ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្លា.ប់កើន៤នាក់​និងរ.បួ.ស.ធ្ង.ន់២នាក់ ករណីប្តី​ជា​អាវុធហត្ថបា.ញ់​អតីតប្រពន្ធ ឪពុកក្មេកម្ដាយក្មេក ​

1 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា គិតត្រឹមម៉ោង១០យប់ថ្ងៃទី​០៧ កុម្ភៈ ២០២៥ ពាក់ព័ន្ធករណី​បាញ់ប្រហារទាំងគ្រួសាររបស់មន្ត្រីអាវុធហត្ថម្នាក់ គឺបានអ្នកស្លាប់កើន​ដល់៤នាក់ និងរងរបួស២នាក់ ។…

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងថា គិតត្រឹមម៉ោង១០យប់ថ្ងៃទី​០៧ កុម្ភៈ ២០២៥ ពាក់ព័ន្ធករណី​បាញ់ប្រហារទាំងគ្រួសាររបស់មន្ត្រីអាវុធហត្ថម្នាក់ គឺបានអ្នកស្លាប់កើន​ដល់៤នាក់ និងរងរបួស២នាក់ ។

ប្រភពឱ្យដឹងទៀតថា មុនពេលហេតុការណ៍បាញ់រះប្តីប្រពន្ធនេះ គឺពួកគេទាំង២នាក់ធ្លាប់​បានលែងលះគ្នា​នៅឃុំ កាលពីថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២៤ តែភាគីប្តី​ (ជនបង្ក) មិនបានព្រម​ផ្តិត​មេដៃ​លែងនោះទេ ។

សូមរំលឹកថា រឿងរ៉ាវ​ក្នុង​គ្រួសារ​មួយ​រហូតឈាន​ដល់​ផ្ទុះអាវុធ​បាញ់ប្រហារ​ពី​សំណាក់​បុរស​ជា​ប្ដី មក​លើអតីត​ប្រពន្ធ ឪពុកក្មេក ម្ដាយក្មេក និង​សមាជិក​ក្នុង​ក្រុម​គ្រួសារ បណ្ដាល​ឱ្យ​ស្លា​.​ប់​ភ្លាម​ៗ ចំនួន​០៣​នាក់ និង​របួស​៣​នាក់​ កាលពីយប់ថ្ងៃដដែល ។ ក្រោយ​បាញ់ប្រហារ​រួច បុរស​ជា​ប្ដី​បាន​ធ្វើ​បញ្ចប់ជីវិត​ ដោយ​យក​កាំភ្លើង​អាកា​បាញ់​ស​ម្លា​.​ប់​ខ្លួន​តាម​ក្រោយ ។ ហេតុការណ៍​បាញ់ប្រហារ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​អំពុក ឃុំ​ក្រែក ស្រុក​ពញាក្រែក ។

លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ហើយ​ដឹង​ថា បន្ទាប់​ពី​មាន​ហេតុការណ៍​អំពើ​បាញ់ប្រហារ​​នេះរួច​មក​ភ្លាម​ៗ អធិការ​នគរបាល​ស្រុក​ពញាក្រែក បាន​រាយ​ការណ៍​បន្ទាន់​មក​រូប​លោក ហើយ​លោកក៏​បាន​ចាត់​លោក​ឧត្តមសេនីយ៍ត្រី ចក់ សុខ​កៅ ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ត្រួតពិនិត្យ និង​កោសល្យវិច័យ​សាកសព ។

លោក​ឧត្តមសេនីយ៍ ស្នងការមាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ករណី​ឃា​.​ត​កម្ម​បាញ់​ស​ម្លា​.​ប់​នេះ បង្ក​ឡើង​ដោយ​ជនសង្ស័យជាប្តី មានឈ្មោះ ហ៊ីង សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​ជា​កងរាជអាវុធហត្ថ ប​ណ្តា​ល​អោយ​មាន​មនុស្ស​ស្លា​.​ប់ និង​រង​របួស ​សរុប ចំនួន​០៦​នាក់ រួម​មាន ៖
១.​ឈ្មោះ ឈឿ​ង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ត្រូវជា​ឪពុកក្មេក (​ស្លាប់​កន្លែង​កើតហេតុ​)
២.​ឈ្មោះ អោ​ក ចាន់​សាទ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ ត្រូវជា​ម្តាយក្មេក (​ស្លាប់​កន្លែង​កើតហេតុ​)
៣.​ឈ្មោះ ប៊ុ​ន រតនា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ ត្រូវជា​បងថ្លៃ (​រង​របួស​)
៤.​ឈ្មោះ ប៊ុ​ន លក្ខណា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជាតិខ្មែរ ត្រូវជា​ប្រពន្ធ (​រង​របួស​)
៥.​ឈ្មោះ សេង ហន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជាតិខ្មែរ អនុ​ប្រជា​ការពារ (​រង​របួស​ភ្នែក​កម្រិត​ធ្ងន់​)។ ទាំងអស់​គ្នា​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។
និង៦. ជន​ដៃដល់ឈ្មោះ ហ៊ីង សុវណ្ណ​រិ​ទ្ធ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​ជា​កងរាជអាវុធហត្ថ ក្រោយ​ពី​ធ្វើ​សកម្មភាព​រួច ក៏បាន​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ។ចំពោះ​អ្នក​រង​របួស បាន​យក​មក​សង្គ្រោះ ​នៅ​មន្ទីរពេទ្យ ។

សមត្ថកិច្ច​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ជា​ប្ដី ដែល​លើកដៃ​បាញ់ប្រហារ​ស​ម្លា​.​ប់​អតីតប្រពន្ធ និងឪពុក​ម្ដាយក្មេក​នេះ គឺជា​មន្ត្រី​អាវុធហត្ថនៅ​ខេត្តក្រចេះ ។

បើ​តាម​ព័ត៌មាន​ផ្ទៃក្នុង បានឲ្យ​ដឹង​ថា គេ​បានឮ​សំឡេង ឈ្លោះប្រកែក​គ្នាតាម​ទូរ​សព្ទ​ដៃ រវាង​ប្រពន្ធ និង​ប្ដី ។ មួយ​រយៈ​ចុង​ក្រោយ​នេះ បុរស​ជា​ប្ដី បាន​សុំ​ជានា ជាមួយនឹង​ប្រពន្ធ​វិញ តែ​ប្រពន្ធ​មិន​ព្រមទទួលយក​ធ្វើ​ជា​ប្ដី​វិញ​ទេ ។

ព័ត៌មាន​ផ្ទៃក្នុងដដែល បានឲ្យ​ដឹង​បន្តថា បុរស​ជា​ប្ដី ធ្លាប់​មាន​ប្រពន្ធ និង​កូនកំលោះ​ក្រមុំ​ជាច្រើន​នាក់​នៅ​ខេត្តក្រចេះ ហើយ​បាន​យក​ស្ត្រីរងគ្រោះ​ឈ្មោះ ប៊ុ​ន លក្ខណា ធ្វើជា​ប្រពន្ធចុង ។ តាម​ដំណឹង​ថា​ ប្រពន្ធចុងរូបនេះ គឺជា​ស្ត្រី​មេម៉ាយ មានកូន​រួច​ទៅ​ហើយ និង​យក​បុរស​នេះ ធ្វើ​ជា​ប្ដី បានកូន​ម្នាក់ទៀត។ មុន​ពេល​ហេតុការណ៍​កើតឡើង បុរស​ជា​ប្ដី បាន​បើករថយន្ត ពណ៌​ស ម៉ាក់​អ៊ី​ស៊ុ​យ​ស៊ុ​យ ពាក់​ស្លាក​លេខ ខេមរៈភូមិន្ទ ចេញពី​ខេត្តក្រចេះ មក​ដល់​ផ្ទះ​កើតហេតុ មិន​បាន​សួរនាំ​អ្វី​នោះ​ទេ គឺ​ទាញ​កាំភ្លើង AK47 បាញ់ប្រហារ​មនុស្ស​ទាំង​កំរោល តែ​ម្ដង ។

ករណីបាញ់ប្រហារ​នេះ មិន​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ទឹកដី​ស្រុក​ពញាក្រែក នា​ពេល​កន្លង​ទៅ អាច​ចាត់​ទុក​ថា​ នេះ​ជា​លើក​ទី​មួយ​។ កម្លាំង​នគរបាល​បច្ចេកទេស រួម​និង​ក្រុម​គ្រូពេទ្យ បាន​ធ្វើ​កោសល្យវិច័យ​សាកសព រួចរាល់ ក៏​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ