ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញកាបូបមួយដាក់ចោលលើចិញ្ចើមផ្លូវ សង្ស័យនាំគ្នាបើកមើលផ្អើលផ្លូវទ្រុងមាន់

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ទារកវ័យជាង១ខែម្នាក់ ត្រូវបាន​គេដាក់ក្នុងកន្ត្រក ហើយយកទៅប្លុងចោលនៅចិញ្ចើមផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែល​ធ្វើដំណើរតាមផ្លូវ ប្រទះឃើញ ក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចយកទៅថែរក្សាទុក ។ ហេតុការណ៍ខាងលើ​នេះ…

រាជធានីភ្នំពេញ ៖ ទារកវ័យជាង១ខែម្នាក់ ត្រូវបាន​គេដាក់ក្នុងកន្ត្រក ហើយយកទៅប្លុងចោលនៅចិញ្ចើមផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋដែល​ធ្វើដំណើរតាមផ្លូវ ប្រទះឃើញ ក៏បានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចយកទៅថែរក្សាទុក ។

ហេតុការណ៍ខាងលើ​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលា៨និង​៤០នាទី​យប់​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៥ តាមបណ្ដោយផ្លូវ៣០ម៉ែត្រ (ហៅ​ផ្លូវ​ទ្រុង​មាន់) សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​ប្រទះ​ឃើញ​បានអោយ​ដឹងថា ពួកគាត់ក៏បានធ្វើដំណើរឆ្លងកាត់តាមបណ្ដោយផ្លូវ៣០ម៉ែត្រក៏ប្រទះឃើញ​កាបូប​ពណ៌ខៀវមួយដាក់នៅលើចិញ្ចើមផ្លូវចោល ។ បន្ទាប់ពី​ឃើញ​ដូច្នេះ ពួក​គាត់​មាន​ការ​សង្ស័យ ក៍នាំគ្នា​ដេី​រ​ទៅ​មេីល​កាបូប​នោះ ស្រាប់តែឃើញទារកវ័យជាងមួយខែនៅក្នុងកាបូបនោះនៅតែកំប៉ុង​ទឹកដោះគោ ដោយ​មិនដឹងថាម្តាយយកមកប្លុងចោលតាំងពីពេលណានោះទេ ។

តាម​ប្រភពដដែលបានបន្តទៀតថា ក្រោយ​ឃើញស្ថានភាពបែបនេះ គាត់ក៏បានរាយការណ៍​ជូន​អាជ្ញាធរមានសមត្ថកិច្ចបានចុះទៅដល់បានពិនិត្យទារកខាងលើរួចហើយ ក៏មានប្រជាការពារសម្រេចយកទៅមេីលថែររក្សាទុកបណ្ដោះអាសន្ន និងរង់ចាំទាក់ទងផ្នែកសង្គមកិច្ចឲ្យមកទទួលយក ទារក​ខាងលើយកទៅបីបាច់ថែរក្សាជាបន្តផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ