ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករលក់ជ្រូក និងមាន់ ទាខ្វៃ ក្នុងឱកាសចូលឆ្នាំចិនវៀតណាមឆ្នាំនេះលក់បានថ្លៃ ហើយច្រើនជាងឆ្នាំមុន

2 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ អាជីវករ​លក់​ជ្រូក និង​មាន់​ទា​ខ្វៃ ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​យ​ចិន​.​វៀតណាម​ឆ្នាំ​នេះ លក់​បាន​ថ្លៃ ហើយ​ច្រើន​ជាង​ឆ្នាំ​មុន​ខណៈ​លក់​ពេល​រាត្រី​យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ នៅ​ផ្សារ​អគ្គរ​ស្ថិត​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ អាជីវករ​លក់​ជ្រូក និង​មាន់​ទា​ខ្វៃ ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​យ​ចិន​.​វៀតណាម​ឆ្នាំ​នេះ លក់​បាន​ថ្លៃ ហើយ​ច្រើន​ជាង​ឆ្នាំ​មុន​ខណៈ​លក់​ពេល​រាត្រី​យប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ នៅ​ផ្សារ​អគ្គរ​ស្ថិត​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។

អាជីវករ​បាន​ប្រាប់​ថា ៖ ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​យ​ចិន​.​វៀតណាម​ឆ្នាំ​២០២៥​នេះ គាត់​លក់​ជ្រូក​មាន់​ទា​ខ្វៃ បាន​ថ្លៃ​ជាង​ឆ្នាំ​មុន ដោយ​ជ្រូក​ខ្វៃ​១​ក្បាល ទម្ងន់​១០​គីឡូ​លក់​បាន​ជិត​៦០​ម៉ឺន​រៀល ក្នុង​១​គីឡូក្រាម​ជិត​៦​ម៉ឺន​រៀល បើ​ប្រៀបធៀប​ឆ្នាំ​មុន​១០​គីឡូក្រាម​តម្លៃ​៥៣​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​តម្លៃ​៥៣.០០០​រៀល និង​តម្លៃ​ទា​ខ្វៃ​១​គីឡូក្រាម​តម្លៃ​៥​ម៉ឺន​រៀល និង​មាន់​ខ្វៃ​១​គីឡូក្រាម តម្លៃ​៣​ម៉ឺន​រៀល ដោយ​មាន​ថែម​ទឹកជ្រលក់ និង​បន្លែ​ជូន​ភ្ញៀវ​ទៀត ។

អាជីវករ​រូប​នោះ​បាន​បញ្ជាក់​ថា ៖ អាជីវករ​នៅ​ផ្សារ​អគ្គរ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ប្រមាណ​ជាង​១០​កន្លែង ដែល​លក់​ជ្រូក ទា មាន់​ខ្វៃ ក្នុង​ឱកាស​ចូល​ឆ្នាំ​ប្រពៃណី​យ​ចិន​.​វៀតណាម ជាក់ស្តែង​១​កន្លែង​លោក​ផ្ទាល់​ជ្រូក​ខ្វៃ​ជាង​៣០០​ក្បាល និង​ទា​ខ្វៃ​ជាង​១.០០០​ក្បាល និង​មាន់​ខ្វៃ​ជាង​១.០០០​ក្បាល ជាង​១០​កន្លែង​មាន​ជ្រូក​ខ្វៃ​រាប់​ពាន់​ក្បាល ដែល​លក់​ច្រើន​នៅ​យប់​ថ្ងៃ មុន​ចូល​ឆ្នាំ​ចិន​.​វៀតណាម ១​ថ្ងៃ​រហូត​ដល់​ថ្ងៃ​សែន​ទើប​លក់ និង​តម្លៃ​ធម្មតា​វិញ ។

អាជីវករ​បាន​បញ្ជាក់​ថា ៖ លក់​ជ្រូក ទា មាន់​ខ្វៃ ឆ្នាំ​នេះ​លក់​ស្រួល ឬ​ដាច់​ហើយ ច្រើន​ជាង​ឆ្នាំ​មុន ព្រោះ​មាន​ជនជាតិ​បរទេស​មក​ស្នាក់​នៅ​រកស៊ី​ក្រុង​ប៉ោយ​ប៉ែ​ត​ជាប់​ជាយ​ដែន​ច្រើន ហើយ​ជ្រូក និង​មាន់​ទា​ខ្វៃ​នេះ ទិញ​ក្នុងស្រុក​ដែល​ធ្វើ​ខ្វៃ​សម្រាប់​លក់​ចូល​ឆ្នាំ​ចិន​.​វៀតណាម ជ្រូក​ខ្វៃ លក់ដាច់​ជាងគេ ១​ក្បាល​ទម្ងន់​១០​គីឡូក្រាម បើ​ទម្ងន់​ជាង​១០​គីឡូក្រាម​ឡើង​ពិបាក​លក់​បន្តិច តែ​ឆ្នាំ​លក់ដាច់​ជាង​ឆ្នាំ​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ