ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងធ្វើការជួសជុល នៅរោងទងទី៣ ផ្នែកខាងលិច នៃប្រាសាទតាព្រហ្ម។ រចនាសម្ពន្ធ នៃរោងទងទី៣នេះ ប្រឈមនឹងគ្រោះថ្នាក់ ទាមទាតម្រូវឲ្យមានការជួសជុល។
លោក Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុល នៅប្រាសាទតាព្រហ្ម នៃភាគីឥណ្ឌា បានឱ្យដឹងថា ក្នុងគម្រោង នៃកិច្ចសហប្រតិបត្តិការដំណាក់កាលទី៣ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២៥ ដែលគ្រោងនឹងបញ្ចប់នាចុងឆ្នាំ ។
លោក Chitranjan Kumar បន្តថា ជាជំហានដំបូង ក្រុមការងារធ្វើកំណាយស្រាវជ្រាវ ដើម្បីសិក្សាអំពីស្ថានភាពគ្រឹះ នៃសំណង់ប្រាសាទ ចុះបញ្ជីថ្ម ដែលនៅរាយប៉ាយ រុះរើ នៅទីតាំងដែលបាក់បែក បានរកឃើញទីតាំង ដែលខូចខាតខ្លាំងនៅជ្រុងខាងត្បួង ខាងជើង និងមុខខាងលិច ជួសជុលពង្រឹងគ្រឹះ និងជួសជុលថ្ម ដែលបែកបាក់ ទើបរៀបចំផ្គុំថ្មទៅកាន់ទីតាំងដើមវិញ ៕
ចែករំលែកព័តមាននេះ