ខេត្តស្ទឹងត្រែង៖ សាលាសង្កាត់ស្រះឬស្សី ទំនងជារកហុងស៊ុយចូលធ្វើការពុំទាន់បានក្រោយសាងសង់ចាប់តាំង ពីឆ្នាំ២០១៨ មកទល់បច្ចុប្បន្នគឺគ្មានមន្ត្រីណាម្នាក់មានវត្តមានក្នុងបន្ទប់នីមួយៗនោះទេពោល គឺស្ងាត់ជ្រងំ រីឯ សត្វគោជុះអាចម៍ដាក់ពាសពេញដោយសេរីដែរ។
តាមអតីតស្មៀនសង្កាត់ស្រះឬស្សីចូលនិវត្តន៍ម្នាក់ថាកាលដែលោកចាំបានកាលណោះក្រសួងមហាផ្ទៃបានផ្តល់ថវិកាកសាងជូនសាលាសង្កាត់ចំនួន៣ដោយបានសាងសង់ព្រមគ្នាគឺសាលាសង្កាត់ស្ទឹងត្រែង សាលាសង្កាត់ព្រះបាទ និងសាលាសង្កាត់ស្រះឬស្សី កាលពីក្នុងឆ្នាំ២០១៨ ។ ក្រោយមកលោកចូលនិ វត្តន៍លោកពុំដឹងរឿងអ្វីទៀតទេ។
ប្រជាពលរដ្ឋដែលរស់នៅក្បែជើង សសរសាលាសង្កាត់នោះសុំមិនបញ្ចេ ញឈ្មោះ លោកថាសាលាសង្កាត់នេះ សាងសង់រួចរាល់យូរណាស់មកហើយ ទុកចោលដុះស្មៅទ្រុបរាល់ឆ្នាំ បំផ្លាញថវិកាជាតិចោលទទេ គ្មានមន្ត្រីណាមកអើតទេ ហើយអ្នកភូមិ ក៍ឧស្សាហ៍យកគោទៅចងជុះអាចម៍ ពាសវាពាសកាលដងដែរ។ ទើបថ្មីៗ នេះមានការសម្អាតតុបតែងខ្លះៗ និង លាបពណ៌ថ្នាំឡើងវិញ ចាក់គ្រោះខាង មុខ ចំណែងសំណង់ ផ្នែកខាងមុខដូច ជាក្បាលជណ្តើរបាក់ស្រុតជាអន្លើផងដែរ។
ប្រជាពលរដ្ឋខាងលើថាសាលា សង្កាត់ស្រះឬស្សីនេះកំសត់ណាស់ ក្រោយពីសាងសង់គ្មានប្រជាពលរដ្ឋ ណាម្នាក់មករំខានមន្ត្រីទេ គឺត្រូវទៅរក នៅកន្លែងមាត់ទន្លេក្បែគល់ស្ពានសេកុង ទើបមានមន្ត្រី មិនដឹងថាក្បែរមាត់ ទន្លេត្រជាក់ត្រជុំ ឯសាលាសង្កាត់ថ្មីក្តៅឬយ៉ាងណាឡើយ។
ទាក់ទិនករណីខាងលើកោះសន្តិភាពបានទំនាក់ទំនងទៅលោក ឯក សំឡូ នាយកទីចាត់ការហិរញ្ញវត្ថុខេត្ត ដើម្បីសុំព័ត៌មានបន្ថែមអំពីទំហំទឹកប្រាក់ដែលត្រូវចំណាយលើការសាងសង់សាលាសង្កាត់ស្រះឬស្សី លោកបានបញ្ជាក់នៅព្រឹកថ្ងៃទី៧កុម្ភៈ២០២៥ថា លោកនៅឆ្លងនាយករដ្ឋបាល ហើយនាយរដ្ឋបាលត្រូវឆ្លងឯកឧត្តមអភិបា លខេត្តសិន។
ប្រភពព័ត៌មានឲ្យដឹងថាសាលា សង្កាត់ដែលស្ថិតមាត់ទន្លេនៅក្បែរស្ពានសេកុង លោក ដែង ភិរម្យ ដែលជាចៅសង្កាត់ជាអ្នកចេញប្រាក់សាងសង់ដោយផ្ទាល់។ ចំណែកសាលាសង្កាត់ដែលស្ថិតនៅភូមិលើ ជាគម្រោងថវិការបស់ក្រសួងមហាផ្ទៃ ទម្លាក់ជូនខេត្ត ។
ប្រភពពីអតីតស្មៀនចូលនិវត្តន៍ម្នាក់បានអោយដឹងថាសា លាសង្កាត់នោះមិនដឹងទំហំប៉ុន្មានទេ ហើយថវិការសាងសង់ក៏មិនដឹងដែរ ទាល់តែខេត្តទើបដឹងព្រោះទាំងការសាងសង់និងថវិកាលើខេត្តទាំងស្រុង ក្រោយធ្វើរួចរាល់ខេត្តប្រគល់ជូនសង្កាត់គ្រប់គ្រងថែរក្សាបន្តដើម្បីបម្រើ ប្រយោជន៍សាធារណៈ។
លោក ដែង ភិរម្យ ចៅសង្កាត់ស្រះ ឬស្សីបានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៧កុម្ភៈ២០២៥នេះថា មូលហេតុ ដោយសារពុំមានលុយដាក់ដីរៀបចំស្អាតបាត តែឥឡូវ បានចាក់ដី ធ្វើដង ទង់ជាតិនិងធ្វើបង្គន់ហើយ ចឹងជិតទៅធ្វើការនៅទីនោះហើយ។
សូមបញ្ជាក់ថាសាលាសង្កាត់ដ៏កំសត់មួយនេះក្រោយសាងសង់ស្អាត បាតរួចរាល់ជិត ១០ ឆ្នាំទៅហើយ តែ ពុំមានមន្ត្រីណាម្នាក់ទៅប្រចាំការបម្រើ សេវាសាធារណៈជូនប្រជាពលរដ្ឋនោះឡើយ ហើយសំណង់ក៏រងការខូចខាតជាអន្លើខ្លះដែរ ។ ឱ! ចៅសង្កាត់ដ៏មហិមាអើយ…ហេ! ហេ! ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ