ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នា​ចេញដំណើរ​ទៅកា.ប់គេ ត្រូវសមត្ថកិច្ច​ល្បាតឃាត់ខ្លួន​បាន៣នាក់ និងដកហូតកាំបិ.ត​មួយ

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដោយ​អនុវត្ដ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​វិធានការ​បង្ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង នា​វេលា​យប់​ម៉ោង​២១​និង​៤០​នាទី ថ្ងៃ​ទី​២៨…

ខេត្តកំពង់ស្ពឺ ៖ ដោយ​អនុវត្ដ​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ និង​វិធានការ​បង្ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង នា​វេលា​យប់​ម៉ោង​២១​និង​៤០​នាទី ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៥ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី សហការ​គ្នា​ជាមួយ​កម្លាំង​ប្រជា​ការពារ​ល្បាត​នៅ​ក្នុងភូមិ​សាស្ដ្រ​ដល់​ចំណុច​ផ្លូវ​បេតុង​ភូមិ​តា​រាជ្យ ឃុំ​មហាឫស្សី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​ជួប​ក្រុម​ក្មេង​ទំនើ​.​ង​០១​ក្រុម មាន​បក្ខពួក​៣​នាក់ ។ នេះបើយោងតាមស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺបានបង្ហោះ ។

ចំពោះ​ជន​ត្រូវ​ឃាត់ខ្លួន​ខាងលើ​នោះ​មាន​ដូច​ជា ៖ ១-​ឈ្មោះ កែម សីល (​ងិ​ល​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ថ្មី​ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ម្ចាស់​កាំ​បិ​.​ត​បុ័ងតោ ២.​ឈ្មោះ ផុ​ន សំណាង (​ហ៊ិ​ង​) ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​តា​រាជ្យ ឃុំ​មហាឫស្សី ស្រុក​គងពិសី ៣.​ឈ្មោះ ប៊ុ​ន ជូ​មី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​តា​រាជ្យ ឃុំ​មហារ​ឫស្សី ស្រុក​គងពិសី ម្ចាស់​ម៉ូតូ C125cc ពណ៌​ខ្មៅ ស្លាក​លេខ​កំពង់ស្ពឺ 1G.0222 ឈប់​នៅ​ទីតាំង​ខាងលើ ។ ដោយ​មានការ​សង្ស័យ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​ឃើញ​មាន​កាំ​បិ​.​ត​បុ័ងតោ នៅ​ឈ្មោះ កែម សីល និង​បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្ខពួក​ត្រៀមចាំ​ទៅ​កា​.​ប់​គ្នា​នៅ​ផ្លូវជាតិ​លេខ​៣ ។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក​គងពិសី បានអោយ​ដឹង​ថា បច្ចុប្បន្ន​ដោយ​ការ​យកចិត្ដ​ទុក​ខ្ពស់​ពី​ថ្នាក់ដឹកនាំ កងកម្លាំង​នគរបាល​បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​គ្រប់​អង្គភាព ដើម្បី​រក្សា​ការពារ​សន្ដិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ មិន​ថា​ថៃ្ង​-​យប់ ប្ដេជ្ញា​លុប​បំបាត់​ឱ្យបាន​រាល់​បទល្មើស​ទាំងអស់​ដែល​កើត​មាន​ឡើង​នៅក្នុង​មូលដ្ឋាន ពិសេស​ក្រុម​ក្មេង​ទំនើ​.​ង​ដែល​ជាស​ត្រូវរបស់​សង្គម ព្រោះថា ក្មេង​ជា​ទំពាំង​ស្នង​ឫស្សី​សរសរ​ទ្រូង​នៃ​សង្គម​ជាតិ នា​ពេល​អនាគត ។

ក្រោយ​កម្លាំង​បាន​ឃាត់ និង​ដកហូត​វត្ថុ​តាង​កាំ​បិ​.​ត​បុ័ងតោ សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ