ប្រសិនជាអ្នកម្តាយចង់ឲ្យកូនក្នុងផ្ទៃមានស្បែកដែលស្អាត គួរតែបរិភោគបន្លែ និងផ្លែឈើទាំងនេះ។ តើមានអ្វីខ្លះទៅ?
អ្នកម្តាយគួរតែពិសារផ្លែប៉េងប៉ោះក្នុងពេលមានផ្ទៃពោះ ព្រោះអាចជួយឲ្យស្បែកមិនឡើងស្នាមជ្រួញ ថែមទាំងជួយឲ្យស្បែកកូនមានលក្ខណៈភ្លឺ និងម៉ត់រលោង ព្រមទាំងសផងដែរ។
ផ្លែគីវី នឹងជួយឲ្យស្បែកកូនក្នុងផ្ទៃ និងស្បែកអ្នកម្តាយមិនមានលក្ខណៈស្រអាប់នោះទេ ថែមទាំងមិនងាយឡើងស្នាមអ៊ុចខ្មៅផងដែរ។
ក្រៅពីផ្លែឈើពីរមុខខាងលើនេះ អ្នកម្តាយអាចញ៉ាំផ្លែសាលី ឪឡឹក និងផ្លែប៉ោមបាន ព្រោះផ្លែឈើទាំងនេះ សុទ្ធតែអាចធ្វើឲ្យស្បែកកូនស្អាតទាំងអស់។
ចំណែកការ៉ុតវិញ នឹងជួយធ្វើឲ្យកោសិកាស្បែកកូនដុះបានយ៉ាងល្អ ដោយធ្វើឲ្យស្បែកកូនស្អាតខ្លាំងណាស់។ ជាពិសេស ក៏អាចជួយកាត់បន្ថយស្នាមជ្រួញផងដែរ ដោយធ្វើឲ្យស្បែកកូនម៉ត់រលោងខ្លាំងណាស់៕
ចែករំលែកព័តមាននេះ