ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ចាក់សោ​ផ្ទះ​ចោល​រវល់​យក​ពង​ទា​ទៅ​លក់ ស្រាប់តែ​ភ្លើង​ឆេះ​ផ្ទះ​ទាំង​ព្រឹក

17 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​១​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ទាំង​ព្រឹក ខណៈ​ម្ចាស់​បាន​ចាក់សោ​ចោល​យក​ពង​ទា​ទៅ​លក់ ហើយ​ក៏​បាន​ផ្ទុះ​សេ​ខ្សែភ្លើង បណ្តាល​អោយ​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមករា…

ខេត្តតាកែវ ៖ ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​១​កន្លែង ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ទាំង​ព្រឹក ខណៈ​ម្ចាស់​បាន​ចាក់សោ​ចោល​យក​ពង​ទា​ទៅ​លក់ ហើយ​ក៏​បាន​ផ្ទុះ​សេ​ខ្សែភ្លើង បណ្តាល​អោយ​ភ្លើង​ឆាបឆេះ​អស់​គ្មាន​សល់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៨​និង​៣០​នាទី ស្ថិត​នៅ​ភូមិ​គោករ​វៀង ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

លោក​វរសេនីយឯក​ឌុ​ក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់ បានអោយ​ដឹង​ថា មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង បណ្តាល​អោយ​ឆេះ​ផ្ទះ​មួយ​ខ្នង​ទំហំ​៨​ម៉ែត្រ គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម ប្រក​ក្បឿង ឆេះ​ទាំងស្រុង បណ្តាល​អោយ​ខូចខាត​សម្ភារៈ​មួយ​ចំនួន ។

ដោយឡែក​សម្ភារៈ​ដែល​ខូចខាត និង​បាត់បង់​មាន​ដូច​ខាងក្រោម ៖
-​ប្រាក់​ខ្មែរ​ចំនួន ០៣​លាន​រៀល
-​ប្រាក់​ដុល្លារ​ចំនួន ៦០០០​ដុល្លារ
-​មាស​ចំនួន ០៥​ជី
-​ផ្លា​ក​ទី​ន ចំនួន​០៥​ជី
-​ពង​ទា ចំនួន​១២០០០​គ្រាប់
-​ទូរ​ទឹកកក ចំនួន​០១​គ្រឿង
-​ទូរ​ឈើ ចំនួន​០១
-​គ្រែ​ចំនួន ០១
-​គ្រែ​ងឿ ចំនួន​០១
-​តុ​ឈើ ចំនួន​០១
ចំពោះ​ឯកសារ សំលៀក​បំពាក់ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា ចំណែក​ម្ចាស់ផ្ទះ​មានឈ្មោះ​ង៉ែត កែម ភេទ​ស្រី អាយុ​៥២​ឆ្នាំ រស់នៅ​ភូម​ឃុំ​ខាងលើ ហើយ ករណី​ខាងលើ​នេះ មិន​បណ្តាល​អោយ​មាន​មនុស្ស​រង​របួស និង​មិន​រាលដាល​ដល់​ផ្ទះ​អ្នក​ដទៃ​ឡើយ ។

ក្នុង​កិច្ច​អន្តរាគមន៍​កម្លាំង​ជំនាញ​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០១​គ្រឿង​ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ធុង​ស្មើនឹង​៦០០០​លី​ត្រ​(​ប្រាំមួយ​ពាន់​លី​ត្រ​) និង​ម៉ាស៊ីនបូមទឹក​ចំនួន​០១​គ្រឿង រហូត​ដល់​ម៉ោង​០៩​និង​៤០​នាទី​ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​អគ្គិភ័យ​ខាងលើ​រលត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ