ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីរករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​កូន និង​ដេញ​វា.យ​កូន​ៗ​រត់​​ចែក​ជើង​គ្នា​ រួចចូលកា.ប់អ្នកជិតខាងផ្អើល

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្រី្ត​ម្នាក់​រង​របួស​ស្នាម​ត្រង់​កញ្ចឹងក​ បន្ទាប់​ពី​ជន​ដៃដល់​ម្នាក់​ប្រើ​អំពើ​ហិង្សា​យក​កាំបិត​បុ័ងតោ​ទៅ​កាប់​ដល់​ក្នុងផ្ទះ​របស់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២៥ ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​។…

រាជធានីភ្នំពេញ ៖ ស្រី្ត​ម្នាក់​រង​របួស​ស្នាម​ត្រង់​កញ្ចឹងក​ បន្ទាប់​ពី​ជន​ដៃដល់​ម្នាក់​ប្រើ​អំពើ​ហិង្សា​យក​កាំបិត​បុ័ងតោ​ទៅ​កាប់​ដល់​ក្នុងផ្ទះ​របស់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​៩​ ខែមីនា​ ឆ្នាំ​២០២៥ ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ​។

ជន​បង្ក​ឈ្មោះ ទឹម ញឹ​ប ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​លក់ដូរ​បន្តិចបន្តួច​ នៅផ្ទះ​ជួល​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​ ។

ស្រី្ត​រង​គ្រោះ​ឈ្មោះ វិត សុ​ភី អាយុ​៤៦​ឆ្នាំ មុខរបរ​លក់ដូរ​ចាប់​ហួយ​នៅផ្ទះ ស្នាក់​នៅផ្ទះ​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​បង្ក​ត្រឡប់​មក​ពី​ផឹកស៊ី​ខាងក្រៅ​វិញ​ស្រវឹង​ជោគ​ក៏​បាន​រករឿង​ឈ្លោះ​ជាមួយ​ប្រពន្ធ​កូន​ដេញ​វាយ​កូន​ៗ​រត់​ជែក​ជើង​គ្នា​ផ្អើល​គេច​ចូល​ពួន​ជ្រក​តាម​ផ្ទះ​អ្នក​ជិតខាង បន្ទាប់​មក​ស្រាប់តែ​បុរស​ជា​ជនសង្ស័យ​ខាងលើ​បាន​ទៅ​យក​កាំបិត​បុ័ងតោ​កាន់​ចូល​ទៅ​កាប់​ស្ដ្រី​រង​គ្រោះ​ដល់​ក្នុងផ្ទះ​ដែល​នៅផ្ទះ​ទល់មុខ​គ្នា​កំពុង​តែ​អង្គុយ​មើល​កូន​ហូប​បាយ​ទាំង​មិនដឹង​ខ្លួន​បណ្ដាល​ឲ្យ​រង​របួស​មុត​ស្មា​មួយ​កាំបិត ។ ភ្លាម​ៗ​នោះ​ដែរ​បាន​ពលរដ្ឋ​នៅ​ទីនោះ​នាំ​គ្នា​ជួយ​ចាប់​ឃាត់​ជន​បង្ក​រួច​រាយការណ៍​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរា​គមន៍​ឃាត់ខ្លួន​នាំ​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​សាកសួរ​ចំណែក​ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​តាម​ក្រោយ​​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កាលពី​ប្រមាណ​ខែ​មុន ​ជន​រង​គ្រោះ​នឹង​ក្រុម​គ្រួសារ​ជន​បង្ក​ធ្លាក់​មានរឿង​រ៉ាវ​ឈ្លោះប្រកែក​គ្នា​ម្ដង​រួច​មក​ហើយ​រឿង​កាប់​មែកឈើ​បោះ​ដាក់​គ្នា ដោយ​ខាង​ជន​បង្ក​ចោទប្រកាន់​ថា​ក្រុម​គ្រួសារ​រង​គ្រោះ​ធ្វើអំពើ​ដាក់​មក​ដាក់​លើ​គ្រួសារ​របស់​គាត់​បានជា​ប្ដី​ប្រពន្ធ​ចេះ​តែ​ឈ្លោះប្រកែក​គ្នា​រហូត​មក ​ខណៈ​ពេល​ដែល​កើតហេតុ​ខាងលើ​ជន​បង្ក​គុំកួន​ក៏​យក​កាំបិត​ប័ង​តោ​ទៅ​កាប់​ស្ដ្រី​រង​គ្រោះ​តែ​ម្ដង ។

ក្រោយ​ពី​កើតហេតុ​ បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ​រួចរាល់​និង​មាន​វត្ថុ​តាង​ជាក់ស្ដែង​ខាង​សមត្ថកិច្ច​មូលដ្ឋាន​បាន​សាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការ​ខណ្ឌ​កំ​បូល​បន្ត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ