ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនត្រៀមដំឡើងពន្ធបន្ថែ​ម​ធ្វើ​ឱ្យ​សង្គ្រាមពាណិ​ជ្ជកម្ម​ផ្ទុះ​កក្រើកមេឃា

15 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​មហា​អំណាច​ចិន និង​អាមេរិក​នឹង​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​នៅ​ពេល​ប្រទេស​ចិន​ត្រៀ​ម​ដំឡើង​ពន្ធ​ទៅ​លើ​ផលិត​ផល​កសិ​កម្ម​​របស់​អាមេរិក​ដោយ​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ចន្ទ​ត​ទៅ​ដើម្បី​សង​សឹក​ចំពោះ​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​ថែម​១០%​ទៀត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ បន្ទាប់​ពី​ដំឡើង​ពន្ធ​១០%​ទៅ​លើ​ទំនិញ​របស់​ចិន​កាល​ពី​ដើម​ខែ​កុម្ភៈ ឥឡូ​វនេះ លោក​ត្រាំ​ថែម​១០%​ ដូច្នេះ​ស្មើ​នឹង​២០%​។ គាត់​ធ្លាប់​និយាយ​តាំង​ពី​មុន​កាន់​អំណាច​ថា​​នឹង​ដំឡើង​ដល់​៦០%​។​ ​គ្រាន់​តែ​ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​មិន​បាន​ប៉ុន្មាន​ផង​ ប្រទេស​ចិន​​​បញ្ចេញ​ប្រតិ​កម្ម​​ទៅ​វិញ​​​យ៉ាង​ឆាប់​រហ័ស​។…

ទី​ក្រុង​ប៉េកាំង៖ ​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​មហា​អំណាច​ចិន និង​អាមេរិក​នឹង​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​នៅ​ពេល​ប្រទេស​ចិន​ត្រៀ​ម​ដំឡើង​ពន្ធ​ទៅ​លើ​ផលិត​ផល​កសិ​កម្ម​​របស់​អាមេរិក​ដោយ​អនុ​វត្ត​ចាប់​ពី​ថ្ងៃ​ចន្ទ​ត​ទៅ​ដើម្បី​សង​សឹក​ចំពោះ​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​ថែម​១០%​ទៀត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ បន្ទាប់​ពី​ដំឡើង​ពន្ធ​១០%​ទៅ​លើ​ទំនិញ​របស់​ចិន​កាល​ពី​ដើម​ខែ​កុម្ភៈ ឥឡូ​វនេះ លោក​ត្រាំ​ថែម​១០%​ ដូច្នេះ​ស្មើ​នឹង​២០%​។ គាត់​ធ្លាប់​និយាយ​តាំង​ពី​មុន​កាន់​អំណាច​ថា​​នឹង​ដំឡើង​ដល់​៦០%​។​

​គ្រាន់​តែ​ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​មិន​បាន​ប៉ុន្មាន​ផង​ ប្រទេស​ចិន​​​បញ្ចេញ​ប្រតិ​កម្ម​​ទៅ​វិញ​​​យ៉ាង​ឆាប់​រហ័ស​។ ក្រសួង​​ហិរញ្ញ​វត្ថុ​ចិន​ចោទ​ប្រកាន់​ថា​វ៉ាស៊ីន​តោន​ធ្វើបែប​នេះ​ប៉ះ​ពាល់​ធ្ងន់​ទៅ​លើ​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុ​ភាគី​។ ដូច្នេះ​ចិន​ប្រកាស​ដំឡើង​ពន្ធ​វិញ​ដើម្បី​ជា​ការ​សង​សឹក​។ យោ​ងតាម​វិធាន​ការ​ថ្មី​នេះ​​ ទំនិញ​ខ្លះ​ចិន​​​ដំឡើង​ពន្ធ​១០% និង​ខ្លះ​ទៀត​ដំឡើង​ដល់​១៥%​។​​

ទំនិញ​ដែល​ចិន​ដំឡើង​ពន្ធ​​ខ្ពស់​មាន​ដូច​ជា​សាច់​មាន់, ស្រូវ​សាលី, ពោត និង​សម្លី​កប្បាស​។ ចំណែក​សាច់​ជ្រូក​ សាច់​គោ ​ បន្លែ​ ផ្លែ​ឈើ​ និង​ផលិត​ផល​ពី​ទឹក​ដោះ​គោ​ដំឡើង​ពន្ធ​តិច​ជាង​។ ​ការ​ដំឡើង​ពន្ធ​របស់​ត្រាំ​​ទៅ​លើ​ទំនិញ​​​ចិន​​​ធ្វើ​ឱ្យ​​ប្រទេស​ចិនប្រឈម​នឹង​បញ្ហា​កាន់​តែ​ច្រើន​។ ​ឆ្នាំ​នេះ ចិន​ដាក់​ផែន​ការ​ធ្វើ​ម៉េច​រក្សា​កំណើន​សេដ្ឋ​កិច្ច​ឱ្យ​បាន​៥%​ដូច​ឆ្នាំ​២០២៤​​​។

បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ដែល​ប្រទេសចិន​កំពុង​ប្រឈម​មាន​ដូច​ជា​ថ្លៃ​ចំណាយ​លើ​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​កាន់​តែ​ខ្ពស់​, បញ្ហា​ជំពាក់​បំណុល​ថ្លៃ​បង់​រំលស់​​ផ្ទះ និង​ដី​ និង​បញ្ហា​អត់​ការ​ងារ​ធ្វើ​មាន​កម្រិត​ខ្ពស់​នៅក្នុង​ចំណោម​យុវ​ជន​ក្មេង​ៗ​។ កាល​ពី​ឆ្នាំ​២០២៤ ការ​នាំ​​ចេញ​របស់​ប្រទេស​ចិន​មាន​កម្រិតខ្ពស់​​គួរ​ឱ្យ​កត់​សម្គាល់​។ ប៉ុន្តែ​​​​ឆ្នាំ​​នេះ ដោយ​សារ​​​​ដំ​ឡើង​ពន្ធ​ដ៏​ខ្ពស់​កប់​ពពក​ និង​​ការ​ផ្ទុះ​​ឡើង​នូវ​សង្គ្រាម​ពាណិជ្ជ​កម្ម​​ដ៏​ពុះ​កញ្ជ្រោល​ដល់​ប៉ុណ្ណេះ​ហើយ​​​ប្រហែលជា​ទៅ​មិន​រួច​ទេ​។​​

​​ថ្លែង​​នៅ​ក្នុង​រដ្ឋ​សភា​កាល​ពី​ថ្ងៃ​ពុធ នាយក​រដ្ឋ​មន្ត្រី​ចិន លោ​កលី​ឆៀង បាន​ប្រកាស​អំពី​ផែន​ការ​យុទ្ធ​សាស្ត​របស់​រដ្ឋា​ភិបាល​សំដៅ​ជំ​រុញ​កំណើន​សេដ្ឋ​កិច្ច​ជាតិ​។ នៅ​ក្នុង​សុន្ទរ​កថា​នោះ លោក​ទទួល​ស្គាល់​ថា​ប្រទេស​ចិន​ប្រឈម​នឹង​សភាព​ការណ៍​កាន់​តែ​ស្មុគ​ស្មាញ និង​ស្រួច​ស្រាល់ដែល​បង្ក​ឡើង​ពី​ខាង​ក្រៅ​។ លោក​ថា​ឆ្នាំ​នេះ រដ្ឋា​ភិបាល​ដាក់​គោល​ដៅ​​រក្សា​កំណើន​៥%​ដូច​ឆ្នាំ​មុន​ដែរ​។

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ខ្លះ​យល់​ថា​៥%​ហាក់​ដូច​ជា​ច្រើន​ពេក​ហើយ​ ហើយ​មិន​ទាន់​ដឹង​ថា​អាច​សម្រេច​បាន​ដូច​ផែន​ការ​នេះ​ដែរ​ឬ​ទេ​​ព្រោះ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ប្រឈម​នឹង​ឧប​សគ្គ​ច្រើន​ពេក​។ លោក​​​ជូ​លាន អ៊ីវ៉ាន​ព្រីត​ឆាត (Julian Evan-Pritchard) ជា​អ្នក​សេដ្ឋ​កិច្ច​ម្នាក់​យល់​ថា​បើ​សិន​​ខ្ទង់​ចំណាយ​សារ​ពើ​ពន្ធ​ចាប់​ផ្ដើម​ហក់​ឡើង​ម្ដង​ទៀត​កាន់​តែ​ឆាប់​ ពេល​នោះ​​​ប្រទេស​ចិន​​អាច​មាន​កំណើន​ដូច​ឆ្នាំ​មុន​ទោះ​បីអាមេរិក​ដំឡើង​ពន្ធ​ក៏​ដោយ​។ ក៏​ប៉ុន្តែ​ដោយ​សារ​មាន​ឧប​សគ្គ​ច្រើន​ យើង​នៅ​តែមិន​ទាន់​ជឿ​ជាក់​ថា​សេដ្ឋ​កិច្ច​ចិន​មាន​កម្លាំង​ជំរុញ​គ្រប់​គ្រាន់​នោះ​ទេ​។ យ៉ាង​ខ្លាំង​​ស្ទុះ​បាន​ត្រឹម​តែ​១​​​ឆាវ​ៗ​​ប៉ុណ្ណោះ​៕​​


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ