ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្នងការ​ខេត្តស្វាយរៀង ដុត​កម្ទេច​ឧបករណ៍​ឆក់​ត្រី​មួយ​ចំនួន​ធំ នៅ​ទីលាន​ចាត់​សំរាម

1 ថ្ងៃ មុន

ខេត្តស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ជំនាញ ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ ធ្វើការ​ដុត​កម្ទេច​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់…

ខេត្តស្វាយរៀង ៖ លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ដឹកនាំ​កម្លាំង​ជំនាញ ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​អគ្គិភ័យ ធ្វើការ​ដុត​កម្ទេច​ឧបករណ៍​ឆក់​ត្រី​ខុសច្បាប់ មួយ​ចំនួន​ធំ ដែល​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ចុះ​បង្ក្រាប និង​ដកហូត​បាន​ពេល​ជនល្មើស​ធ្វើ​សកម្មភាព​ឆក់​ត្រី​ដោយ​ខុសច្បាប់ នៅ​តាម​វាលស្រែ និង​ព្រែក​នានា ក្នុង​មូលដ្ឋានខេត្តស្វាយរៀង ។

ការ​ដុត​កម្ទេច​ឧបករណ៍​ឆក់​ត្រី​នេះ បាន​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥ នៅ​ទីលាន​ចាត់​សំរាម ស្ថិត​ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

ការ​ដុត​បំផ្លាញ​ឧបករណ៍​ឆក់​ត្រី​នេះ​ដែរ មហាជន​បាន​អបអរសាទរ​យ៉ាង​ខ្លាំង ដែល​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប និង​ដកហូត​គ្រឿង​ឧបករណ៍​ឆក​ត្រី មក​ដុត​កម្ទេច​ចោល ។

មហាជន​ក៏​បាន​សំណូមពរ​ដល់​លោកស្នងការ​នគ​បាល​ខេត្តស្វាយរៀង សូម​រឹត​បន្តឹង ការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​នានា ហើយ​ចាប់​ឃាត់ខ្លួន​ជនល្មើស មក​ផ្តន្ទាទោស​តាម​ច្បាប់ និង​សូម​ចុះ​ពិនិត្យ​តាម​តូប ដែល​លួច​ផលិត និង​លក់​ឧបករណ៍​ឆក់​ត្រី នៅ​តាម​បណ្តា​មូលដ្ឋាន​នានា​ក្នុង​ខេត្ត បើ​មាន​ផលិត ឬ​ដាក់​តាំង​លក់​ឧបករណ៍​ល្មើសច្បាប់ ត្រូវ​តែ​បង្ក្រាប ដកហូត និង​ចាប់​ឃាត់ខ្លួន​ជនល្មើស យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ទើប​ក្រុម​ប្រព្រឹត​បទល្មើស​ខុសច្បាប់​ទាំងនេះ រាងចាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ