ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីហើយ
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីឈ្មោះរបស់ក្រសួងមហាផ្ទៃហើយ ។ ការលុបនេះបន្ទាប់ពីមានការផ្សព្វផ្សាយធម៌របស់បុគ្គល ថង…
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីឈ្មោះរបស់ក្រសួងមហាផ្ទៃហើយ ។ ការលុបនេះបន្ទាប់ពីមានការផ្សព្វផ្សាយធម៌របស់បុគ្គល ថង…
រាជធានីភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ចេញពីបញ្ជីឈ្មោះរបស់ក្រសួងមហាផ្ទៃហើយ ។ ការលុបនេះបន្ទាប់ពីមានការផ្សព្វផ្សាយធម៌របស់បុគ្គល ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) និងសកម្មភាព នៃការផ្សព្វផ្សាយលើគេហទំព័រសមាគមទេវ សក្ខី ភគវន្ត ប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃ គម្ពីរព្រះត្រៃបិដក និងពោលមូលបង្កាច់ព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធ ។ល។
យោងតាមលិខិតមួយច្បាប់របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដាក់ទៅកាន់លោកប្រធានសមាគម ថា កន្លងមក សមាគមទេវ សក្ខី ភគវន្ត បានធ្វើសកម្មភាពផ្សព្វផ្សាយព្រះធម៌ ព្រះសម្មាសម្ពុទ្ធ នៅតាមបណ្តារាជធានី ខេត្ត និងផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គម ដោយមានបុគ្គល ថង ប៊ុនថេង (សក្ខី ភគវន្ត) ដែលតាំងខ្លួនជាសាស្តា ភគវន្ត ជាអ្នកសម្តែងធម៌ ទេសនា ដល់សមាជិកសមាគម និងមហាជនទូទៅ បានធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃព្រះពុទ្ធសាសនា ដែលត្រូវបានធានាការពារដោយមាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ ព្រមទាំងបានប្រើពាក្យប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃ គម្ពីរព្រះត្រៃបិដក និងពោលមូលបង្កាច់ព្រះពុទ្ធវចនៈរបស់ព្រះសម្មាសម្ពុទ្ធ ។ល។
ក្រសួងបានលើកឡើងថា សកម្មភាពផ្សព្វផ្សាយទាំងនេះបាន បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់សម្តេចសង្ឃទាំងពីរគណៈ ព្រះសង្ឃ និងពុទ្ធបរិស័ទទូទាំងប្រទេស និងក្រៅប្រទេស តាមរយៈការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសជាបន្តបន្ទាប់ ដែលកត្តានេះ បានធ្វើឱ្យប៉ះពាល់ដល់ សន្តិសុខសាធារណៈ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសអាចបង្កនូវភាពអន្តរាយដល់សន្តិសុខ ជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់សង្គមជាតិ និងភាពសុខដុមរមនាសាសនានៅកម្ពុជា ។
ក្រសួងមហាផ្ទៃ បានអះអាងថា ផ្អែកលើមូលដ្ឋានដូចបានបញ្ជាក់ខាងលើ និងតាមស្មារតី នៃកិច្ចប្រជុំអន្តរក្រសួងជាមួយសមាគម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានពិនិត្យ និងសម្រេចលុបឈ្មោះសមាគមទេវ សក្ខី ភគវន្ត ដែលមានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅ ផ្ទះលេខ១៧៣E, ផ្លូវលេខ១៧ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចេញពីបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ ស្របតាមបញ្ញត្តិមាត្រា៣០ នៃច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។
ជាមួយគ្នានោះដែរ ក្រសួងមហាផ្ទៃ បានឲ្យរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរ មានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការទប់ស្កាត់បញ្ឈប់ នូវរាល់ សកម្មភាពធ្វើការផ្សព្វផ្សាយព្រះធម៌ព្រះសម្មាសម្ពុទ្ធដោយបុគ្គល ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) នៅតាមមូលដ្ឋាន និងនៅលើបណ្តាញគេហទំព័ររបស់សមាគមទេវ សក្ខី ភគវន្ត។ ក្នុងករណីសមាគម មិនអនុវត្តតាមប្រកាសលេខ ១៣៨៨ ប្រក ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងស្មារតីនៃលិខិតនេះ ក្រសួងមហាផ្ទៃ នឹងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ៕
ចែករំលែកព័តមាននេះ