ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីជនស្បែកខ្មៅ​ចា.ប់.ជ.ម្រិ.តសង្សារ​ខ្លួនឯងជិត២០ម៉ឺនដុល្លារ​

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កា​មេ​រូ​ន​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពីជំរិត​ទារប្រាក់​ពី​ស្ត្រី​ជនជាតិ​ឡាវ​បាន​ជិត​២០​ម៉ឺន​ដុល្លារ ឯ​បក្ខពួក​មួយ​ចំនួន​ទៀត​កំពុង​រត់គេច​ខ្លួន ។ យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ឆបោក និង​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​នេះ…

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​កា​មេ​រូ​ន​ម្នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​ពីជំរិត​ទារប្រាក់​ពី​ស្ត្រី​ជនជាតិ​ឡាវ​បាន​ជិត​២០​ម៉ឺន​ដុល្លារ ឯ​បក្ខពួក​មួយ​ចំនួន​ទៀត​កំពុង​រត់គេច​ខ្លួន ។

យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ឆបោក និង​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៥​កន្លងទៅ នៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ក្នុង​សណ្ឋាគារ Poulo Wai Hotel & Apartment ។

ស្ត្រី​ជនជាតិ​ឡាវ​ឈ្មោះ NOUTTHAVONG KHOUN អាយុ​៣៧​ឆ្នាំ ចំណែក​ជនល្មើស​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ឈ្មោះ ASHU GEORGE EBOT  ។តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពីថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២៥ ស្ត្រី​ជនជាតិ​ឡាវ​រូប​នេះ បាន​ប្រគល់​លុយ​សុទ្ធ​ចំនួន ១០០ ០០០​ដុល្លារ ឱ្យទៅ​បុរស​ជនជាតិ​ស្បែក​ខ្មៅ ដែល​ស្ត្រី​រង​គ្រោះ​អះអាង​ថា ជា​សង្សារ​របស់​ខ្លួន និង​បក្ខពួក ដើម្បី​យក​ទៅ​ទិញ​រថយន្ត​២​គ្រឿង ។ ក្រោយ​ពី​បាន​ទទួល​ប្រាក់​ហើយ ស្ត្រី​រង​គ្រោះ​ព្យាយាម​ទាក់ទង​ទៅ​បុរស​ជា​សង្សារ​របស់​ខ្លួន ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​ឡើយ ។

ក្រោយមក មាន​បុរស​ម្នាក់​ឈ្មោះ MIMBANG ROMEO AYUK អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​កា​មេ​រូ​ន​ដែរ បាន​ទាក់ទង​មក​ស្ត្រី​រង​គ្រោះ​ដោយ​ប្រាប់​ថា បុរស​ជា​សង្សារ​របស់​ខ្លួន​ត្រូវ​នគរបាល​ចាប់ខ្លួន និង​បាន​ប្រាប់​ឱ្យ​ស្ត្រី​រង​គ្រោះ​រក​លុយ ៧​មុ​ឺ​ន​ដុល្លារ ដើម្បី​មក​លោះ​បុរសជា​សង្សារ​របស់​ខ្លួន​ពី​កន្លែង​នគរបាល ។ ពេល​នោះ​ស្ត្រី​រង​គ្រោះ​បាន​ឆ្លើយ​តប​ថា គ្មាន​ប្រាក់​ចំនួន ៧​មុ​ឺ​ន​ដុល្លារ​ទេ ស្រាប់តែ​ជនសង្ស័យ​បានឱ្យ​ស្ត្រី​រង​គ្រោះ​យក​ប្រាក់​ចំនួន ៥​មុ​ឺ​ន​ដុល្លារ និង​ផ្ញើ​រូបភាព​សង្សារ​ជាប់​ខ្នោះ​តាម​បណ្តាញ​ទំនាក់​ទំនង​តេ​ឡេ​ក្រាម ។ ប៉ុន្តែ​តាម​ពិត ក្រុម​ជនល្មើស​ទាំងនេះ​បាន​ប្រឌិត​រឿង​ទាំងអស់​ថា សង្សារ​របស់​នាង​ត្រូវ​ចាប់ខ្លួន ដោយ​ធ្វើ​ជា​ដាក់​ខ្នោះ​សង្សារ​របស់​នាង ដើម្បី​ភូត​នាង​ជំរិត​ទារប្រាក់​ប៉ុណ្ណោះ ។ បន្ទាប់​មក ជនសង្ស័យ​ឈ្មោះ MIMBANG ROMEO AYUK បានឱ្យ​ស្ត្រី​រង​គ្រោះ​ណាត់ជួប ដើម្បី​ប្រគល់​ប្រាក់​ឱ្យ​ជនសង្ស័យ​ឈ្មោះ ASHU GEORGE EBOT មក​ទទួល​ប្រាក់​ជំនួស​ឈ្មោះ MIMBANG ROMEO AYUK នៅ​ភោជនីយដ្ឋាន​តន្ត្រី​ភ្នំ​មាស​៩៩ ផ្លូវ​លេខ​៤៣០ កែង​នឹង​ផ្លូវ​លេខ​៥០២ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ក៏​ត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​តែ​ម្តង ក្រោម​ការ​បញ្ជា​របស់នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការ​សម្របសម្រួល​ពី​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនល្មើស​រូប​នេះ ត្រូវ​បាន​នគរបាល​នាយកដ្ឋាន​ទេសចរណ៍​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២៥ ។

សូម​បញ្ជាក់​ថា ឧក្រិដ្ឋជន​ស្បែក​ខ្មៅ​រូប​នេះ កាលពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ធ្លាប់​ត្រូវ​បាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ឃាត់ខ្លួន​ម្តង​ហើយ បន្ទាប់​ពី​បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ពី​បទ «​ឆបោក និង​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​កំហែង​យក​មាន​ស្ថាន​ទម្ងន់ទោស​» នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វា នៅ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៣៥​ម៉ឺន​ដុល្លារ តែ​ជន​រង​គ្រោះ​បាន​ផ្ញើ​ឲ្យ​ពួក​គេ​ជិត​៣០​ម៉ឺន​ដុល្លារ ។

តាម​ប្រភព​ថា ក្រោយ​ការ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​បាន​១​ឆ្នាំ​៦​ខែ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​វិញ​នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ