ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​អធិករ​ក្នុង​វត្ត​ធ​ម្មិ​ស្ស​រាម ហៅ​វត្ត​ថ្មី ជា​លើក​ទី​៣ ខណៈ​ពលរដ្ឋ​ខ្លះ​ចង់​​ប្ដូរ​ព្រះ​ចៅអធិ​ការ

17 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណី​ផ្ទុះ​អធិករ​នៅ​ក្នុង​វត្ត​ធ​ម្មិ​ស្សរា​រាម ក្នុង​ឃុំ​រលួស ហៅ​វត្ត​ថ្មី​ជា​លើក​ទី​៣ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដូនទាវ ដោយ​មានការ​ចូលរួម​ពី​ព្រះ​ធម្ម​សិរី ជុំ គឹ​ម​ឡេ​ង ព្រះ​សុ​មង្គល​សិលា​ចា​រ្យ…

ខេត្តសៀមរាប ៖ ករណី​ផ្ទុះ​អធិករ​នៅ​ក្នុង​វត្ត​ធ​ម្មិ​ស្សរា​រាម ក្នុង​ឃុំ​រលួស ហៅ​វត្ត​ថ្មី​ជា​លើក​ទី​៣ ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ដូនទាវ ដោយ​មានការ​ចូលរួម​ពី​ព្រះ​ធម្ម​សិរី ជុំ គឹ​ម​ឡេ​ង ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ព្រះ​មេគណ​ខេត្តសៀមរាប​, មេគណៈ​ស្រុក​, លោក វណ្ណ ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា ខេត្តសៀមរាប និង​មន្ត្រី​សង្ឃ រួម​និង​ក្រុមការងារ​មន្ទីរ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​គណៈកម្មាធិការ​វត្ត និង​ឧបាសក ឧបាសិកា​ជា​ច្រើន​នាក់ ដើម្បី​ចូលរួម​ពិភាក្សា​គ្នា​រក​ដំណោះ​ស្រាយ​ឱ្យ​បាន​សមរម្យ​នៅ​ក្នុង​បរិវេណ​វត្ត​ធ​ម្មិ​ស្ស​រាម ឃុំ​រលួស ហៅ​.​វត្ត​ថ្មី នេះ​ឱ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ។

ក្នុង​ការ​ជួបជុំ​គ្នា​នោះ​ដែរ ប្រជាពលរដ្ឋ​ខ្លះ​លើក​ឡើង​ថា សុំ​ផ្លាស់​ប្ដូរ​ព្រះ​ចៅអធិការ​វត្ត ព្រះ​នាម វ៉​ន រា ចេញពី​ទីតាំង​វត្ត​នេះ ដោយ​មាន​មូលហេតុ​ថា ព្រះ​គ្រូ វ៉​ន រា មាន​ជំងឺ​ស​សៃ​ប្រសាទ​, ស្រោច​ទឹក​ជូន ប្រជាពលរដ្ឋ​ក្នុង​វត្ត និង​យក​អ្នកជំងឺ​មក​មើល​ក្នុង​វត្ត​ខុស និង​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​លើក​ឡើង​ថា ចង់ឱ្យ​ព្រះ​អង្គ​គង់​ជា​អធិការ​វត្ត​ដដែល ។ ប៉ុន្ដែ​ប្រជាពលរដ្ឋ​មួយ​ក្រុម​ធំ​ទៀត​អះអាង​ថា ការ​ចោទប្រកាន់​នេះ​មិន​ត្រឹមត្រូវ​នោះ​ឡើយ ពោល​ព្រះ​អង្គ​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន នៅ​ក្នុង​បរិវេណ​វត្ត​ធ​ម្មិ​ស្ស​រាម ឃុំ​រលួស ហៅ​.​វត្ត​ថ្មី​។ បន្ទាប់​ពី​ផ្ទុះ​អធិករ មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប និង​អាជ្ញាធរ​បាន​សហការ​គ្នា​ចុះ​ស្រាវជ្រាវ ប្រជុំ​ពេញ​មួយ​ព្រឹក កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៥ កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ លោក វណ្ណ ប៊ុ​ណ្ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បាន​មាន​ប្រសាសន៍​​ថា ដោយ​មានការ​ចូលរួម​ពីសំណាក់ព្រះ​មេគណ​ខេត្ត មេគណ​ស្រុក និង​មន្ត្រី​សង្ឃ និង​ក្រុមការ​ងារ​មន្ទីរ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន គណៈក​ម្មា​ការ​វត្ត និង​ឧបាសក ឧបាសិកា ជា​ច្រើន​នាក់ ដើម្បី​ចូលរួម​ពិភាក្សា​គ្នា​រក​ដំណោះស្រាយ​ឱ្យ​បាន​សមរម្យ​នៅ​ក្នុង​វត្ត​ថ្មី​នេះ ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ផង​ដែរ ព្រោះ​វត្ត​ធ​ម្មិ​ស្ស​រាម ឃុំ​រលួស ហៅ​.​វត្ត​ថ្មី នេះ លោក​បាន​ចុះ​មក សម្រប​សម្រួល​ជា​លើក​ទី​៣​ហើយ​នៅ​ក្នុងថ្ងៃនេះ ។

លោក​បញ្ជាក់​ថា លោក​ចុះ​មក​ពេល​នេះ​ គឺ​មិនមែន​ជា​អ្នក​សម្រេច​អ្វី​នោះ​ទេ គ្រាន់តែ​ស្រាវជ្រាវ​ឱ្យ​ដឹង​រឿងរ៉ាវ​តែ​ប៉ុណ្ណោះ ដើម្បីយក​ទៅពិភាក្សា​ជាមួយ មេគណៈ​ខេត្ត​និង​អភិបាល​ខេត្ត ។ ​រីឯ​ការ​សម្រេច​អ្វី​នោះ​​ គឺជា​ភារកិច្ច​របស់​ព្រះសង្ឃ និង​គណៈ​ក​ម្មា​ការ​វត្ត ឧ​បាសក ឧបាសិកា ចំណុះជើង​វត្ត ជា​អ្នកបោះ​ឆ្នោត​ជ្រើសរើស​ចៅអធិការ​វត្ត​ដែលគេ​យល់​ឃើញ​ថា មាន​ច​រឹក​លក្ខណៈ​ត្រឹមត្រូវ​។

គួរបញ្ជាក់​ផង​ដែរ​ថា វត្ត​ធ​ម្មិ​ស្ស​រាម ឃុំ​រលួស ហៅ​.​វត្ត​ថ្មី នៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង នេះ​គឺ​មានការ​ផ្ទុះ​អធិករ​រាំ​រ៉ៃ ជា​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​ពុទ្ធបរិស័ទ​មួយ ចំនួន មិន​ពេញចិត្ត​នឹង​ចៅអធិការ​វត្ត​បច្ចុប្បន្ន ហើយ​ពលរដ្ឋ​ខ្លះ​ក៏​ពេញចិត្ត​ចៅអធិការ​វត្ត​នេះ​ដែរ​។​រីឯ​គណៈកម្មការ​វត្ត​ក៏​មិនសូវ​ស៊ី សង្វា​ក់​គ្នា​ដែរ​។

​ជុំវិញករណី​ខាងលើ​នេះ​ដែរ ប្រជាពលរដ្ឋ​ស្នើ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ទីរ​ពាក់ព័ន្ធ​ព្រមទាំង​មេគណ​ខេត្ត មេគណ​ស្រុក ជួយ​រក​ដំណោះស្រាយ​ក្នុង​វត្ត​ថ្មី នេះ​ផង ដើម្បី​ឱ្យ​មាន​សប្បុរសជន​ដែល​ចង់​មក​កសាង​វត្ត​នេះ​ឱ្យ​មានការ​រីក​ចម្រើន​ឡើង​វិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ