ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ.ថ្នា.ក់.​ច.រា.ច​រ.ណ៍​​​ផ្សេងៗ​គ្នា​ រ.បួ.ស.ធ្ង.ន់​ស្រា.ល.​០៨​នាក់​នៅ​ក្រុង​បា​វិត​ និង​ក្រុង​ស្វាយ​រៀង

1 ថ្ងៃ មុន
  • ស្វាយរៀង

គ្រោះថ្នាក់​ចរាចរណ៍​០៥​កន្លែង​ផ្សេង​គ្នា របួសធ្ងន់​ស្រាល​០៨​នាក់​នៅ​ក្រុង​បា​វិត និង​ក្រុង​ស្វាយ​រៀងខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០៥​កន្លែង​ផ្សេង​គ្នា បណ្តាល​មនុស្ស​ប្រុស​ស្រី​រង​របួសធ្ងន់​០៦​នាក់ ស្រាល​ចំនួន​០២​នាក់ បែកក្បាល​បែក​មុខ បែកក្បាល​សន្លប់​ស្តូ​ង​ស្តឹង នៅ​តាម​ដងផ្លូវ​គួរ​ឲ្យ​រន្ធត់​ណាស់…

គ្រោះថ្នាក់​ចរាចរណ៍​០៥​កន្លែង​ផ្សេង​គ្នា របួសធ្ងន់​ស្រាល​០៨​នាក់​នៅ​ក្រុង​បា​វិត និង​ក្រុង​ស្វាយ​រៀង
ខេត្តស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​០៥​កន្លែង​ផ្សេង​គ្នា បណ្តាល​មនុស្ស​ប្រុស​ស្រី​រង​របួសធ្ងន់​០៦​នាក់ ស្រាល​ចំនួន​០២​នាក់ បែកក្បាល​បែក​មុខ បែកក្បាល​សន្លប់​ស្តូ​ង​ស្តឹង នៅ​តាម​ដងផ្លូវ​គួរ​ឲ្យ​រន្ធត់​ណាស់ មូលហេតុ​បើកបរ​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ មិន​គោរព​ច្បាប់​ចរា ចរណ៍ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១-​កើតឡើង​នៅ​វេលា​ម៉ោង​០៦ និង​៣៦​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា​២០២៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​សាលា​ទាន សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត រវាងម៉ូតូ​និង​ម៉ូតូ​បណ្តាល​ឲ្យ​កម្មការិនី​ម្នាក់​រង​បួស​បែក​មុខ​បែកក្បាល​ធ្ងន់ធ្ងរ​សន្លប់ នៅ​និង​កន្លែង ត្រូវ​សមត្ថកិច្ច​បញ្ជូន​មក​មន្ទីរពេទ្យ​ជី​ភូ ដើម្បី​សង្គ្រោះ រីឯ​ម្នាក់​ទៀត​របួសស្រាល ។


ករណី​ទី​២-​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៤០​នាទី​ព្រឹក​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១៤៦ ស្ថិត​នៅ​ភូមិ​ថ្នល់ជាតិ​សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​បុរស​០២​នាក់ រង​របួស​ធ្ងន់ធ្ងរ​បែក​មុខ​បែកក្បាល​សន្លប់​ទាំង​សងខាង ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ទៅ​មន្ទីរពេទ្យ​ជី​ភូ​ដើម្បី​សង្គ្រោះ មូលហេតុ​បើកបរ​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។

ករណី​ទី​០៣-​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​០០​នាទី​ព្រឹក នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ខាង លិច​វត្ត​សាមគ្គី​រង្សី ប្រមាណ​ជាង​២០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​សាមគ្គី​សង្កាត់​ស្វាយ​តឿ​ក្រុង​ស្វាយ​រៀង មិនដឹង​ថា​បុក​ជាមួយ​អ្វី​ទេ ស្រាប់តែ​ឃើញ​ដួល​ម៉ូតូ​បោក​ទៅ​លើ​ថ្នល់​បណ្តាល​ឲ្យ​បែកក្បាល​និង​ដាច់​ផ្ទៃមុខ​ឈាមក្រហម​ច្រាល​លើ​ផ្ទៃមុខ​សន្លប់​ស្តូកស្តឹង​ត្រូវ​សមត្ថកិច្ច​ហៅ​រថយន្ត​ដឹក​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។​ករណី​ទី​០៤-​កើតឡើង​នៅ​វេលា​ម៉ោង​៤ និង​៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ មក​រា ២០២៥ នៅ​ចំណុច​សួន​តា​ឌី​ស្ថិត​នៅ​ភូមិ​រោង​បន្លែ​សង្កាត់​ស្វាយ​រៀង​រវាង​ម៉ូតូ​និង​ម៉ូតូ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​សន្លប់​ឈឹង​និង​ភាគី​ម្ខាង​ម្នាក់​ទៀត​រង​របួសស្រាល ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ ។

ករណី​ទៅ​០៥-​កើតឡើង​នៅ​វេលា​ម៉ោង​០៥​និង​០០​នាទី​ល្ងាច​ថ្ងៃ​ទី​២៨ មក​រា នៅ​ចំណុច​ខាងលិច​រង្វង់​មូល​វិមាន​ឯករាជ្យ​ខាង​មុខ​មន្ទីរ​ព័ត៌មាន​ខេត្ត ស្ថិត​ក្នុងភូមិ​រោង​បន្លែ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង រវាងម៉ូតូ​និង​រថយន្ត​បង្ក​ឲ្យ​បុគ្គលិក​ធនាគារ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ​បែកក្បាល​បែក​ផ្ទៃមុខ​សន្លប់​នៅ​និង​កន្លែង​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ា​ក្ស​ALPHARD ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​2A-6699 បើកបរ​ដោយ​ជនជាតិ​ចិន បើក​ពី​ទឹ​ស​ខាង​កើតមក​លិច លុះ​មក​ដល់​ចំណុច​ខាងលិច រង្វង់​មូល​វិ​មា​ណ​ឯករាជ្យ ក៏​បត់​ឆ្វេង​យ៉ាង​លឿន​ស្រប​ពេល​នោះ ក៏​មាន​ម៉ូតូ​១​គ្រឿង​ម៉ា​ក្ស​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយ​រៀង​1U-8591 បើកបរ​ដោយ​បុរស់​ម្នាក់​បុគ្គលិក​ធនាគារ​អាយុ​២៦​ឆ្នាំ ពី​ទិស​ខាង​លិចទៅ​កើត​ល្បឿន​លឿន បាន​បុក​រថយន្ត​ចំ​ទទឹង​រថយន្ត​ផ្នែក​កង់​ក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ហោះ​ផ្លោង​ទៅ​បុក​ចំ​ចែង​កញ្ចក់​រថយន្ត​ចំហៀង​ខាងស្តាំ(​លើ​កង់​ក្រោយ​)​បណ្តាល​ឲ្យ​បែកក្បាល​និង​ដាច់​ផ្ទៃមុខ​ហូ​ឈាម​ស្រោច​ផ្ទៃមុខ​ធ្ងន់ធ្ងរ​សន្លប់​នៅ​និង​កន្លែង​រីឯ​រថយន្ត បើកបរ​ទៅ​មុខ​ចម្ងាយ​ជិត​១០០​ម៉ែត្រ​ទើប​ចាប់​ហ្វ្រាំង​ឈប់​ដោយ​ប្រជាពលរដ្ឋ​ស្ទាក់​ជាប់ រីឯ​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។

ចំណែក​ម៉ូតូ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង រៅ​ឯ​រថយន្ត​ខូចខាត​បែក​កញ្ចក់​ចំហៀង​ខាងស្តាំ​ផ្ទុះ​ពោង និង​កំ​ពៀត​ជញ្ជាំង​កង់​ក្រោយ ។ បន្ទាប់​ពី​ធ្វើការ​វាស់វែង​រួច មធ្យោបាយ​ទាំង​ពី​សមត្ថ កិច្ច​យក​ទៅរក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ