រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង២០និង៣០នាទីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅចំណុចក្រោយសណ្ឋាគារសុខា ផ្លូវមាត់ទន្លេ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ ចំនួន០២ករណី ។
ករណីទី១ ៖ ឆក់យកទូរសព្ទដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ស្វាយ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៨២អឺ០ ផ្លូវលេខ១៦១ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ។
ករណីទី២ ៖ ឆក់យកទូរសព្ទដៃម៉ាកអាយហ្វូន១៤ប្រូម៉េក ពណ៌ខ្មៅ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៣ ផ្លូវលេខ៤០០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ ។
ជនសង្ស័យឈ្មោះ យូ ថៃតុង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់អនឡាញ ស្នាក់នៅផ្ទះលេខ៣៤៣ ផ្លូវលំ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកហុងដាស្កុបពីក្លិប១២ ពណ៌ស សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ភ្នំពេញ 1LA-4323 ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថតាងខាងលើ កម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕


ចែករំលែកព័តមាននេះ