៀត​ថា«​ឆ្នាំ​នេះ គឺជា​ឆ្នាំ​ដ៏​កាន់តែ​ពិសេស ព្រោះ​ជា​ខួប​គម្រប់ ៧៥ ឆ្នាំ​នៃ ការ​ស្ថាបនា​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​ថៃ និង​កម្ពុជា» ដែល​តាម​រយៈ​កម្មវិធី​នេះ​ក៏​បាន ឆ្លុះ​បញ្ចាំង​ផង​ដែរ​អំពី​ទំនាក់ទំនង​ដ៏​រឹង​មាំ​នៃ​ប្រទេស​យើង ទាំង​ពីរ​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន ប្រសាសន៍​ថា ការ​រៀបចំ​ពិព័រណ៍​ការ សិក្សា និង​ការងារ ពិត​ជា​​មាន​សារសំខាន់​សម្រាប់​យុវជន​ដែល​កំពុង​សិក្សា​និង​អ្នក​ស្វែងរក​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការ​មានឱកាស​បន្ត​ការ​សិក្សា​ឬ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​។ លើស​ពី​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើក ឡើង​ថា​ទំនាក់ទំនង​កម្ពុជា​និង​កម្ពុជា​ក៏​បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ក៏​ដូច​ជា​ចំណេះដឹង​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ​។

ពិព័រណ៍​ការ សិក្សា និង​ការងារធ្វើ​ឡើង​ក្រោម​មូលបទ «រួម​គ្នា​ដើម្បី​អនាគត​ដ៏​កាន់តែ​ប្រសើរ (Together for a Better Future,) ដើម្បី​អបអរសាទរ​ខួប​គម្រប់ ៧៥ ឆ្នាំ​នៃ​ការ​ស្ថាបនា​ទំនាក់ទំនង ការទូត​រវាង​ព្រះរាជាណាចក្រ​ថៃ និង​កម្ពុជា​។

កម្មវិធី​ពិព័រណ៍​នេះ​មាន​វត្តមាន​គ្រឹះស្ថាន​អប់រំ​ថៃ​ចំនួន ១៩ និង​ក្រុមហ៊ុន​ថៃ​ដែល​កំពុង​បណ្តាក់ ខុន​នៅ​កម្ពុជា​ចំនួន ២៥ បាន​ចូលរួម ដែល​នឹង​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា​ទទួល​បាន​ព័ត៌មាន​ពី​កម្ម វិធី​កិច្ច​ពិភាក្សា ការ​បង្កើត​បណ្តាញ​ជាមួយ​អ្នកជំនាញ​មានបទពិសោធន៍ ព្រមទាំង​អាច​ស្វែងរក​អនាគត ការ​សិក្សា​និង​ការងារ​បាន​ផង​ដែរ​។

កម្មវិធី​នេះ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​បណ្តា​សិស្ស​និស្សិត​កម្ពុជា និង​អ្នក​ដែល​កំពុង​ស្វែងរក ការងារ​មេ​ក​ពី​គ្រប់​មជ្ឈដ្ឋាន​ប្រមាណ​ជាង៥០០នាក់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ