ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សរាប់រយលាននាក់ចូលរួមក្នុងពិធីងូតទឹកលាងបាបនៅក្នុងប្រទេសឥណ្ឌាបានរត់ជា.ន់គ្នា

15 ម៉ោង មុន

ឥណ្ឌា ៖ ឧបទ្ទវហេតុ​មនុស្ស​ជាន់​គ្នា​បាន​កើត​មាន​ឡើង​សារ​ជា​ថ្មី​ទៀត បន្ទាប់​ពី​ហ្វូង​មនុស្ស​រាប់​លាន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ពិធីបុណ្យ​សាសនា​ដែល​មានឈ្មោះ​ថា យ​កុម្ភៈ​មេ​ឡា Maha Kumbh ដែល​ជា​ពិធី​សាសនា​មួយ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ជា​ពិធីបុណ្យ​ដែល​មាន​មនុស្ស​ងូតទឹក​ទន្លេ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៣៨​នាក់…

ឥណ្ឌា ៖ ឧបទ្ទវហេតុ​មនុស្ស​ជាន់​គ្នា​បាន​កើត​មាន​ឡើង​សារ​ជា​ថ្មី​ទៀត បន្ទាប់​ពី​ហ្វូង​មនុស្ស​រាប់​លាន​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ពិធីបុណ្យ​សាសនា​ដែល​មានឈ្មោះ​ថា យ​កុម្ភៈ​មេ​ឡា Maha Kumbh ដែល​ជា​ពិធី​សាសនា​មួយ​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​ជា​ពិធីបុណ្យ​ដែល​មាន​មនុស្ស​ងូតទឹក​ទន្លេ​ច្រើន​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​៣៨​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា​ស្លា​.​ប់ ខណៈ​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួស​នៅ​ទីក្រុង ប្រា​យ៉ា​រាជ Prayagraj​ភាគ​ខាងជើង ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNN នៅ​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥ ។

ហេតុការណ៍​រត់​ជាន់​គ្នា​ស្លា​.​ប់ គឺជា​រឿង​ដែល​តែងតែបាន​កើត​មាន​ឡើង​រៀង​រាល់​ពិធីបុណ្យ​សាសនា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ហើយ​ជា​ពិសេស​ពិធីបុណ្យ Kumbh Mela ដែល​ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​រៀង​រាល់​៦​ឆ្នាំ , ១២​ឆ្នាំ និង​១៤៤​ឆ្នាំ​ម្តង ហើយ​ឆ្នាំ​២០២៥​នេះ​ចំនួន​អ្នកចូលរួម​មាន​ច្រើន​លើសលប់​បំបែក​កំណត់​ត្រា​រហូត​ដល់​ទៅ​៤០០​លាន​នាក់ ដែល​គេ​អាច​ស្មាន​ដឹង​មុន​ទៅ​ហើយ ហេតុការណ៍​រត់​ជាន់​គ្នា​នឹង​អាច​កើត​មាន​ឡើង​ដោយ​ជៀស​មិន​ផុត​ឡើយ ។

ពិធីបុណ្យ​ដែល​មាន​រយៈពេល​៦​ស​ប្តា​ហ៍ គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​នៅ​លើ​ប្រតិទិន​សាសនា​ហិណ្ឌូ ខណៈ​ដែល​ថ្ងៃ​ពុធ ទី​២៩ ខែមករា ឆ្នាំ​២០២៥​នេះ មនុស្ស​រាប់​លាន​នាក់​បាន​រូតរះ​មក​ចូលរួម​តាំងពី​យប់​រំលង​អធ្រាត្រ ព្រោះ​ជា​ថ្ងៃ​ដ៏​ពិសិដ្ឋ​បំផុត​មួយ​ដែល​គ្រប់​គ្នា​ត្រូវធ្វើ​ពិធី​ងូតទឹក​លាង​សំអាត​បាប នៅ​ឯ​ចំណុចប្រសព្វ​នៃ​ទន្លេ​ពិសិដ្ឋ​ចំនួន​បី រួម​មាន​ទន្លេ​គង្គា​, ទន្លេ​យ៉ា​មុ​ណា និង​ទន្លេ​ទេវ​កថា​សា​រ៉ា​ស​វ៉ា​ទី ។

វេជ្ជបណ្ឌិត ដែល​កំពុង​ដុតដៃដុតជើង​សង្គ្រោះ​មនុស្ស​បាន​និយាយ​ថា «​ជាបឋម​យ៉ាង​ហោច​ណាស់​មនុស្ស​៣៨​នាក់​បាន​ស្លា​.​ប់ ។ អ្នក​ផ្សេង​ទៀត​កំពុង​សង្គ្រោះ​បន្ទាន់ ហើយ​អ្នក​ស្លា​.​ប់​អាច​កើនឡើង​ច្រើន​ដល់​ខ្ទង់រយ​នាក់​» ។

ប្រភព​អនាមិក​បាន​លួច​ខ្សឹប​ប្រាប់ AFP ដោយ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា របាយការណ៍​លម្អិត​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​និយាយ​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ ។ រូបភាព​តាម​សារព័ត៌មាន និង​បណ្តាញ​សង្គម​បង្ហាញ​ថា ក្រុម​ជួយ​សង្គ្រោះ និង​កងកម្លាំង​បាន​ដុតដៃដុតជើង សម្របសម្រួល​គ្រប់គ្រង​សភាពការណ៍​នៅ​នឹង​កន្លែង ហើយ​សាកស​.​ព​ជន​រង​គ្រោះ និង​អ្នក​របួស​ត្រូវ​បាន​គេ​សែង​ចេញ ខណៈ​សម្លៀក​បំពាក់ ស្បែកជើង និង​របស់របរ​របស់​ជន​រង​គ្រោះ​រាយ​ប៉ាយ​ពាសពេញ​ដី ។

សាច់ញាតិ​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួក​គេ​កំពុង​ទ្រហោយំ​គួរ​ឱ្យ​ស​ង្រេ​គ ខណៈ​សាច់ញាតិ​រាប់​សិប​នាក់​ទៀត​កំពុង​រង់ចាំ​ដំណឹង​យ៉ាង​អន្ទះសា​នៅ​ខាងក្រៅ​តង់​ដ៏​ធំ​មួយ​ដែល​គេ​ដឹង​ថា វា​ជា​មន្ទីរពេទ្យ​ប្រចាំការ​ដែល​ត្រូវ​បាន​គេ​សាងសង់​ឡើង ដើម្បី​ត្រៀម​សង្គ្រោះ​ក្នុង​ករណី​អាសន្ន​សម្រាប់​ពិធីបុណ្យ​មួយ​នេះ ដែល​ចម្ងាយ​ប្រហែល ១​គីឡូម៉ែត្រ​ពី​ទីតាំង​មនុស្ស​ជាន់​គ្នា ។

អាជ្ញាធរ​ក្នុង​តំបន់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Press Trust of India (PTI) ថា ការ​រត់​ជាន់​គ្នា​បាន​ចាប់ផ្តើម​នៅ​ម៉ោង​ប្រមាណ​៤​ទៀប​ភ្លឺ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របាំង​ដែល​អាជ្ញាធរ​បាន​បំពាក់​ដើម្បី​គ្រប់គ្រង​ហ្វូង​មនុស្ស​កុំអោយ​ចូល​ទៅ​កៀក​នឹង​ទន្លេ មុន​ពេល​ដែល​ពិធី​ចាប់ផ្តើម​។

អ្នក​រៀបចំ​កម្មវិធី បាន​ព្យាករណ៍​ថា រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី គឺ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៥ ពិធីបុណ្យ Maha Kumbh នា​ឆ្នាំ​នេះ​នឹង​មាន​អ្នកចូលរួម​រហូត​ដល់​៤០០​លាន​នាក់ ។ ដោយ​គិត​ពី​ហានិភ័យ​នៃ​គ្រោះថ្នាក់​មនុស្ស​ជាន់​គ្នា​ស្លា​.​ប់ ប៉ូលិស​ក្នុង​តំបន់​បាន​តម្លើង​បង្គោល រនាំង និង​តម្រាយ​ផ្លូវ ដើម្បី​បញ្ជៀ​សភាព​កកកុញ ។ ក្រៅពី​ដាក់​ពង្រាយ​កម្លាំង​ឃ្លាំមើល​រាប់​ពាន់​នាក់ នៅ​ក្នុង​ហ្វូង​មនុស្ស​ដែល​ចូលរួម ហើយ​នោះ អាជ្ញាធរ​ក៏​បាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​រាប់រយ​កន្លែង​នៅ​កន្លែង​ប្រារព្ធ​ពិធី ក៏​ដូច​ជា ឃ្លាំមើល​តាម​កា​ម៉េ​រា​ពី​យន្តហោះ​ដ្រូ​ន​រាប់រយ​គ្រឿង​ដែល​បង្ហោះ​ពីលើ​អាកាស ។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយនៅ​តែ​មិន​អាច​ទប់ស្កាត់​ហេតុការណ៍​អកុសល​បាន ។ គេ​ចាំ​បាន​ថា មនុស្ស​ជាង​៤០០​នាក់​បាន​ស្លា​.​ប់ នៅ​ក្នុង​ថ្ងៃ​ងូតទឹក​លាងបាប នៃ​ពិធីបុណ្យ Kumbh Mela កាលពី​ឆ្នាំ​១៩៥៤ ដែល​ធ្វើ​ឱ្យ​ឧបទ្ទវ​ហេតុនេះ ជាប់​កំណត់​ត្រា​ហេតុការណ៍​មនុស្ស​ជាន់​គ្នា​ដែល​មាន​អ្នក​ស្លា​.​ប់​ច្រើន​បំផុត​នៅ​ក្នុង​ពិភពលោក ។ ខណៈ​ដែល​ហេតុការណ៍​មនុស្ស​ជាន់​គ្នា​ស្លា​.​ប់​ចុង​ក្រោយ​បំផុត​សម្រាប់​ពិធី​មួយ​នេះ​ទីក្រុង Prayagraj ភាគ​ខាងជើង ។ បាន​កើតឡើង​កាលពី​ឆ្នាំ​២០១៣ ដោយ​បណ្តាល​ឱ្យ​មនុស្ស ៣៦​នាក់​ស្លា​.​ប់​៕

កែសម្រួលដោយ