សាន់ ឆាយ បន្សល់ទុកទ្រព្យសម្បត្តិយ៉ាងច្រើន មុនទទួលមរណភាពភា្លមៗ ត្រឹមអាយុ៤៨ឆ្នាំ
អន្តរជាតិ ៖ តារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីរបស់តៃវ៉ាន់ អ្នកនាង Barbie Hsu ដែលមហាជនស្គាល់យ៉ាងច្បាស់តាមរយៈការសម្តែងតួអង្គ នាង សាន់…
អន្តរជាតិ ៖ តារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីរបស់តៃវ៉ាន់ អ្នកនាង Barbie Hsu ដែលមហាជនស្គាល់យ៉ាងច្បាស់តាមរយៈការសម្តែងតួអង្គ នាង សាន់…
អន្តរជាតិ ៖ តារាសម្ដែង និងជាតារាចម្រៀងដ៏ល្បីរបស់តៃវ៉ាន់ អ្នកនាង Barbie Hsu ដែលមហាជនស្គាល់យ៉ាងច្បាស់តាមរយៈការសម្តែងតួអង្គ នាង សាន់ ឆាយ នៅក្នុងរឿងភាគ «ស្នេហាបួនដួង» ឬ «Meteor Garden» ឆ្នាំ ២០០១ ដែលប្រជាជនខ្មែរនិយមហៅថារឿង F4 នោះ បានបន្សល់ទុកទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ដែលបានមកពីអាជីពសិល្បៈដ៏យូរអង្វែងរបស់នាង មុនពេលទទួលមរណភាពភ្លាមៗ គួរឱ្យសោកស្តាយ នៅក្នុងអាយុ៤៨ឆ្នាំ នៅឯប្រទេសជប៉ុន។ គួររំលឹកថា សោ.កស្តាយ! តារាសម្តែងតួអង្គនាង សាន់ ឆាយ បានទទួលមរណភាពហើយ
ដំណឹងមរណភាព Barbie Hsu ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ដោយប្អូនស្រីតារាស្រីស្រស់សោភារូបនេះផ្ទាល់តែម្តងឈ្មោះ Dee Hsu អាយុ៤៦ឆ្នាំ។ ក្នុងសេចក្តីថ្លែងការណ៍បានសរសេរថា «សូមអរគុណសម្រាប់ការព្រួយបារម្ភ។ នៅក្នុងឱកាសចូលឆ្នាំចិន គ្រួសាររបស់យើងទាំងមូលបានធ្វើដំណើរទៅប្រទេសជប៉ុនសម្រាប់ថ្ងៃវិស្សមកាល ហើយបងស្រី Barbie Hsu ជាទីស្រឡាញ់របស់ខ្ញុំបានកើតជំងឺរលាកសួត បណ្តាលមកពីផលវិបាកនៃជំងឺផ្តាសាយ ហើយជាអកុសសល បងស្រីបានចាកចេញពីពួកយើង»។ ទោះយ៉ាងណា ការផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់របស់ Barbie Hsu នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រឡេកមកសារព័ត៌មានតៃវ៉ាន ETtoday ឯណោះវិញ បានឱ្យដឹងថា Barbie Hsu បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសហការជាច្រើនពេញមួយអាជីពរបស់នាង ដែលមានទំហំទឹកប្រាក់ចំនួន ៤,៧៥លានដុល្លារអាមេរិក។ នាងបានវិនិយោគយ៉ាងច្រើនលើអចលនទ្រព្យ ដោយជាម្ចាស់កម្មសិទ្ធភូមិគ្រិះប្រណីតចំនួនបីកន្លែង។ នាងក៏បានទិញវីឡាចំនួនពីរកន្លែងផ្សេងទៀត ដែលមានតម្លៃសរុបចំនួន១៨លានដុល្លារផងដែរ។
នៅក្នុងឆ្នាំ ២០១៦ នាងបានទិញអាផាតមិន (Apartment) មួយកន្លែងទៀត ទំហំ ៧៦០ម៉ែត្រការ៉េ ស្ថិតនៅតំបន់ស៊ីនយី (Xinyi) ទីក្រុងតៃប៉ិ ជាមួយនឹងអតីតស្វាមីជាអ្នកជំនួញជនជាតិចិនរបស់នាង លោក Wang Xiaofei ក្នុងតម្លៃ ១២លានដុល្លារ។ បន្ទាប់ពីលែងលះនៅឆ្នាំ ២០២១ ប្រភពពី Mirror Media បានប៉ាន់ប្រមាណថា Barbie Hsu ទទួលបានប្រាក់ ១៩លានដុល្លារពីទ្រព្យសម្បត្តិសរុបរបស់អ្នកទាំងពីរ ដែលមានតម្លៃ ២៩លានដុល្លារអាមេរិក។
ប្រភពពីសារព័ត៌មាន Sohu បានរាយការណ៍ថា លោក Wang Xiaofei ដែលពីមុនបានបង្កឱ្យមានភាពចម្រូងចម្រាសលើប្រព័ន្ធផ្សព្វផ្សាយ ដោយលាតត្រដាងពីការចំណាយប្រចាំខែរបស់ Barbie Hsu ថាលើសពី៣ម៉ឺនដុល្លារនោះ ក៏បានបន្សល់ទុកផ្ទះវីឡាទំហំ ៧២០ម៉ែត្រការ៉េមួយខ្នង សម្រាប់អតីតភរិយា និងកូនស្រីប្រុសពីរនាក់របស់អ្នកទាំងពីរផងដែរ ដើម្បីធានាសុវត្ថិភាពហិរញ្ញវត្ថុ។
បន្ទាប់ពីលែងលះជាមួយអតីតស្វាមី នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាង Barbie Hsu បានត្រឡប់ទៅភ្ជាប់ទំនាក់ទំនងស្នេហាជាមួយមិត្តប្រុសចាស់របស់នាង ដែលជាឌីជេ និងតន្ត្រីករជនជាតិកូរ៉េខាងត្បូងឈ្មោះថា Koo Jun-yup ឬ DJ Koo ហើយបានរៀបការជាមួយគ្នា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានបង្ហាញថា ទ្រព្យសម្បត្តិ Barbie Hsu មានច្រើនជាង DJ Koo រហូតដល់ទៅ៨ដងឯណោះ ដែលបានមកពីកិច្ចព្រមព្រៀងដៃគូសហការពីក្រុមហ៊ុននានា មុនពេលរៀបការ និងការគ្រប់គ្រងលើអចលនទ្រព្យរបស់នាង។
សូមជម្រាបជូនថា អ្នកនាង Barbie Hsu ក្រៅអំពីទទួលបានភាពល្បីល្បាញតាមរយៈការសម្តែងតួអង្គ នាង សាន់ ឆាយ នៅក្នុងរឿងភាគ F4 ហើយនោះ អ្នកនាងក៏ទទួលបានគាំទ្រយ៉ាងខ្លាំងពីការសម្តែងនៅក្នុងរឿងភាគតៃវ៉ាន់ Mars ឆ្នាំ ២០០៤ និង Summer’s Desire ឆ្នាំ ២០១០ ផងដែរ។ ការបាត់បង់ភ្លាមៗរបស់តារាស្រីរូបនេះ បង្កើតភាពមិនអស់ចិត្តសម្រាប់អ្នកគាំទ្រ ដោយពួកគេថែមទាំងបានសុំការបំភ្លឺព័ត៌មានលម្អិតបន្ថែមអំពីការស្លាប់របស់នាងផងដែរ៕ ដកស្រង់ ៖ VnExpress
ចែករំលែកព័តមាននេះ