រាជធានីភ្នំពេញ ៖ ទីបំផុត ក្រោយពេលបញ្ចប់ការសាកសួរ នឹងវាស់កម្ពស់រួចរាល់ សំណុំរឿងរឿងបុរសតាំងខ្លួនជា ស៊ិន ស៊ីសា មុត ចាប់ជាតិ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ បានត្រូវសមត្តកិច្ចបញ្ជូនសាលាដំបូងរាជធានីភ្នំពេញហើយ ហើយសំណុំរឿងនេះ តំណាងអយ្យការកំពុងបើកការស៊ើប តាមនីតិវិធី ។

បុរសដែលតាំងខ្លួនជា លោក ស៊ិន ស៊ីសាមុត ចាប់ជាតិ មានឈ្មោះ ពេជ ពិសិដ្ឋ ត្រូវបានសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពាក់ពន្ធការចោទប្រកាន់ពីបទ.ញុះញង់តាមបណ្តាញសង្គម បន្ទាប់ពីមិនបញ្ឈប់សកម្មភាព ដែលតាំង ខ្លួនជា ស៊ិន ស៊ីសាមុត ចាប់ជាតិ ទោះជាសមត្ថកិច្ចអញ្ជើញទៅសួរនាំក៏ដោយ ៕





<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ