ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះលក់បាយម្ហូប១កន្លែង រងការខូ.ចខាតអស់ជាង១ម៉ឺនដុល្លារ​

1 ថ្ងៃ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ផ្ទះលក់បាយម្ហូបមួយខ្នងត្រូវបានព្រះអគ្គីឆាបឆេះអស់គ្មានសល់ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨ និង៤០នាទី ។ សេចក្តីរាយការណ៍បានឲ្យដឹងថា…

ខេត្តមណ្ឌលគិរី ៖ ផ្ទះលក់បាយម្ហូបមួយខ្នងត្រូវបានព្រះអគ្គីឆាបឆេះអស់គ្មានសល់ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨ និង៤០នាទី ។

សេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចេញរថយន្តចំនួន២គ្រឿងទៅជួយពន្លត់ភ្លើងឆេះផ្ទះ នៅចំណុចផ្ទះឈ្មោះ ហោ ធុនហាក់ ភេទប្រុស អាយុ ៤៨ ឆ្នាំ ជនជាតិ ខែ្មរ ស្ថិតនៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ។ សមត្ថកិច្ចបានប្រើទឹកអស់ពីររថយន្តទើបអាចគ្រប់គ្រងស្ថានភាពបាន និងទប់ស្កាត់មិនឲ្យភ្លើងបន្តឆាបឆេះដល់ផ្ទះអ្នកជិតខាង។

បើតាមការបំភ្លឺពីម្ចាស់ផ្ទះ ករណីភ្លើងឆេះផ្ទះនេះមិនបណ្តាលឱ្យរងរបួសដល់មនុស្សណាម្នាក់ឡើយ តែបង្កឲ្យខូចខាតដល់ទ្រព្យសម្បត្តិដូចជា ផ្ទះតៀមលក់បាយជញ្ជាំងសង់ពីឈើទំហំ ៤ម៉ែត្រគុណ៥ម៉ែត្រ ប្រក់ស័ង្កសី និងសំយាបពង្រីកបាំងស័ង្កសីបន្ថែម ទំហំ ៨ម៉ែត្រគុណ១៧ម៉ែត្រ។ឆេះគ្រែដេកសម្ភារៈតុទូកៅអី អីវ៉ាន់ចាប់ហួយ លុយខ្មែរនិងដុល្លា ប្រហែល ៥០០០ដុល្លារ និងសម្ភារៈមួយចំនួនទៀតសរុបជាសាច់ប្រាក់ប្រហែលចំនួន១៥.០០០ដុល្លារ។

សមត្ថកិច្ចអះអាងថា មូលហេតុឆេះផ្ទះនេះគឺបណ្ដាលមកពីម្ចាស់ផ្ទះដាំបាយដោយចង្រ្កានហ្គាសទុកចោល ធ្វើឱ្យផ្ទុះឆាបឆេះតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ