ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តបង្រៀនបើកបរឆ្លងចរន្តអគ្គិសនីឆាបឆេះម៉ាស៊ីន តែមិនបង្កគ្រោះថ្នាក់ដល់មនុស្ស

16 ម៉ោង មុន
  • ភ្នំពេញ

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​បង្រៀន​បើកបរ​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ម៉ាស៊ីន តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩.១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​សាមគ្គី​មាន​ជ័យ…

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​បង្រៀន​បើកបរ​ឆ្លង​ចរន្តអគ្គិសនី​ឆាបឆេះ​ម៉ាស៊ីន តែ​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៩.១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ថា ៖ ពេល​កើតហេតុ​ឃើញ​រថយន្ត​ម៉ាក​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2P-8323 ដែល​ជា​រថយន្ត​បង្រៀន​បើកបរ «​ដៃ​ស័​ក្ត​សិទ្ធិ​» ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង​ដល់​កន្លែង​កើតហេតុ ​ស្រាប់តែ​ឃើញ​រថយន្ត​រលត់​ទៅ​មុខ​មិន​រួច​នៅ​កណ្តាលផ្លូវ តែ​ម្ចាស់​មិន​ទាន់​ចុះ​ពីលើ​ឡាន​ទេ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក ឃើញ​ហុយផ្សែង​ចេញ​តាម​គម្រប​មុខ​ឡាន​ទើប​ផ្អើល​ឆោឡោ​ស្រែក​ឲ្យ​គេ​ជួយ ។

អ្នក​ឃើញ​ហេតុការណ៍​បញ្ជាក់​ថា ៖ ក្រោយ​ពេល​កើតហេតុ​មិន​បាន​ប៉ុន្មាន​នាទី​ផង ស្រាប់តែ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ភ្លាម​ៗ​ជួយ​អន្តរាគមន៍​ពន្លត់ និង​ឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ខ្នាត​តូច​របស់​ក្រុម​សង្គ្រោះ​បឋម​ទៅ​ដល់​ភ្លាម​ៗ​ផង​ដែរ ជួយ​បាញ់​ពន្លត់ រថយន្ត​ឆេះ​អស់​មួយ​ផ្នែក​ខាង​មុខ ហើយ​មិន​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ប្រជាពលរដ្ឋ​សូម​កោតសរសើរ​ដល់​អាជ្ញាធរ សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត រួម​ជាមួយ​ក្រុមការងារ​សង្គ្រោះ​បឋម​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​តែងតែ​រួម​សហការ​គ្នា​បាន​យ៉ាង​ល្អ មក​ជួយ​អន្តរាគមន៍​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា ដូច​ជា ករណី​គ្រោះថ្នាក់​ជួយ​ជន​រង​គ្រោះ គ្រោះថ្នាក់​ចរាចរណ៍ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ និង​គ្រោះ​ហានិភ័យ​ផ្សេង​ៗ​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ