ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ៖ គ្មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី ដូច​ពាក្យ​ចចាមអារ៉ាម​នោះ​ទេ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា មិន​មានការ​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី នៅ​តាម​ក្រសួង​មួយ​ចំនួន ដូច​ពាក្យ​ចចាមអារ៉ាម​និយាយ​ត​គ្នា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ៗ​ថា មិន​មានការ​ផ្លាស់​ប្ដូរ​រដ្ឋមន្ត្រី នៅ​តាម​ក្រសួង​មួយ​ចំនួន ដូច​ពាក្យ​ចចាមអារ៉ាម​និយាយ​ត​គ្នា​នោះ​ទេ ។

ថ្លែង​ក្នុង​បិទ​សន្និបាត បូក​សរុប​លទ្ធ ផល​ការងារ ៥​ឆ្នាំ ២០២០-២០២៤ នៃ​ដំណើរ​ឆ្ពោះ ទៅ​បរិវត្ត​កម្ម​ឌី​ធី​ថ​ល និង​លើក​ទិស​ដៅ​កា រងារ​បន្ត របស់​ក្រសួង​ព្រៃ​ស​ណី​យ៍ និង​ទូរគមនាគមន៍ នា​រសៀល​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ ខ្ញុំ​មិន​ចង់​និយាយ​ទេ រឿង​នេះ​ទេ វា​មិន​ចង់​ទេ​! មិនមែន ជា​រឿង​ព័ត៌មាន​ក្លែងក្លាយ​លើ​ប្រព័ន្ធ​អី​ធើ​ណេ​ត​ទេ គឺ​រឿង​ពាក្យ​ចចាមអារ៉ាម​«…» ដែល​ចែករំលែក​តាម​នេះ គឺ​រឿង​ដូរ​រដ្ឋមន្ត្រី​នៅ​ក្រសួង​ប៉ុន្មាន​ទៀត​! មិន​ចេះ​ចប់​តាំងពី​ចុងឆ្នាំ​ហើយ មក​ដល់​ពេល​នេះ ហើយ​រឿង​នេះ មាន​គេ​ប្រាប់​ថា យើង​ត្រូវ​ដូរ​រដ្ឋមន្ត្រី​ចំនួន​៦​ទៀត ហើយ​មន្ត្រី​មិន​ចាំបាច់​ធ្វើការ​ទេ គង់តែ​ដូរ​រដ្ឋមន្ត្រី ឬ​មេ​ថ្មី​មក​» ។

សម្តេច​បវរ​ធិ​បតី នាយ​រដ្ឋមន្ត្រី បាន​បន្ត ៖ ខ្ញុំ​មិន​ចង់​និយាយ​ជា​សាធារណៈ​ទេ ហើយ​ខ្ញុំ បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ សូម​ប្រាប់​អ្នក​ដែល​ពាក់ព័ន្ធ​ផង ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃនេះ មាន​គេ​ប្រាប់​ថា មាន​គេ​និយាយ​ទៀត​ហើយ មិន​ទាន់​ចប់​ទេ ។

ចំណុច​នេះ​សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ៖ «​ឥឡូវនេះ ខ្ញុំ​សូម​ប្រកាស តែ​ម្តង​ទៅ តើ​ដូរ​រដ្ឋមន្ត្រី​អ្វី ? បើ​នាយក​រដ្ឋមន្ត្រី​មិន​ដឹងផង ហើយ​យូរ​ទៅ​ប្រពន្ធ​ខ្ញុំ​ថា ខ្ញុំ​លាក់​គាត់​ទៀត​…​។ ខ្ញុំ​សូម​បញ្ជាក់​ថា ការ​ស្នើ​សុំ​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី ឬ​មួយ​សមាជិក​រាជរដ្ឋាភិបាល ជា​សិទ្ធិ និង​ឆន្ទា​នុ​សិទ្ធ​របស់​នាយក​រដ្ឋមន្ត្រី តែ​ពេល​នេះ នាយក​រដ្ឋមន្ត្រី មិន​ដឹងផង ដូច្នេះ​កុំ​ព្រួយ​បារ​ម្ម​ណ៍​ថា​មាន​រដ្ឋមន្ត្រីក្រសួង​ណា ត្រូវ​ដូរ​ទៀត​នោះ​ទេ​។ អ៊ីចឹង​សូម​រំលត់​ចោល​ទៅ​រឿង​នេះ ព្រោះថា មិន​ត្រូវការ​ដូរ​រដ្ឋមន្ត្រី​ណា​ទៀត​ទេ ពេល​នេះ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​ឲ្យ​មន្ត្រី​នៅ​តាម​ក្រសួង​ស្ថាប័ន​ទាំងអស់​ខិតខំ​ធ្វើការ​ទៅ ទោះបី​រដ្ឋមន្ត្រី​ណា​ក៏​ដោយ​។ កុំ​រង​ចាំ​មេ​ណា​ឲ្យ​សោះ ព្រោះ​សិទ្ធិ ការ​ស្នើ សុំ​ចាត់តាំង​មន្ត្រី​ជា​សិទ្ធិ​របស់​រដ្ឋមន្ត្រី ប៉ុន្តែ​រង់ចាំ​អ៊ុត​មើល​រដ្ឋមន្ត្រី​ណា ក្រែង​រដ្ឋមន្ត្រី ស្នើ​សុំ​ដូរ​ខ្លួនឯង​ចេញ​ទៅ ។

សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី បាន​លើក​ឡើង​ថា នៅ​ពេល​នេះ ប្រសិនបើ​សម្តេច មិន​ប្រកាស​នៅ​ពេល​នេះ​ទេ គឺ​រឿង​នេះ​មិន​ចប់​នោះ​ទេ ។

សម្តេច​បវរ​ធិ​បតី បាន​អះអាង​ថា ពេល​នេះ​នាយក​រដ្ឋមន្ត្រី មិន​បានដឹង​រឿង​ហ្នឹង​ទេ ប៉ុន្តែ​ដឹង​តែ រដ្ឋមន្ត្រី​មួយ​ៗ កំពុង​តែ ខិតខំ​បំពេញការងារ​របស់​ខ្លួន ហើយ​ត្រូវ​រក្សា​លំនឹង​បន្ត​ទៀត ។

ពាក់ព័ន្ធ​ព៍​ត៌​មាន​ផ្លាស់​ប្តូរ​រដ្ឋមន្ត្រី​នេះ​ដែរ ត្រូវ​បាន​សម្តេច​បវរ​ធិ​បតី បាន​ឲ្យ​ដឹង​ថា មាន​រដ្ឋមន្ត្រី​មួយ​ភ័យ ក៏​បាន​សួរ​សម្តេច​យ៉ាង​ដូច្នេះ​ថា ៖ «​សម្តេច​ខ្ញុំ ឮ​ពី​ឧកញ៉ា​ផ្សេង​ៗ ថា សម្តេច​ផ្លាស់​ប្តូរ​ខ្ញុំ ? ខ្ញុំ​ឆ្លើយ​ថា អ្នក​ណា​ប្តូរ បើ​ខ្ញុំ​មិន​ដឹងផង​! អត់​ទេ ខិតខំ​ធ្វើ​តែ​ការងារ​ទៅ ព្រោះថា រដ្ឋមន្ត្រី គឺ​កោសិការ​របស់​ជាតិ​។ សុំ​កុំ​គិត​ការងារ​របស់ខ្ញុំ ទុក​ឲ្យ​ខ្ញុំ​ធ្វើ​ទៅ​ល្អ​ជាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ