ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ ថ្កោលទោស​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«​សមាគម ទេវ សក្ខី ភគវន្ត​» តាំងខ្លួន​ជា​អ្នក​ពន្យល់​ធម៌

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «​សមាគម ទេវ សក្ខី…

រាជធានី​ភ្នំពេញ ៖ ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា បាន​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «​សមាគម ទេវ សក្ខី ភគវន្ត​» តាំងខ្លួន​ជា​អ្នក​ពន្យល់​ធម៌ ។

យោង​តាម​សេចក្តីថ្លែងការណ៍ ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ នៅ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២៥ បាន​សម្តែង​នូវ​កង្វល់ និង​ការ​ព្រួយ​បារ​ម្ម​ណ៍​យ៉ាង​ខ្លាំង ដែល​បច្ចុប្បន្ន​នេះ មាន​បុគ្គល​ប្រើប្រាស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «​សមាគម ទេវ សក្ខី ភគវន្ត​» បាន​តាំងខ្លួន​ជា​អ្នក​ពន្យល់​ធម៌ ដោយ​ប្រាសចាក​ខ្លឹមសារ​ដើម នៃ​ព្រះពុទ្ធ​វចនៈ និង​បាន​ព្យាយាម​និយាយ​បំភាន់​ជំនឿ ធ្វើ​ឱ្យ​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ដល់​ព្រះ​រតនត្រ័យ​ទាំង​បី មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ ជា​ការ​ប៉ះពាល់​ដល់​តម្លៃ​ដ៏​ល្អ ផូរផង់ នៃ​ព្រះពុទ្ធ​សាសនា​ខ្មែរ ដែល​ជា​សាសនា​របស់​រដ្ឋ ។

ថ្លែងការណ៍​លើក​ឡើង​ថា បុគ្គល​រូប​នេះ បាន​ហៅ​ខ្លួនឯង​ថា សាស្តា សក្ខី ភគវន្ត មានគំនិត ទុច្ចរិត​អាក្រក់ និយាយ​បកស្រាយ​បំភាន់ បាន​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ ចំពោះ​ព្រះពុទ្ធ​វចនៈ ព្រះ​ត្រៃ​បិដក​ខ្មែរ ចង់​បំបែកបំបាក់ ជំនឿ របស់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ខ្មែរ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​សុខដុម​នី​យ​កម្ម​សាសនា ក្រោម​ម្លប់​សន្តិភាព​ដ៏ សុខសាន្ត ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះមហាក្សត្រ និង​រាជរដ្ឋាភិបាល ខិតខំ​ប្រឹងប្រែង​គោរព ប្រតិបត្តិ លើក​ស្ទួយ និង​យកចិត្តទុកដាក់​យ៉ាង​ខ្ពង់ខ្ពស់​ជាទី​បំផុត ។

អាស្រ័យ​ហេតុ​ដូច​បាន​លើក​ឡើង​ខាងលើ​ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ថ្កោលទោស​យ៉ាង​ដាច់អហង្កា និង​សូម​គោរព​ស្នើ​សុំ​ដល់​ក្រសួង​ធម្មការ និង​សាសនា និង​គណ​សង្ឃនាយក​ទាំង​ពីរ​គណៈ សូម​ព្រះ​មេត្តា និង​មេត្តា ចាត់វិធានការ​ណ៍​យ៉ាង​ម៉ឺងម៉ាត់​បំផុត តាម​ផ្លូវច្បាប់ ដើម្បី​ទប់ស្កាត់ នូវ​រាល់​សកម្មភាព​ក្នុង​ចេតនា​ទុច្ចរិត ចំពោះ​ព្រះពុទ្ធ​សាសនា​ខ្មែរ ដែល​ជា​សាសនា​របស់​រដ្ឋ ។

ពុទ្ធិក​សមាគម​កម្ពុជរដ្ឋ សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្រសួង​ធម្មការ និង​សាសនា រួម​នឹង​គណៈសង្ឃ​នាយក​ទាំង​ពីរ​គណៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើការ​កោះហៅ​បុគ្គល​រូប​នេះ​មក​ទទួល ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ