ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​កម្រ ភ្លើង​ឆេះ​ព្រៃ ប៉ើង​រងើក ធ្លាក់​លើ​រថយន្ត​កំពុង​បើកបរ ឆេះ​ទំនិញ​ហ្មត់

2 ថ្ងៃ មុន

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍​កម្រ បង្ក​ឲ្យ​ឆាបឆេះ​ទំនិញ​លើ​រថយន្ត​សណ្តោង​មួយ​គ្រឿង ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​កម្ទេច​រងើកភ្លើង​ឆេះ​ព្រៃ នៅ​វេលា​ម៉ោង​១៤​និង​៥៥​នាទី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥​នេះ ។…

ខេត្តមណ្ឌលគិរី ៖ ហេតុការណ៍​កម្រ បង្ក​ឲ្យ​ឆាបឆេះ​ទំនិញ​លើ​រថយន្ត​សណ្តោង​មួយ​គ្រឿង ត្រូវ​ភ្លើង​ឆេះ​អស់ ដោយសារ​កម្ទេច​រងើកភ្លើង​ឆេះ​ព្រៃ នៅ​វេលា​ម៉ោង​១៤​និង​៥៥​នាទី​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥​នេះ ។

សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​សម្ភារៈ​នៅ​ក្នុង​រ៉ឺ​ម៉ក​រថយន្ត​ម៉ាក​វេរ​អង ពណ៌​ផ្ទៃមេឃ ពាក់​ស្លាក​លេខ​ភ្នំពេញ 3F-7596 ស្ថិត​នៅ​ចំណុចរ​វាក់ លើ​ផ្លូវជាតិ​លេខ​៧៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៣៣ ទៅ​២៣៤ ស្ថិត​នៅ​ភូមិរ​វាក់ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។

សេចក្ដី​រាយ​ការ​បន្ត​ថា សម្ភារៈ​នៅ​លើ​រ៉ឺ​ម៉ក​ឆេះ​អស់ទាំង​ស្រុង រួម​មាន ៖
-​ប្រេងម៉ាស៊ីន​គ្រប់​ប្រភេទ
-​សំបក​កង់​ត្រាក់ទ័រ
-​គ្រឿងបន្លាស់​ត្រាក់ទ័រ និង​គោ​យន្ត​កន្ត្រៃ និង​គ្រឿង​ម៉ាស៊ីន​កសិកម្ម​គ្រប់​ប្រភេទ
-​ស័ង្កសី បំពង់​ពន្លត់​អគ្គិភ័យ និង​គ្រឿងបន្លាស់​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ឆេះ​ទាំងអស់ ។

ករណី​អគ្គិភ័យ​ឆេះ​សម្ភារៈ​នៅ​ក្នុង​រ៉ឺ​ម៉ក​រថយន្ត​វេរ​អង​នេះ ចំពោះ​រថយន្ត និង​រ៉ឺ​ម៉ក មិន​មានការ​ខូចខាត​ធ្ងន់ធ្ងរ​នោះ​ទេ​។ ដោយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ញែក បាន​ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​០២​គ្រឿង ទៅ​ជួយ​សង្គ្រោះ និង​បាញ់​ទឹក​ពន្លត់ បាន​រលត់​អស់ទាំង​ស្រុង ។

បើ​តាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា មូលហេតុ នៃ​ការ​ឆេះ​នេះ បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ ប៉ើង​ផ្កាភ្លើង ធ្លាក់​ចូល​ក្នុង​រ៉ឺ​ម៉ក​រថយន្ត​កំពុង​បើក​កាត់មុខ​ភ្លើង ទើប​បណ្តាល​ឲ្យ​ឆេះ​ទំនិញ​ងាយ​ឆាបឆេះ​តែ​ម្តង ។

ទោះ​យ៉ាងណា ករណី​ភ្លើង​ឆេះ​ទំនិញ​លើ​រថយន្ត​នេះ មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។ ក្រោយ​ពី​បាន​បាញ់​ពន្លត់​សម្អាត​ភ្លើង​ឆេះ​អស់​រួចរាល់ រថយន្ត​នេះ​បាន​ភ្ជាប់​រ៉ឺ​ម៉ក​សណ្តោង បន្តដំណើរ​ទៅ​មុខ​បាន​តាម​ធម្មតា​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ