ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រ.មា.ញ់​ចោ.រប្ល.ន់.​ឡាន​ពី​ទឹកដី​ត្បូងឃ្មុំ​ដល់​​​​រាជធានី​ភ្នំពេញ

1 ថ្ងៃ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្រោម​ការ​តាម​ប្រមាញ់​សហប្រតិបត្តិការ​របស់​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ សហការ​ជាមួយ​នគរបាល​ខេត្តព្រៃវែង​ និង​នគរបាល​រាជធានី​ភ្នំពេញ ។ ​ទីបំផុត​ ជន​សង្ស័យ​​​ជា​ចោរប្លន់​រថយន្ត​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ពេល​ដែល​រត់គេច​ទៅ​ដល់​រាជធានី​ភ្នំពេញ ហើយ​បញ្ជូន​​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ…

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្រោម​ការ​តាម​ប្រមាញ់​សហប្រតិបត្តិការ​របស់​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ សហការ​ជាមួយ​នគរបាល​ខេត្តព្រៃវែង​ និង​នគរបាល​រាជធានី​ភ្នំពេញ ។ ​ទីបំផុត​ ជន​សង្ស័យ​​​ជា​ចោរប្លន់​រថយន្ត​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន ពេល​ដែល​រត់គេច​ទៅ​ដល់​រាជធានី​ភ្នំពេញ ហើយ​បញ្ជូន​​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​ជា​សាមី​ម្ចាស់​ករណី​ក្នុង​ករណី​អំពើ​ប្លន់
​យក​​រថយន្ត​ពុំ​បាន​សម្រេច​ដោយ​អ្នកបើកបរ​រថយន្តឈ្នួល​ម៉ាកព្រូស​ ​ពិតជា​មានសំណាង​ណាស់ ដោយ​​ផុត​ពី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ នា​ល្ងាច​ថ្ងៃ​ទី​២៥ ​មក​រា ថា ដំបូង​ជនសង្ស័យ​បាន​ប៉ាវ​រថយន្ត​មួយ​គ្រឿង​ចេញពី​រាជធានី​ភ្នំពេញ​ ឆ្ពោះ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ ក្នុង​តម្លៃ​ព្រមព្រៀង​
មួយ​។ ស្រប​ពេល​ដែល​បើក​មក​ដល់​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ជនសង្ស័យ​បាន​ប្រើ​ខ្សែភ្លើង​រឹត.​ក​អ្នក​បើករថយន្ត​ដើម្បី​ប៉ង​សម្លាប់​ ។​ តែ​ដោយ​អាយុ​ថ្លៃ​អ្នក​រង​គ្រោះ​បាន​រួច​ផុត​ដោយ​
រើ​​​បំរះ​​ចុះឡើង​ក៏​ធ្លាក់​ពីលើ​រថយន្ត​ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្តឱ្យ​ដឹង​ទៀត​ថា ហេតុការណ៍​នៃ​អំពើ​ប្លន់​រថយន្ត​មិន​បាន​សម្រេច​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៩ ​និង​៥៥​នាទី​យប់​ថ្ងៃ​ទី​២១​ មក​រា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ភេទ​ប្រុស ជនជាតិ​ខ្មែរ បាន​ធ្វើ​សកម្មភាព​យក​ខ្សែភ្លើង​រិ​តក និង​វាយ​ជន​រង​គ្រោះ​ឈ្មោះ មាស មក​រា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ ជា​អ្នក​រត់​តាក់ស៊ី ដើម្បី​ប្លន់​យក​រថយន្ត​០១​គ្រឿង​ម៉ាក TOYOTA PRUIS ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BH-1033 បាន​សម្រេច រួច​យក​ទៅ​ប្លុង​​ចោល​នៅ​ក្បែរ​ទីតាំង​កើតហេតុ (​ដោយសារ​គ្មាន​សោ) ហើយ​រត់គេច​ខ្លួន​បាត់​ ។

បន្ទាប់​មក​ មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ និង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កក់ បាន
​ជួយ​អន្តរាគមន៍​នាំ​យក​អ្នក​រង​គ្រោះ​មក​ឱ្យ​គ្រូពេទ្យ​ព្យាបាល​ស្នាម​របួស​ក្រោយ​ពី​បាន​ធូរស្រាល​ក៏​អញ្ជើញ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែកមាន​កិច្ច​ការពារ​សុវត្ថិភាព​ជូន​ដល់​ជន​រង​គ្រោះ​។

ក្រោម​ការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ ចិន នី ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បានឱ្យ​អធិការ​នគរបាល​ស្រុក​ពញាក្រែក​សហការ​ជាមួយ​ការិយាល័យ​ជំនាញ​ព្រហ្ម​ទណ្ឌ​កម្រិត​​ធ្ងន់​ខេត្ត​រួម​ទាំង​លោកស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បើក​រដ្ឋ​ប​ត្តិ​ការ​ស្រាវជ្រាវ​បន្តបន្ទាប់​ក្រោយ​ពី​ទទួល​បាន​ពន្លឺ​ខ្លះ​ៗ​ពី​ជន​រង​គ្រោះ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​សុំ​កិច្ចសហការ​ជាមួយ​នគរបាល​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​កំណត់​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ​។

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ថា លុះ​វេលា​ម៉ោង​១១​ និង​១០​នាទី​យប់​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ​មានឈ្មោះ ស៊ុ​យ ដុល្លា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ​ខ្មែរ ត្រង់​ចំណុច​មុខ​តំបន់​សេដ្ឋកិច្ច​ពិសេស​កំ​បូល ស្ថិត​ក្នុង​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ​។ បន្ទាប់​មក​ បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​សួន​នាំ ចំណែក​រថយន្ត​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​អ្នក​រង​គ្រោះ​វិញ​ដើម្បី​ប្រើប្រាស់​បន្ត​អាជីវ​កម្ម​ដោះស្រាយ​ជីវភាព​គ្រួសារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ