ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​នី​ស្សាន់​ណា​វ៉ា​រ៉ា បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​បត់​ឆ្លងផ្លូវ រង​របួសធ្ងន់​២​នាក់

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់ បាន​រង​របួសធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​នី​ស្សាន់ ណា​វ៉ា​រ៉ា មួយ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់ បាន​រង​របួសធ្ងន់ នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ រវាង​រថយន្ត​នី​ស្សាន់ ណា​វ៉ា​រ៉ា មួយ​គ្រឿង បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង បើក​ឆ្លងផ្លូវ ពេញទំហឹង បណ្ដាល​ឱ្យ​រ៉ឺ​ម៉ក​ម៉ូតូ​ដាច់​កង់​ចេញពី​គ្នា ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​សាក្សី បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​នី​ស្សាន់​ណា​វ៉ា​រ៉ា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BE-5552 បើកបរ​ដោយ​បុរស​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ខណៈ​ពេល មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បុក​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿង ជិះ​ដោយ​បុរស​២​នាក់ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ហើយ​បត់​ឆ្លងផ្លូវ ។

តាម​សាក្សី ឲ្យ​ដឹង​ទៀត​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ គឺ​បុក​ពេញទំហឹង​ចំ​ពីមុខ បណ្ដា​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​ខ្ទេច ដាច់​កង់​ចេញពី​គ្នា ហើយ​បុរស​ពីរ​នាក់ ដែល​ជា​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ បាន​ប៉ើង​ចេញ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​សង្គ្រោះ ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ អ្នកបើកបរ​រថយន្ត ត្រូវ​បាន​ប្រជាពលរដ្ឋ ឃាត់​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ។ រថយន្ត និង​អ្នកបើកបរ​ព្រមទាំង​រ៉ឺ​ម៉ក​ម៉ូតូ ត្រូវ​បាន​នគរបាល​ចរាចរណ៍ ចុះ​ទៅ​វាស់វែង បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ