ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី ចាត់​ទុក​ភាព​ជោគជ័យ​ក្រុមហ៊ុន NCX ជា​គំរូ​មួយ ដែល​វិស័យ​ឯកជន​បាន​ចូលរួម​ចំណែក​សំខាន់​ជាមួយ​រដ្ឋាភិបាល

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​លើក​ឡើង​ថា ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន NCX…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​លើក​ឡើង​ថា ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន NCX គឺជា​គំរូ​មួយ ដែល​វិស័យ​ឯកជន បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​ជំនាញ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ។

តាម​រយៈ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ថា ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាល ។

សម្តេច​បវរ​ធិ​បតី បន្ដ​ថា ផលិតកម្ម គឺជា​មធ្យោបាយ​មួយ ដើម្បី​សម្រេច​បាន​គោលដៅ​ទាំងនេះ ដែល​ក្នុង​នោះ ការ​ពង្រឹង និង​លើក​ស្ទួយ​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល គឺជា​គោលនយោបាយ​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ក៏​បាន​អបអរសាទរ ចំពោះ​ការ​រីក​លូតលាស់​របស់​ក្រុមហ៊ុន NCX ដែល​ក្នុង​រយៈពេល​២៦​ឆ្នាំ​នេះ បាន​ប្រែក្លាយ​ពី​ក្រុមហ៊ុន ដែល​នៅ​ឆ្នាំ​១៩៩៩ មាន​បុគ្គលិក ៧៤​នាក់ និង​មាន​សមត្ថភាព​ត្រឹមតែ​នាំ​ចូល​គ្រឿង​បង្គំ គ្រប់មុខ​ពី​ក្រៅប្រទេស មក​ផ្គុំ​និង​ដំឡើង​ម៉ូតូ Honda លក់​ក្នុង​ទីផ្សារ​កម្ពុជា ទៅ​ជា​ក្រុមហ៊ុន​មួយ ដែល​បច្ចុប្បន​មាន​បុគ្គលិក​ជំនាញ​ជាង ១,២២០​នាក់ និង​មាន​សមត្ថភាព ផលិត​គ្រឿង​បង្គំ​ច្រើន​មុខ និង​ដំឡើង​ម៉ូតូ​លក់​នៅ​ទីផ្សារ​កម្ពុជា និង​នាំ​គ្រឿង​បង្គំ​ម៉ូតូ​មួយ​ចំនួន ទៅ​លក់​នៅ​ក្រៅប្រទេស ផង​ដែរ​។

សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ដ្រី បាន​គូ​បញ្ជាក់​ថា «​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន គឺជា​គំរូ​មួយ ដែល​វិស័យ​ឯកជន​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ការងារ​ជំនាញ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​លើកកម្ពស់​ភាព​ម្ចាស់​ការ​របស់​កម្ពុជា ក្នុង​ការ​ផលិត​ដោយ​ខ្លួនឯង នូវ​ផលិតផល ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ