រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់ បណ្ដាលឱ្យបាត់បង់អាយុជីវិតមនុស្សជាបន្តបន្ទាប់នាពេលកន្លងមក ឥឡូវនេះផ្លូវ60ម៉ែត្របានចាប់ផ្តើមរៀបចំដំឡើងរបាំងទ្រូងផ្លូវហើយ ។
យោងតាមមន្ទីសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ កុម្ភៈ ឆ្នាំ២០២៥ មហាវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមដំឡើងរបាំងទ្រូងផ្លូវ ដូចខាងក្រោម៖
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/cc71a419bf3eb9f84b0bb513b2919251.jpg)
១-តម្លើងរបាំងដែកទ្រូងផ្លូវចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/31fa30aafc620ffc0b98b2d313c64d18.jpg)
២-តម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/0455748c91345d235c6f74157c0656c6.jpg)
មន្ទីសាធារណការបានលើកឡើងថា មហាវិថីនេះ ក៏បានអ៊ុតគំនូសចរាចរណ៍ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងដំឡើងស្លាកសញ្ញាចរាចរណ៍បន្ថែមផងដែរ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/a94e72640e33b4ec72e8ca6ac1a46dea.jpg)
សូមជម្រាបថា «ដើម្បីសុវត្ថិភាពលើដងផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងគោរពតាមល្បឿនកំណត់» ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/93de2d406b44e7c07173559449eb0d9b.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/ddeae413c60f25cfa245b54b37edd170.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/38775fd2a20e5ae4ee7dfe67613caa41.jpg)
ចែករំលែកព័តមាននេះ